ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

ប្រធានឥណទានអាជីវកម្មខ្នាតតូច និងមធ្យម (SME Lending Manager) សំរាប់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីហួរ​ ភីអិលស៊ី

(ការទទួលពាក្យត្រូវបានបិទនៅ ថ្ងៃទី 30​ ខែ​ មិថុនា ឆ្នាំ2019)
ចំនួន : 25នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 30​ ខែ​ មិថុនា ឆ្នាំ2019
ប្រាក់ខែ : តាមការចរចារ
បទពិសោធន៍ : យ៉ាងហោចណាស់ 2​ឆ្នាំ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការនៅក្នុងទីក្រុងភ្នំពេញ និងមានបណ្តាញប្រតិបត្តិការនៅតាម  បណ្តាខេត្តមួយចំនួនដូចជា ខេត្តកណ្តាល កំពង់ចាម ព្រៃវែង តាកែវ កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ ត្បូងឃ្មុំ រតនគិរី កំពត កំពង់ឆ្នាំង សៀមរាប ស្វាយរៀង និងបន្ទាយមានជ័យ ដែលមានសាខាសរុបចំនួន ៣២ ហើយស្ថាប័នមានគម្រោងពង្រីកតំបន់ប្រតិបត្តិការទៅកាន់ បណ្តាខេត្តមួយចំនួនដូចជា ខេត្តក្រចេះ មណ្ឌលគីរី ឧត្តរមានជ័យ កំពង់ធំ និងព្រះវិហារ ។ ក្នុងពេលឆាប់ៗខាងមុខ គ្រឹះស្ថាននឹងពង្រីកតំបន់ប្រតិបត្តិការរបស់ខ្លួនទៅគ្រប់២៥ខេត្ត/ក្រុងក្នុងប្រទេសកម្ពុជា ។ គ្រឹះស្ថានត្រូវការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពនិងបទពិសោធន៍សម្រាប់មុខតំណែងដូចខាងក្រោម ៖

មុខតំណែង : ប្រធានឥណទានអាជីវកម្មខ្នាតតូច និងមធ្យម (SME Lending Manager, ២៥រូប)
ទីតាំងការងារ : សាខាខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ស្រុកកណ្តាលស្ទឹង ស្រុកបាទី ស្រុកជើងព្រៃ ក្រុងបាវិត ស្រុកអង្គស្នួល ស្រុកស្វាយអន្ទរ ស្រុកសំរោងទង ស្រុកព្រៃនប់ ច្បារអំពៅ អូរឫស្សី និងក្រុងបាវិត
រាយការណ៍ជូន : ប្រធានសាខា
កាលបរិច្ឆេទឈប់ទទួលពាក្យ : ៣០-មិថុនា-២០១៩

តួនាទីនិងការទទួលខុសត្រូវ
  • ធ្វើការសិក្សា តាមដានកម្ចី និងដោះស្រាយបំណុលដែលអតិថិជនសងយឺត ។
  • ធ្វើការទំនាក់ទំនង និងផ្សព្វផ្សាយជាមួយអតិថិជន ទាំងខាងក្នុងនិងខាងក្រៅស្ថាប័ន ។
  • ធ្វើរបាយការណ៍សកម្មភាព ផែនការប្រចាំសប្តាហ៍ និងប្រចាំខែជូននាយកដ្ឋានសាម៉ី ។
  • សិក្សាតំបន់ថ្មី និងសិក្សាសក្តានុពលគូប្រកួតប្រជែង ។
  • ធានាលើការអនុវត្តគោលនយោបាយរបស់ស្ថាប័នអោយបានត្រឹមត្រូវ ។
តំរូវការការងារ
  • មានកម្រិតបរិញ្ញាប័ត្រជំនាញ ធនាគារ និងហិរញ្ញវត្ថុ គ្រប់គ្រងទូទៅ ឬសញ្ញាប័ត្រពាណិជ្ជកម្មមានលក្ខណៈប្រហាក់ប្រហែល ។
  • មានបទពិសោធន៍ក្នុងការផ្តល់ឥណទានយ៉ាងតិច២ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ឬធនាគារ ។
  • មានចំណេះដឹង ក្នុងការគ្រប់គ្រង និងដឹកនាំ ។
  • មានជំនាញដោះស្រាយបញ្ហា ការគិតទុកជាមុន និងមានគំនិតផ្តួចផ្តើម ។
  • ទំនាក់ទំនងល្អ រួសរាយរាក់ទាក់ ស្មោះត្រង់ និងមានការទទួលខុសត្រូវខ្ពស់ ។
ព័តមានសំរាប់ការដាក់ពាក្យ

