ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

បេឡាករ/អ្នក​ទទួល​ភ្ញៀវ (Receptionist) សំរាប់ CLINIC RHAC

(ការទទួលពាក្យត្រូវបានបិទនៅ ថ្ងៃទី 25​ ខែ​ មិថុនា ឆ្នាំ2019)
សំរាប់ : ជនជាតិខ្មែរ
ផ្នែក : គណនេយ្យ, ធនាគារ និង ហិរញ្ញវត្ថុ, ការបំរើអតិថិជន, សុខភាពនិងឱសថ
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ, អង់គ្លេស
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 25​ ខែ​ មិថុនា ឆ្នាំ2019
ប្រាក់ខែ : តាមការចរចារ
បទពិសោធន៍ : យ៉ាងហោចណាស់ 1​ឆ្នាំ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

អង្គការថែទាំសុខភាពគ្រួសារកម្ពុជារ៉ាក់បានបង្កើតឡើងនៅឆ្នាំ ១៩៩៦ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងការនាំយកសេវាសុខភាព ដែលមាន គុណភាព ជូនដល់ប្រជាជនជន។ អង្គការរ៉ាក់ជាអង្គការដែលមានកេរ្តិ៍ឈ្មោះ និងឈានមុខគេក្នុងការផ្តល់នូវការធ្វើផែនការគ្រួសារ សេវាសុខភាព ផ្លូវភេទ និងសុខភាពបន្តពូជដែលមានគុណភាពនៅប្រទេសកម្ពុជា ហើយនឹងផ្តល់អោយបុគ្គលិកនូវឱកាសដើម្បីឲ្យជំនាញ របស់ពួកគេ កាន់តែ ឈានមុខ។ បច្ចុប្បន្នអង្គការរ៉ាក់កំពុងត្រូវការជ្រើសរើសបុគ្គិលិកដើម្បីបម្រើកាងារនៅតាមគ្លីនិក និងកម្មវិធីដូចខាងក្រោមៈ

  • បេឡាករ/អ្នក​ទទួល​ភ្ញៀវ (Receptionist) (ចំនួន​០១​នាក់)
តួនាទីនិងការទទួលខុសត្រូវ
  • ទទួល​ស្វាគមន៍​អតិថិជន​របស់​គ្លីនិក​រ៉ាក់​ដោយ​ភាព​រួសរាយ​រាក់ទាក់ និង​សម្របសម្រួល​អតិថិជនអោយ​ ទទួល​បាន នូវ​សេវាកម្ម​ល្អ​នៅក្នុង​គ្លីនិក​រ៉ាក់
  • ទទួល​ខុស​ត្រូវ​ក្នុង​ការបញ្ចូល​ទិន្នន័យ​អតិថិជន​ទៅ​ក្នុង​ប្រព័ន្ធ Database ឬ​កម្មវិធី​ផ្សេង​ទៀតដែល​បាន​កំណត់ ដោយ​គ្លីនិក​រ៉ាក់
  • ធានា​នូវ​គុណភាព​នៃ​ការបញ្ចូល​ទិន្នន័យ និង​ទុក​ដាក់​ឯកសារ​អោយ​បាន​ត្រឹមត្រូវ និង​មាន​
  • សណ្តាប់ធ្នាប់
  • រៀបចំ​របាយការណ៍​អតិថិជន និង​ធ្វើការ​ផ្ទៀងផ្ទាត់​ទៅ​តាម​ការណែនាំ​របស់​ផ្នែក​ហិរញ្ញវត្ថុ​ការិយាល័យ​កណ្តាល
  • ធ្វើ​កិច្ចការ​ផ្សេងៗ​ទៅ​តាម​ការស្នើ​សុំ​របស់​ប្រធាន​គ្រប់គ្រង​ផ្ទាល់
  • រាយការណ៍​ជូន​គ្រូពេទ្យ​ទទួល​បន្ទុក​នៅ​គ្លីនិក
តំរូវការការងារ
  • មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ផ្នែក​គិលានុបដ្ឋាក ឆ្មប គណនេយ្យ ធនាគារ ឬ​ជំនាញ​ផ្សេងៗ
  • ចេះ​អាន និង​និយាយ​ភាសា​អង់គ្លេស​មធ្យម
  • ចេះ​ប្រើប្រាស់ Computer បាន​ល្អ​ប្រសើរ ជា​ពិសេស Microsoft Excel &Word, Database, Email, and Internet
  • មាន​សមត្ថភាព​ក្នុង​ការវាយ​អត្ថបទ​បាន​រហ័ស
  • មាន​បទពិសោធន៍​ការងារ​ពាក់ព័ន្ធ​យ៉ាង​ហោច​ណាស់ ១​ឆ្នាំ
  • មាន​ចរិត​ស្លូតបូត ស្មោះត្រង់ រួសរាយ​រាក់ទាក់ រហ័ស​រហួន និង​ឧស្សាហ៍​ព្យាយាម
  • អាច​បត់​បែន​ម៉ោង​ធ្វើការ​ទៅ​តាម​តម្រូវការ និង​មាន​ឆន្ទៈ​បំពេញ​ការងារ​អោយ​ទាន់​ពេល​វេលា
ព័តមានសំរាប់ការដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញផ្ញើប្រវត្ដិរូបសង្ខេបនិងពាក្យសុំបម្រើកាងារ ដោយមានបញ្ជាក់ពីមុខដំណែង និងទីតាំងដែលចង់ បម្រើការងារ អោយបានច្បាស់លាស់នៅលើពាក្យស្នើសុំ និងប្រវត្តិរូបសង្ខេប ឬតាមរយៈ អ៊ីម៉ែល និងធ្វើការភ្ជាប់មកជាមួយនូវសញ្ញាបត្រ រូមទាំង បញ្ជាក់អំពីលទ្ធផល និងឆ្នាំ ដែលបានចូលរូមប្រលងថ្នាក់ជាតិ មកកាន់ការិយាល័យកណ្ដាលរបស់អង្គការរ៉ាក់ដែលមានអាសយដ្ឋាន ឬផ្ញើតាមរយៈ សារអេឡិចត្រូនិកដែលបានផ្តល់ជូន នៅក្នុងពត៌មានទំនាក់ទំនង។ ចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ ថ្ងៃផុតកំណត់ វេលាម៉ោង ៥ ល្ងាច។ បេក្ខជនដែលត្រូវបានជ្រើសរើស នឹងត្រូវអញ្ជើញមកធ្វើការសម្ភាសន៍។ ព័ត៌មានលម្អិតសូមធ្វើការទំនាក់ទំនងតាមរយៈ លេខទូរសព្ទ។


ជួយគាំទ្រ Khmer Online Jobs

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ Khmer Online Jobs
ឈ្មោះក្រុមហ៊ុន : CLINIC RHAC
អុីម៉េល : hr@rhac.org.kh
លេខទូរស័ព្ទ : 023 883 027 (Office)
អាស័យដ្ឋាន : # House 05, Street 600, Sangkat Boeung Kok II, Khan Toul Kok, Phnom Penh
គេហទំព័រ : http://www.rhac.org.kh
ព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ
ដើម្បីទទួលសារអំពីការងារថ្មីៗក្នុងអុីម៉េលរបស់អ្នក សូមចូលរួមកម្មវិធីទទួលព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ។
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

iOS app Android app

កម្មវិធី iOS និង កម្មវិធី​ Android នឹងដំណើរការក្នុងពេលឆាប់ៗនេះ

Loading