ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

អ្នក​ប្រឹក្សា​តាម​បណ្តាញ​សង្គម (Online Counselor) សំរាប់ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់)

(ការទទួលពាក្យត្រូវបានបិទនៅ ថ្ងៃទី 16​ ខែ​ សីហា ឆ្នាំ2019)
សំរាប់ : ជនជាតិខ្មែរ
ផ្នែក : ពិគ្រោះយោបល់, ការទំនាក់ទំនង, សុខភាពនិងឱសថ
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ, អង់គ្លេស
តំបន់ : សៀមរាប, បាត់ដំបង, បន្ទាយមានជ័យ
ចំនួន : 3នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 16​ ខែ​ សីហា ឆ្នាំ2019
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

អង្គការរ៉ាក់ បានបង្កើតឡើងនៅឆ្នាំ ១៩៩៦ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងការនាំយកសេវាសុខភាពដែលមាន គុណភាពជូនដល់ប្រជាជន។ រ៉ាក់ គឺជាស្ថាប័នឈានមុខផ្នែកសុខភាពស្រ្តី សុខភាពផ្លូវភេទ និងបន្តពូជ។ យើងបានយកចិត្តទុកដាក់ក្នុងការឆ្លើយតបនឹងតម្រូវការផ្នែកសុខភាពស្ត្រីនិងដៃគូ សុខភាពយុវវ័យ និងកម្មករនិយោជិត ព្រមទាំងមានសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលលើកម្មវិធីរបេង និងអេដស៍។ បច្ចុប្បន្ន រ៉ាក់ កំពុងត្រូវការជ្រើសរើសបុគ្គិលិកដើម្បីបម្រើការងារនៅគម្រោងបង្ការអេដស៍ភូមិភាគឧត្តរ ស្នាក់ការកណ្តាល រាជធានីភ្នំពេញ។

