ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

អ្នកបើកបរ (Driver) សំរាប់ CLINIC RHAC

(ការទទួលពាក្យត្រូវបានបិទនៅ ថ្ងៃទី 15​ ខែ​ សីហា ឆ្នាំ2019)
សំរាប់ : ជនជាតិខ្មែរ
ផ្នែក : បើកបរនិងដឹកជញ្ជូន
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 15​ ខែ​ សីហា ឆ្នាំ2019
ប្រាក់ខែ : តាមការចរចារ
បទពិសោធន៍ : ត្រូវការ
ពិព៌ណនាអំពីការងារ

គ្លីនិក រ៉ាក់ បានបង្កើតឡើងនៅឆ្នាំ ១៩៩៦ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងការនាំយកសេវាសុខភាពដែលមានគុណភាពជូនដល់ប្រជាជន។ គ្លីនិក រ៉ាក់ ជាគ្លីនិកដែលមានកេរ្តិ៍ឈ្មោះ និងឈានមុខគេក្នុងការផ្តល់នូវការធ្វើផែនការគ្រួសារ សេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជដែលមានគុណភាពនៅប្រទេសកម្ពុជាហើយនឹងផ្តល់អោយបុគ្គលិកនូវឱកាសដើម្បីឲ្យជំនាញរបស់ពួកគេកាន់តែឈានមុខ។ បច្ចុប្បន្នគ្លីនិករ៉ាក់ កំពុងត្រូវការជ្រើសរើសបុគ្គិលិកដើម្បីបម្រើការងារនៅតាមគ្លីនិក ទៅតាមមុខតំណែងដូចខាងក្រោមៈ

  • អ្នកបើកបរ (Driver) (ចំនួន១នាក់)
តួនាទីនិងការទទួលខុសត្រូវ
  • បើកបរ ដឹក​ជញ្ជូន​បុគ្គលិក​អង្គការ​រ៉ាក់​ទៅ​វិញ​ទៅ​មក ទៅ​តាម​ទិស​ដៅ​ដែល​ទាក់​ទង​នឹង​ការងារ ​នៅ​រាជធានី​ភ្នំពេញ និង​ទៅ​តាម​បណ្តា​ខេត្ត។
  • បើកបរ​ដោយ​ស្មារតី​ប្រុង​ប្រយ័ត្ន​គ្រប់​ពេល​វេលា ជាមួយ​នឹង​ការ​រក្សា​សុវត្ថិភាព​ដល់អ្នក​ដំណើរ​​របស់​ខ្លួន និង​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ដទៃ​ទៀត។
  • ពិនិត្យ​ប្រេង​ម៉ាស៊ីន, ទឹក, សំបក​កង់, ប្រេង​ហ្វ្រាំង និង​អាគុយ​រៀង​រាល់​ថ្ងៃ។​
  • ធានា​ថា​បាន​ការពារ និង​ជួស​ជុល​យាន​យន្ត​បាន​ទាន់​ពេល​វេលា។
  • ធ្វើ​ការ​រាយ​ការណ៍​នូវបញ្ហា​ដែល​កើត​មាន​ភ្លាមៗ ទៅ​កាន់​អ្នក​គ្រប់​គ្រង​ផ្ទាល់។
តំរូវការការងារ
  • បាន​បញ្ជប់​ការ​សិក្សា​នៅ​វិទ្យាល័យ, មាន​ចំណេះ​ដឹង​ផ្នែក​ភាសា​អង់គ្លេស​កាន់​តែ​ប្រសើរ។
  • មាន​ប័ណ្ណ​បើកបរ​ប្រភេទ​រថយន្ត​ទេសចរណ៍ (ឃ១) ដែល​នៅ​មាន​សុពល​ភាព។
  • មាន​បទ​ពិសោធន៍​បើកបរ​យ៉ាងតិច​ ៣ ឆ្នាំ ជាមួយ​នឹង​អង្គការ​ជាតិ ឬអន្តរ​ជាតិ។
  • មាន​ចំណេះ​ដឹងល្អ នៃ​ម៉ាស៊ីន​យាន​យន្ត​ជា​មូល​ដ្ឋាន។
  • បុគ្គលិក​លក្ខណៈ​រួស​រាយ​រាក់​ទាក់ ​និង​ចេះ​ជួយ​គ្នា។
  • កម្រិត​នៃ​ការ​អត់​ធ្មត់​ខ្ពស់។
  • មាន​ឆន្ទៈ​ក្នុងការ​ធ្វើការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីតាំង​ការងារ ទោះ​បី​ជា​តំបន់​ដាច់​ស្រយាល​ក៏​ដោយ។
ព័តមានសំរាប់ការដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញផ្ញើប្រវត្ដិរូបសង្ខេបនិងពាក្យសុំបម្រើកាងារ ដោយមានបញ្ជាក់ពីមុខដំណែង និងទីតាំងដែលចង់បម្រើការងារអោយបានច្បាស់លាស់នៅលើពាក្យស្នើសុំ និងប្រវត្តិរូបសង្ខេប ឬតាមរយៈអ៊ីម៉ែល និងធ្វើការភ្ជាប់មកជាមួយនូវសញ្ញាបត្រ រូមទាំងបញ្ជាក់អំពីលទ្ធផល និងឆ្នាំដែលបានចូលរូមប្រលងថ្នាក់ជាតិ មកកាន់ការិយាល័យកណ្ដាលរបស់គ្លីនិករ៉ាក់ ឬផ្ញើតាមរយៈសារអេឡិចត្រូនិក ដែលបានផ្ដល់ជូន។ ចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ ថ្ងៃផុតកំណត់ វេលាម៉ោង ៥ ល្ងាច។ បេក្ខជនដែលត្រូវបានជ្រើសរើសនឹងត្រូវអញ្ជើញមកធ្វើការសម្ភាសន៍។ ព័ត៌មានលម្អិតសូមធ្វើការទំនាក់ទំនងតាមរយៈទូរសព្ទ។

បញ្ជាក់: បេក្ខជនដែលមានបំណងចង់ទៅបម្រើការងារនៅគ្លីនិករ៉ាក់ ខេត្តព្រះសីហនុ ស្ថាប័នមានផ្តល់ជូនកន្លែងស្នាក់នៅដោយមិនគិតថ្លៃ ជូនដល់បុគ្គលិក។


ជួយគាំទ្រ Khmer Online Jobs

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ Khmer Online Jobs
ឈ្មោះក្រុមហ៊ុន : CLINIC RHAC
អុីម៉េល : hr@rhac.org.kh
លេខទូរស័ព្ទ : 023 883 027 (Office)
អាស័យដ្ឋាន : # House 05, Street 600, Sangkat Boeung Kok II, Khan Toul Kok, Phnom Penh
គេហទំព័រ : http://www.rhac.org.kh
ព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ
ដើម្បីទទួលសារអំពីការងារថ្មីៗក្នុងអុីម៉េលរបស់អ្នក សូមចូលរួមកម្មវិធីទទួលព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ។
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

iOS app Android app

កម្មវិធី iOS និង កម្មវិធី​ Android នឹងដំណើរការក្នុងពេលឆាប់ៗនេះ

Loading