ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

មន្ត្រី​ជំនួយការ​គណនេយ្យករ (Accounting Assistant) សំរាប់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : គណនេយ្យ, រដ្ឋបាលនិងគ្រប់គ្រង, ជំនួយការ
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ, អង់គ្លេស
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 19​ ខែ​ មិថុនា ឆ្នាំ2019
ប្រាក់ខែ : តាមការចរចារ
បទពិសោធន៍ : យ៉ាងហោចណាស់ 5​ឆ្នាំ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

ចាប់តាំងពីចុងឆ្នាំ២០០៤ មក រាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការ បានចាប់អនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាជំហានៗ មានរយៈពេលវែង ដែលមានគោលបំណង កែលម្អប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ឆ្ពោះទៅរកស្តង់ដារអន្តរជាតិ។ ការអនុវត្តកម្មវិធីនេះ បានទទួលជោគជ័យ ជាបន្តបន្ទាប់ ហើយកំពុងបន្ត អនុវត្តជំហានបន្ទាប់ទៀត។ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) គឺជាសេនាធិការ របស់គណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានមុខងារ និងភារកិច្ចសម្របសម្រួលការរៀបចំ និងការអនុវត្តការងារ គោលនយោបាយ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសម្រប សម្រួលការរៀបចំ និងការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ដោយមានចក្ខុវិស័យច្បាស់លាស់ និងក្នុងនាមជាសេនាធិការ ប្រកបដោយគុណភាព ស័ក្ដិសិទ្ធិភាព និងប្រសិទ្ធភាព អគ្គលេខាធិការដ្ឋាន ត្រូវការចាំបាច់នូវ មន្ត្រីបម្រើការងារមួយចំនួន ដែលមានសមត្ថភាព មានជំនាញ និងមានបទពិសោធន៍ សមស្របតាមការងារនីមួយៗ។

តំរូវការការងារ
  • មាន​កម្រិត​វប្បធម៌​ថ្នាក់​បរិញ្ញាប័ត្រ​គណនេយ្យ គ្រប់គ្រង រដ្ឋបាល ឬសញ្ញាប័ត្រ​ប្រហាក់​ប្រហែល
  • មាន​បទពិសោធន៍​ការងារ​គណនេយ្យ​និង​រដ្ឋបាល​យ៉ាងតិច៥ឆ្នាំ
  • មាន​ជំនាញ​ផ្នែក​កំព្យូទ័រ MS Excel MS Word MS PowerPoint
  • មាន​ជំនាញ​ផ្នែក​កុំព្យូទ័រ​គណនេយ្យ​ដូចជា ចំណេះដឹងផ្នែក Peachtree Complete Accounting និងគណនេយ្យ​គម្រោង ការសរសេរ​របាយការណ៍​រឹតតែ​ប្រសើរ
  • មាន​ជំនាញ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ល្អ
  • ស្ទាត់​ជំនាយ​ក្នុង​ការសរសេរ និង​និយាយ​ភាសា​អង់គ្លេស​ និងខ្មែរ
  • មាន​ចំណេះដឹង​វិស័យ​សាធារណៈ ជាពិសេស​កម្មវិធី​កំណែ​ទម្រង់ និង​មានឆន្ទៈ​ប្រកួត​ប្រជែង
ព័តមានសំរាប់ការដាក់ពាក្យ

បេក្ខជន ឬបេក្ខនារីដែល មានចំណាប់អារម្មណ៍ សូមមកដាក់ពាក្យ សុំចូលបម្រើការងារ ដោយភ្ជាប់មកជាមួយនូវ ប្រវត្តិរូបសង្ខេប និង cover letter ព្រមទាំងឯកសារពាក់ព័ន្ធមក Email ឬនៅអាស័យដ្ឋាន ដែលបានផ្ដល់ជូន រាល់ម៉ោងធ្វើការ យ៉ាងយូរបំផុតត្រឹមថ្ងៃផុតកំណត់ដូចបានបញ្ជាក់ វេលាម៉ោង៥ និង ៣០នាទី ល្ងាច។ សូមចូលទៅក្នុង គេហទំព័រ ដើម្បីទាញយកលក្ខខណ្ឌយោង នៃមុខតំណែង។

ព័ត៌មានបន្ថែម សូមទាក់ទងលោក នួន រតនសម្បត្តិ តាមអស័យដ្ឋានដូច បានផ្ដល់ជូន។


ជួយគាំទ្រ Khmer Online Jobs

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ Khmer Online Jobs
ឈ្មោះក្រុមហ៊ុន : ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​
អុីម៉េល : huy.sovannara@pfm.gov.kh
nounrathanaksambath@pfm.gov.kh
លេខទូរស័ព្ទដៃ : 010 758 569 (Mobile)
អាស័យដ្ឋាន : General Secretariat, Steering Committee of the PFM Reform Office, 7th floor, Building “C”. St. 92, Sangkat Wat Phnom, Khan Daun Penh, Phnom Penh
គេហទំព័រ : http://www.mef.gov.kh

ដំណឹងជ្រើសរើសបុគ្គលិកផ្សេងៗពីក្រុមហ៊ុននេះ

3 នាក់
តាមការចរចារ
ថ្ងៃទី 24​ ខែ​ មិថុនា ឆ្នាំ2019
ភ្នំពេញ
ព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ
ដើម្បីទទួលសារអំពីការងារថ្មីៗក្នុងអុីម៉េលរបស់អ្នក សូមចូលរួមកម្មវិធីទទួលព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ។
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

iOS app Android app

កម្មវិធី iOS និង កម្មវិធី​ Android នឹងដំណើរការក្នុងពេលឆាប់ៗនេះ

Loading