*** បេក្ខជនជាជនពិការត្រូវបានលើកទឹកចិត្តអោយដាក់ពាក្យ

សាខាប្រតិបត្តិការទាំង ៣២ មានដូចជា៖ សាខាអូរឫស្សី សាខាច្បារអំពៅ សាខាខេត្តរតនគិរី សាខាខេត្តកំពង់ចាម សាខាស្រុកជើងព្រៃ សាខាស្រុក បាធាយ សាខាខេត្តត្បូងឃ្មុំ សាខាខេត្តកំពង់ស្ពឺ សាខាស្រុកអង្គស្នួល សាខាស្រុកកណ្តាលស្ទឹង សាខាស្រុកសំរោងទង សាខាខេត្តបាត់ដំបង សាខាស្រុកមោងឫស្សី សាខាស្រុករតនមណ្ឌល សាខាស្រុកបាកាន សាខាស្រុកភ្នំព្រឹក សាខាស្រុកបវេល សាខាស្រុកពារាំង សាខាស្រុកកំពង់ត្របែក សាខាស្រុក ព្រះស្តេច សាខាស្រុកស្វាយអន្ទរ សាខាស្រុកបាទី សាខាស្រុកត្រាំកក់ សាខាស្រុកគិរីវង់ សាខាស្រុកកោះអណ្តែត និង សាខាស្រុកព្រៃកប្បាស សាខាស្រុកប្រាសាទបាគង សាខាក្រុងសិរីសោភ័ណ សាខាក្រុងបាវិត សាខាស្រុកកំពង់ត្រាច និងសាខាស្រុកកំពង់ត្រឡាច ។

សំគាល់ៈ បេក្ខជន និងបេក្ខនារីត្រូវបញ្ជាក់នូវទីតាំងដែលអាចទៅបម្រើការងារបានឲ្យបានច្បាស់លាស់នៅក្នុងប្រវតិ្តរូបសង្ខេបរបស់ខ្លួន ។

ការដាក់ពាក្យៈ បេក្ខជនដែលមានចំណាប់អារម្មណ៍សូមដាក់ពាក្យសុំបម្រើការងារ និងប្រវតិ្តរូបសង្ខេបមកកាន់ អាស័យដ្ឋានផ្ទះលេខ ៨៥-៨៨ មហាវិថីគីមអ៊ីលស៊ុង (២៨៩) សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬ អ៊ីម៉ែល៖ jobs@lyhourmfi.com.kh 
ទូរស័ព្ទ ៖ ០២៣ ៩៨០ ៨៨៨០២៣ ៩៩៩ ៣៦៨
 


ជួយគាំទ្រ Khmer Online Jobs

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ Khmer Online Jobs

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការនៅក្នុងទីក្រុងភ្នំពេញ និងមានបណ្តាញប្រតិបត្តិការនៅតាម បណ្តាខេត្តមួយចំនួនដូចជា ខេត្តកណ្តាល កំពង់ចាម ព្រៃវែង តាកែវ កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ រតនគិរី ដែលមានសាខាសរុបចំនួន ២៦ ហើយស្ថាប័នមានគម្រោង ពង្រីកតំបន់ប្រតិបត្តិការ ទៅកាន់បណ្តាខេត្ត មួយចំនួនដូចជា ខេត្តកំពត ស្វាយរៀង សៀមរាប ខេត្តកំពង់ឆ្នាំង និងបន្ទាយមានជ័យ ។ 

ឈ្មោះក្រុមហ៊ុន : គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីហួរ​ ភីអិលស៊ី
អុីម៉េល : jobs@lyhourmfi.com.kh
លេខទូរស័ព្ទ : ០២៣ ៩៨០ ៨៨៨
០២៣ ៩៩៩ ៣៦៨
អាស័យដ្ឋាន : ផ្ទះលេខ៨៥-៨៨ មហាវិថីគីមអ៊ីលស៊ុង (២៨៩) សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
គេហទំព័រ : http://www.lyhourmfi.com.kh
ព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ
ដើម្បីទទួលសារអំពីការងារថ្មីៗក្នុងអុីម៉េលរបស់អ្នក សូមចូលរួមកម្មវិធីទទួលព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ។
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

iOS app Android app

កម្មវិធី iOS និង កម្មវិធី​ Android នឹងដំណើរការក្នុងពេលឆាប់ៗនេះ

Loading