ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

(ការទទួលពាក្យត្រូវបានបិទនៅ ថ្ងៃទី 30​ ខែ​ មិថុនា ឆ្នាំ2019)
សំរាប់ : ជនជាតិខ្មែរ
ផ្នែក : គណនេយ្យ, ធនាគារ និង ហិរញ្ញវត្ថុ
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ, អង់គ្លេស
តំបន់ : គ្រប់ខេត្តនិងក្រុង
(អាចបំពេញការងារនៅទីតាំងឆ្ងាយៗ )
ចំនួន : 50នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 30​ ខែ​ មិថុនា ឆ្នាំ2019
ប្រាក់ខែ : តាមការចរចារ
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ : បរិញ្ញាបត្ររង
ពិព៌ណនាអំពីការងារ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការនៅក្នុងទីក្រុងភ្នំពេញ និងមានបណ្តាញប្រតិបត្តិការនៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកណ្តាល កំពង់ចាម ព្រៃវែង តាកែវ កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ ត្បូងឃ្មុំ រតនគិរី កំពត កំពង់ឆ្នាំង សៀមរាប ស្វាយរៀង និងបន្ទាយមានជ័យ ដែលមានសាខាសរុបចំនួន ៣២ ហើយស្ថាប័នមានគម្រោងពង្រីកតំបន់ប្រតិបត្តិការទៅកាន់បណ្តាខេត្តមួយចំនួនដូចជា ខេត្តឧត្តរមានជ័យ ក្រចេះ កំពង់ធំ កោះកុង និងខេត្តព្រះសីហនុ។   ក្នុងពេលឆាប់ៗខាងមុខ គ្រឹះស្ថាននឹងពង្រីក តំបន់ប្រតិបត្តិការរបស់ខ្លួនទៅគ្រប់២៥ខេត្ត/ក្រុងក្នុងប្រទេសកម្ពុជា។ គ្រឹះស្ថានត្រូវការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាព និងបទពិសោធន៍សម្រាប់មុខតំណែងដូចខាងក្រោម៖

មុខតំណែង : មន្រ្តីឥណទាន (៥០រូប)
ទីតាំងការងារ : គ្រប់សាខា
រាយការណ៍ជូន : ប្រធានសាខា
កាលបរិច្ឆេទឈប់ទទួលពាក្យ : ៣០-មិថុនា-២០១៩

តួនាទីនិងការទទួលខុសត្រូវ
  • ផ្សព្វផ្សាយ ពីផលិតផលរបស់ស្ថាប័នកំណត់នូវអតិថិជនសក្តានុពលនៅក្នុងតំបន់គោលដៅ
  • កំណត់នូវយុទ្ធសាស្រ្តលក់ និងថែរក្សាអតិថិជន និងស្រាវជ្រាវទីផ្សារ គូរប្រកួតប្រជែង 
  • សិក្សាព័ត៌មាន វាយតម្លៃកម្ចី និងតាមដាននូវការប្រើប្រាស់កម្ចីរបស់អតិថិជន 
  • ធ្វើការទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការផ្តល់កម្ចីដល់អតិថិជន 
  • ដោះស្រាយបញ្ហាក្នុងករណី មានកម្ចីមិនល្អ 
  • ធ្វើរបាយកាណ៍ជូនប្រធាន ប្រចាំសប្តាហ៍ ប្រចាំខែស្តីពីសមិទ្ធផល និងការងារប្រឈមផ្សេងៗ។
តំរូវការការងារ
  • មានកម្រិតសញ្ញាបត្របរិញ្ញាបត្ររង ឬបរិញ្ញាបត្រជំនាញ ធនាគារ និងហិរញ្ញវត្ថុ គណនេយ្យ  សេដ្ឋកិច្ច ឬជំនាញដែលពាក់ព័ន្ធ 
  • មានបទពិសោធន៍ក្នុងការផ្តល់កម្ចី ទីផ្សារ ឬការងារពាក់ព័ន្ធ មានគំនិតច្នៃប្រឌិត ចេះដោះស្រាយបញ្ហា មានឆន្ទៈខ្ពស់ក្នុងការបំពេញការងារ
  • មានគំនិតចូលរួមការងារជាក្រុម មានទំនាក់ទំនងល្អ និងមានភាពបត់បែន
  • អាចបំពេញការងារនៅទីតាំងឆ្ងាយៗ
ព័តមានសំរាប់ការដាក់ពាក្យ

បេក្ខជន និងបេក្ខនារីត្រូវបញ្ជាក់នូវទីតាំងដែលអាចទៅបម្រើការងារឲ្យបានច្បាស់លាស់នៅក្នុងប្រវតិ្តរូបសង្ខេបរបស់ខ្លួន។

បេក្ខជនដែលមានចំណាប់អារម្មណ៍សូមដាក់ពាក្យសុំបម្រើការងារ ផ្ញើប្រវតិ្តរូបសង្ខេប (CV) និងលិខិតអម (Cover Letter) មកកាន់អាសយដ្ឋានផ្ទះលេខ៨៥-៨៨ មហាវិថីគីមអ៊ីលស៊ុង (២៨៩) សង្កាត់បឹងកក់២ ខណ្ឌទួលគោក  រាជធានីភ្នំពេញ ឬតាមរយៈ  

អ៊ីម៉ែល៖ jobs@lyhourmfi.com.kh , www.lyhourmfi.com.kh,  ទូរស័ព្ទ ៖ ០១៧ ៩៧៥ ៧៩៥០៦៩ ៦៥៧ ៩៥៧

បេក្ខជនជាជនពិការត្រូវបានលើកទឹកចិត្តឲ្យដាក់ពាក្យ


ជួយគាំទ្រ Khmer Online Jobs

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ Khmer Online Jobs

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការនៅក្នុងទីក្រុងភ្នំពេញ និងមានបណ្តាញប្រតិបត្តិការនៅតាម បណ្តាខេត្តមួយចំនួនដូចជា ខេត្តកណ្តាល កំពង់ចាម ព្រៃវែង តាកែវ កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ រតនគិរី ដែលមានសាខាសរុបចំនួន ២៦ ហើយស្ថាប័នមានគម្រោង ពង្រីកតំបន់ប្រតិបត្តិការ ទៅកាន់បណ្តាខេត្ត មួយចំនួនដូចជា ខេត្តកំពត ស្វាយរៀង សៀមរាប ខេត្តកំពង់ឆ្នាំង និងបន្ទាយមានជ័យ ។ 

ឈ្មោះក្រុមហ៊ុន : គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីហួរ​ ភីអិលស៊ី
អុីម៉េល : jobs@lyhourmfi.com.kh
លេខទូរស័ព្ទដៃ : ០១៧ ៩៧៥ ៧៩៥
០៦៩ ៦៥៧ ៩៥៧
អាស័យដ្ឋាន : ផ្ទះលេខ៨៥-៨៨ មហាវិថីគីមអ៊ីលស៊ុង (២៨៩) សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
គេហទំព័រ : http://www.lyhourmfi.com.kh
ព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ
ដើម្បីទទួលសារអំពីការងារថ្មីៗក្នុងអុីម៉េលរបស់អ្នក សូមចូលរួមកម្មវិធីទទួលព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ។
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

iOS app Android app

កម្មវិធី iOS និង កម្មវិធី​ Android នឹងដំណើរការក្នុងពេលឆាប់ៗនេះ

Loading