ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

មន្ត្រីផ្នែកលក់ និងទំនាក់ទំនងអាជីវកម្ម (Sale Business and Relationship Officer) សំរាប់ ហត្ថាកសិករ លីមីតធីត

ចំនួន : 9
ឈប់ទទួលពាក្យ : ថ្ងៃទី 26​ ខែ​ មករា ឆ្នាំ2018
ប្រាក់ខែ : តាមការចរចារ
បទពិសោធន៌ : ត្រូវការ
សញ្ញាបត្រ : បរិញ្ញាបត្រ
សំរាប់ : ជនជាតិខ្មែរ
ពិព៌ណនាអំពីការងារ

ហត្ថាកសិករ លីមីតធីត “HKL” ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដូចជា ខ្ចីប្រាក់ សន្សំប្រាក់ ផ្ទេរប្រាក់ សេវាអេធីអឹម សេវាធនាគាចល័ត និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀត ដែលមានការិយាល័យប្រតិបត្តិការនៅទូទាំង២៥ ខេត្តនិងរាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា។ ដើម្បីឆ្លើយ តបទៅនឹងភាពរីកចម្រើនរបស់ខ្លួន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ត្រូវការជ្រើសរើសបុគ្គលិក ដែលមានសមត្ថភាពបំពេញការងារ ដូចខាងក្រោម។

  • មន្ត្រីផ្នែកលក់ និងទំនាក់ទំនងអាជីវកម្ម (Sale Business and Relationship Officer) (ចំនួន ០៩នាក់)
តួនាទីនិងការទទួលខុសត្រូវ
  • ចូលរួមក្នុងយុទ្ធនាការ ផ្សព្វផ្សាយផ្សេងៗទាក់ទងនឹង ផលិតផល សេវាកម្ម
  • ចុះជួបទំនាក់ទំនងអតិថិជន និងសាធារណជនដោយផ្ទាល់និងពន្យល់អំពី​
  • ផលិតផល សេវាកម្ម របស់ហត្ថាកសិករ លីមីតធីត
  • ដោះស្រាយបាននូវរាល់បញ្ហាដែលនឹងអាចកើតមានឡើង ចំពោះប្រតិបត្តិការ
  • រៀបចំ និងគ្រប់គ្រងរាល់ឯកសារព័ត៌មានទំនាក់ទំនង ជាមួយអតិថិជន
  • រាយការណ៍ពីបាតុភាព និងផលប៉ះពាល់ដល់ ផលិតផល និងសេវាកម្ម ទាំង ឡាយ មកគណៈគ្រប់គ្រង ឱ្យបានទាន់ពេលច្បាស់លាស់ គ្រប់គ្រាន់ និងត្រឹមត្រូវ
  • រៀបចំបាយការណ៍តាមការចាត់ចែងរបស់គណៈគ្រប់គ្រង
តំរូវការការងារ
  • បព្ចាប់ថ្នាក់ បរិញ្ញាបត្រ ឬកំពុងសិក្សាថ្នាក់ ​បរិញ្ញាបត្រឆ្នាំទី៤ ជំនាញគ្រប់គ្រង ជំនាញទីផ្សារ ជំនាញគ្រប់គ្រងពាណិជ្ចកម្ម ជំនាញធនាគារ និង ហិរញ្ញវត្ថុ,​ ឫសញ្ញាបត្រដែលមានតំលៃស្មើ
  • មានឆន្ទៈចុះបំពេញការងារនៅតាមមូលដ្ឋាន និងនៅក្នុងដែនគ្រប់គ្រងរបស់សាខា
  • មានអត្ដចរិតល្អ មានភាពស្មោះត្រង់ ម៉ឺងម៉ាត់ សុភាពរាបសា និងមានអ៊ំណត់ក្នុង ការធ្វើការងារ
  • មានចំណេះដឹងភាសាអង់គ្លេស និងកុំព្យូទ័រ Ms. Office
  • ត្រូវមានម៉ូតូផ្ទាល់ខ្លួន
លក្ខខ័ណ្ឌការងារ

