ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

អ្នកហាត់ការផែ្នករដ្ឋបាល និងធុរកិច្ច (Administrative and Business Interns) សំរាប់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

(ការទទួលពាក្យត្រូវបានបិទនៅ ថ្ងៃទី 14​ ខែ​ កុម្ភៈ ឆ្នាំ2018)
ផ្នែក : រដ្ឋបាលនិងគ្រប់គ្រង, រដ្ឋបាល, កំព្យូទ័រទូទៅ, ហាត់ការ
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
តំបន់ : ភ្នំពេញ
ចំនួន : 1
ថ្ងៃបិទការទទួលពាក្យ : ថ្ងៃទី 14​ ខែ​ កុម្ភៈ ឆ្នាំ2018
ប្រាក់ខែ : តាមការចរចារ
បទពិសោធន៌ : ពុំត្រូវការ
សញ្ញាបត្រ : បរិញ្ញាបត្រ
សំរាប់ : ជនជាតិខ្មែរ
ពិព៌ណនាអំពីការងារ

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធំជាងគេ នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នអិលអូអិលស៊ី កំពុងបម្រើសេវាកម្ម ដល់អតិថិជន ចំនួនជាង ២១០ ២២៤នាក់ ដែលមានផលប័ត្រ ឥណទានសរុប ចំនួនជាង ៣២៣ លានដុល្លារអាមេរិក។ ដើម្បីជួយគាំទ្រ នូវដំណើរការពង្រីកអាជីវកម្ម យ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន អិលអូអិលស៊ី ត្រូវការជ្រើសរើស បុគ្គលិកសម្រាប់មុខតំណែង ដូចខាងក្រោម។

  • អ្នកហាត់ការផែ្នករដ្ឋបាល និងធុរកិច្ច (Administrative and Business Interns) (ចំនួន ០១នាក់)
តួនាទីនិងការទទួលខុសត្រូវ
  • ជួយផ្តល់សេវាផ្នែករដ្ឋបាលដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់ អិលអូអិលស៊ី ទាំងមូល។
  • ជួយរៀបចំ និងរក្សាទុកឯកសាររដ្ឋបាលទាំងអស់ឲ្យ​​​មានសណ្តាប់ធ្នាប់ល្អ។
  • បិទលេខកូដបញ្ជីសារពើភ័ណ្ឌលើទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន​​​​​ទាំងអស់ដែលបានទិញ។
  • រៀបចំសម្ភារផ្ញើទៅសាខារបស់ អិលអូអិលស៊ី ទាំងអស់។
  • យកតារាងប៉ាន់តម្លៃពីអ្នកផ្គត់ផ្គង់​ និង
  • បំពេញកិច្ចការផ្សេងៗទៀតដែលនាយក នាយកដ្ឋានរដ្ឋបាល​ និងធុរកិច្ចតម្រូវឱ្យធ្វើ។
តំរូវការការងារ
  • កំពុងរៀនបរិញ្ញាប័ត្រ ឬបញ្ចប់ បរិញ្ញាប័ត្រនូវជំនាញដែលពាក់​​​​ព័ន្ធ។
  • អាចវាយអត្ថបទជាភាសាខ្មែ​រ (យូនីកូដ) និងភាសាអង់គ្លេសបាន។
  • អាចនិយាយ សរសេរ និងយល់ភាសាអង់គ្លេសជា​​​​​ការប្រសើរ។
  • ស្មោះត្រង់ ចង់រៀនសូត្រ ប្រឹងប្រែងធ្វើការ រៀនឆាប់ចេះ ធ្វើការជាក្រុមបានល្អ បើកចិត្តទូលាយ និងមានជំនាញក្នុងការទំនាក់ទំនងល្អ។
  • ត្រូវមានអាយុចាប់ពី​១៨ឆ្នាំឡើងទៅ។
លក្ខខ័ណ្ឌការងារ

អត្ថប្រយោជន៍ដែល អិលអូអិលស៊ី ផ្តល់ជូនបុគ្គលិក៖

  • អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ផ្ដល់ជូនបុគ្គលិករបស់ខ្លួននូវអត្ថប្រយោជន៍ជាច្រើន ដែលមានលក្ខណៈប្រកួតប្រជែងនៅលើទីផ្សារការងារដូចជា៖ ប្រាក់រង្វាន់ចូលឆ្នាំខ្មែរ ប្រាក់រង្វាន់ភ្ជុំបិណ្ឌ ប្រាក់រង្វាន់ចុងឆ្នាំ ការតម្លើងបៀវត្សប្រចាំឆ្នាំ ប្រាក់ឧបត្ថម្ភសុខភាពការធានារ៉ាប់រងពេលមានគ្រោះថ្នាក់ ឱកាសទទួលការបណ្តុះបណ្តាល និងអភិវឌ្ឍអាជីពការងារ បរិយាកាសការងារល្អ និងការអនុវត្តលក្ខខណ្ឌការងារត្រឹមត្រូវ តាមច្បាប់ការងារ នៃព្រះរាជាណាចក្រកម្ពុជា។
ព័តមានសំរាប់ដាក់ពាក្យ

បៀបដាក់ពាក្យ៖

បេក្ខជន/នារី ដែលមានចំណាប់អារម្មណ៍ សូមផ្ញើពាក្យសុំបម្រើការងារ (CV & Cover Letter) ជាមួយរូបថតថ្មី(4x6) និងបញ្ជាក់ពីមុខតំណែង និងទីតាំងដែលចង់បម្រើការងារ ឱ្យបានច្បាស់លាស់ មកដាក់តាមបណ្តាការិយាល័យ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលនៅជិតលោកអ្នក ឬអាចផ្ញើមកកាន់ អ៊ីមែល ដែលបានបញ្ជាក់ក្នុងពត៌មានលម្អិត ដោយអនុវត្តតាមការណែនាំដូចខាងក្រោម៖

  • ចំណងជើងអ៊ីមែលត្រូវតែសរសេរ៖ Applying for (position title) (Ex: Apply for Internal Auditor)។
  • CV & Cover Letter ត្រូវតែដាក់បញ្ចូលគ្នាតែមួយក្នុងទម្រង់ជា PDF ឬ Word ដោយទំហំមិនឱ្យលើស 5MB។
  • ឯកសារពាក់ព័ន្ធ និងសញ្ញាបត្រសិក្សាផ្សេងៗ មិនត្រូវភ្ជាប់ជាមួយឡើយ (No attachment)។

ជួយគាំទ្រ Khmer Online Jobs

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ Khmer Online Jobs
ឈ្មោះក្រុមហ៊ុន : អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី
ឈ្មោះ : LOLC (Human Resources Manager)
អុីម៉េល : recruitment@lolc.com.kh
គេហទំព័រ : http://www.lolc.com.kh
ព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ
ដើម្បីទទួលសារអំពីការងារថ្មីៗក្នុងអុីម៉េលរបស់អ្នក សូមចូលរួមកម្មវិធីទទួលព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ។
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

iOS app Android app

កម្មវិធី iOS និង កម្មវិធី​ Android នឹងដំណើរការក្នុងពេលឆាប់ៗនេះ

Loading