អត្ថប្រយោជន៍ដែល ហត្ថាកសិករ លីមីតធីត ផ្តល់ជូន៖

  • ហត្ថាកសិករ លីមីតធីត “HKL” ផ្តល់ប្រាក់បៀវត្សផ្អែកលើចំណេះ ជំនាញ និងបទពិសោធន៍។ ក្រៅពីប្រាក់បៀវត្សប្រចាំខែ ហត្ថាកសិករ លីមីតធីត “HKL” ផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងៗដែលមានដូចជា ការធានារ៉ាប់រង (សុខភាពនិងគ្រោះថ្នាក់) ប្រាក់រង្វាន់ប្រចាំឆ្នាំ ប្រាក់លើកទឹកចិត្តបន្ថែមលើតួនាទី ប្រាក់ឧបត្ថម្ភភ្ជុំបិណ្ឌ ប្រាក់ខែទី១៣ ប្រាក់ឧបត្ថម្ភឯកសណ្ឋាន ប្រាក់សោធននិវត្តន៍ ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។
  • បេក្ខជនជោគជ័យ នឹងទទួលបាននូវការបណ្តុះបណ្តាលនិងអភិវឌ្ឍលើចំណេះដឹង ជំនាញ និងសមត្ថភាព ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធិភាព និងទទួលបានឱកាស ក្នុងការអភិវឌ្ឍអាជីពការងារ ដ៏យូរអង្វែងជាមួយ ហត្ថាកសិករ លីមីតធីត ។
ព័តមានសំរាប់ដាក់ពាក្យ

បៀបដាក់ពាក្យ៖

  • ពាក្យសុំបម្រើការងារ ចែកជូនដោយឥតគិតថ្លៃ នៅការិយាល័យកណ្តាលភ្នំពេញ និងនៅគ្រប់ការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ឬបោះពុម្ពពីគេហទំព័រ របស់គ្រឹះស្ថានតាមរយៈវ៉ែបសាយ។
  • បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមបំពេញ ពាក្យសុំបម្រើការងារ ដោយភ្ជាប់មកជាមួយនូវ ប្រវត្តិរូបសង្ខេប សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សញ្ញាបត្រ និងលិខិតបញ្ជាក់ការសិក្សាផ្សេងៗ រួចយកមកដាក់នៅការិយាល័យកណ្តាល និងនៅតាមបណ្តាការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ដែលនៅជិតលោកអ្នកបំផុត ឬតាមរយៈអ៊ីម៉ែល។

បញ្ជាក់៖

  • បេក្ខជន_បេក្ខនារី ដែលមានអាសយដ្ឋានអចិន្រ្តៃយ៌ នៅជិតទីតាំងបម្រើការងារ ត្រូវបានផ្តល់អាទិភាព។
  • រាល់សំណុំឯកសារដាក់ពាក្យទាំងអស់ នឹងមិនត្រូវបានផ្តល់ជូនវិញទេ។
  • ព័ត៌មានបន្ថែម អំពីការជ្រើសរើសបុគ្គលិក សូមទំនាក់ទំនងមកតាម លេខទូរសព្ទ។

បេក្ខជនដែលជាប់ក្នុងវគ្គសម្រាំងនឹងត្រូវបានទំនាក់ទំនងតាមរយៈទូរស័ព្ទ និងបិទផ្សាយគ្រប់ការិយាល័យ សាខា។


ជួយគាំទ្រ Khmer Online Jobs

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ Khmer Online Jobs
ឈ្មោះក្រុមហ៊ុន : ហត្ថាកសិករ លីមីតធីត
អុីម៉េល : job@hkl.com.kh
អាស័យដ្ឋាន : #606, Street. 271, Sangkat Phsar Deum Tkouv, Khan Chamkamorn, Phnom Penh
គេហទំព័រ : http://www.hkl.com.kh

ដំណឹងជ្រើសរើសបុគ្គលិកផ្សេងៗពីក្រុមហ៊ុននេះ

132 នាក់
តាមការចរចារ
ថ្ងៃទី 26​ ខែ​ មករា ឆ្នាំ2018
ភ្នំពេញ, សៀមរាប, ក្រុងព្រះសីហនុ, បាត់ដំបង, កំពង់ចាម, បន្ទាយមានជ័យ, កំពង់ឆ្នាំង, កណ្តាល, កោះកុង, ក្រចេះ, មណ្ឌលគីរី, ប៉ៃលិន , ព្រៃវែង, ពោធិសាត់, រតនះគីរី, ស្វាយរៀង, តាកែវ , ត្បូងឃ្មុំ
16 នាក់
តាមការចរចារ
ថ្ងៃទី 26​ ខែ​ មករា ឆ្នាំ2018
ភ្នំពេញ, ក្រុងព្រះសីហនុ, កំពង់ស្ពឺ, កណ្តាល
12 នាក់
តាមការចរចារ
ថ្ងៃទី 26​ ខែ​ មករា ឆ្នាំ2018
បាត់ដំបង, កំពង់ចាម, បន្ទាយមានជ័យ, កំពង់ឆ្នាំង, កំពង់ធំ, ក្រចេះ, ឧត្តរមានជ័យ, ព្រះវិហារ, ពោធិសាត់, រតនះគីរី
ព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ
ដើម្បីទទួលសារអំពីការងារថ្មីៗក្នុងអុីម៉េលរបស់អ្នក សូមចូលរួមកម្មវិធីទទួលព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ។
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

iOS app Android app

កម្មវិធី iOS និង កម្មវិធី​ Android នឹងដំណើរការក្នុងពេលឆាប់ៗនេះ

Loading