បច្ចុប្បន្នកំពុងត្រូវការ ជ្រើសជ្រើសបុគ្គលិក ដូចខាងក្រោម៖

  • អ្នក​ប្រឹក្សា​តាម​បណ្តាញ​សង្គម (Online Counselor) (ចំនួន៣នាក់)
តួនាទីនិងការទទួលខុសត្រូវ
  • អប់រំ​ដល់​ក្រុម​គោល​ដៅ​ដែល​មិន​បាន​ជួប​តាម​រយៈ​ការ​ចុះ​អប់រំ​ផ្ទាល់​តាម​សហគមន៍។
  • ប្រើ​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ក្រុម​គោលដៅ​តាម​រយៈ​បច្ចេកវិទ្យា រួមមាន​ការ​ជជែក​ជា​បុគ្គល​ឬ​ផ្សាយ​ផ្ទាល់ តាម​រយៈ​អ៊ិនធើណិត​រវាង​ក្រុម​គោល​ដៅ និង​ក្រុម​គោល​ដៅ ឬ​បុគ្គលិក​អប់រំ។
  • ស្វែង​រក​ពត៌មាន និង​សេវា​ពិនិត្យ-ព្យាបាល​ទាក់ទង​នឹង​មេរោគ​អេដស៍ ស្វាយ និង​ការ​បង្ករ​រោគ​តាម​ផ្លូវ​បន្ត​ពូជ។
  • ប្រើ​ប្រព័ន្ធ​បណ្តាញ​សង្គម​ដើម្បី​អាច​ជួប​អប់រំ​ដល់​ក្រុម​ដែល​លាក់​មុខ​ជា​អ្នក​ដែល​ប្រឈម​មុខ​ក្នុង​ការ​ឆ្លងមេរោគ​អេដស៍ ដើម្បី​ធ្វើ​តេស្ត​ឈាម។
  • ទំនាក់​ទំនង​តាម​កម្មវិធី​ស្វែងរក​ដៃគូ ដូចជា Grindr, Blued,​ Tinder និង Badoo ដែល​អាច​រក​ឃើញ​អ្នក​ប្រើ​ប្រាស់​​ជា បុរស​ស្រលាញ់​បុរស ​​នារី​ដែល​អាច​ជា​ក្រុម​គោល​ដៅ​នារីសេវាកម្សាន្ត​លាក់​​ខ្លួន ឬ​ឯករាជ្យ។
  • ចែករំ​លែក​សារ​ព័ត៌មាន ឬអ្វីៗ​ផ្សេង​ទៀត​ជាមួយ​គ្នា​ជា​លក្ខណៈ​បុគ្គល ឬ​ជាក្រុម
តំរូវការការងារ
  • មាន​បរិញ្ញាបត្រ សញ្ញាប័ត្រ ដែល​ពាក់ព័ន្ធ​នឹង​ការ​គ្រប់​គ្រង​ករណី ការ​ផ្តល់​ប្រឹក្សា។
  • មាន​ចំណេះដឹង​អំពី​ការ​ផ្តល់​ប្រឹក្សា​តាម​បែប​ជំរុញ និង​លើក​ទឹកចិត្ត
  • មាន​បទ​ពិសោធន៍​ការងារ​ជា​អ្នក​ប្រឹក្សា​ផ្នែក​សុខភាព​យ៉ាង​តិចរយៈ​ពេល៣​ឆ្នាំ ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល ឬ​ក្រុមហ៊ុន​ឯកជន​នានា។
  • យល់​ច្បាស់ពី​គន្លឺះ​ក្នុង​ទម្រង់​ទំនាក់​ទំនង​សង្គម​ដូចជា Facebook Messenger, LINE, និង Instagram។
  • ធ្វើ​បច្ចុប្បន្ន​ភាព​លើ​ប្រធានបទ​ដែល​គាត់​ចូល​ចិត្ត​ឱ្យ​គ្នា​ទៅវិញ​ទៅមក និង ធ្វើ​សកម្មភាព​ទាំងនេះ​ដោយ​ពុំចាំ​បាច់​បង្ហាញ​ពី​អត្តសញ្ញាណ​ពិត​របស់​គាត់។
  • មាន​បទ​ពិសោធន៍​ក្នុង​ការ​រៀបចំ​របាយការណ៍ ប្រចាំខែ ត្រីមាស អំពី​ដំណើរ​ការងារ​ឈាន​ដល់​លទ្ធផល​ជោគជ័យ
  • មានចំណេះដឹងភាសាអង់គ្លេសអាចប្រើការបាន។
  • មាន​ជំនាញ​ក្នុង​ការ​ប្រើ​ប្រាស់ (Microsoft Word, Excel, PowerPoint ។
  • មាន​ការ​ទំនាក់​ទំនង​ល្អ និង​អាច​បត់​បែន​ទៅ​តាម​ការងារ។
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញផ្ញើប្រវត្ដិរូបសង្ខេប និងពាក្យសុំបម្រើកាងារមានបញ្ចាក់ពីមុខដំណែង និងទីតាំង បម្រើកាងារ ដូចប្រកាស ខាងលើ នៅក្នុងប្រវត្ដិរូបសង្ខេប និងក្នុង Emailដោយមានភ្ជាប់មកជាមួយនូវសញ្ញាបត្រមកកាន់ការិយាល័យរបស់ RHAC នៅទីស្នាក់ការ កណ្ដាល ឬ តាមរយៈសារអេឡិចត្រូនិក ដែលបានផ្ដល់ជូន ចាប់ផ្ដើម ទទួលពាក្យ ចាប់ពី ថ្ងៃផ្សាយ ដំណឹងនេះ រហូតដល់ ថ្ងៃផុតកំណត់ វេលាម៉ោង៥ ល្ងាច។ បេក្ខជន ដែលត្រូវបានជ្រើស រើសនឹងត្រូវអញ្ជើញមកធ្វើការសម្ភាសន៍។ សូមចូលទៅទាក់ទងតាមរយៈទូរស័ព្ទ ដើម្បីសាកសួរព័ត៌មានលំអិតអំពី កាងារដែល មានប្រកាសជូនខាងលើ។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីអង្គការ (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះអង្គការ : អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់)
អុីម៉េល : rhachq.hiv.adm@gmail.com
លេខទូរស័ព្ទ : 023 883 027 (Office)
លេខទូរស័ព្ទដៃ : 092 454 554 (Mobile)
អាស័យដ្ឋាន : #05, St. 600, Boeung Kak II, Khan Tuol Kork, Phnom Penh
គេហទំព័រ : http://rhac.org.kh
អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់)
ព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ
ដើម្បីទទួលសារអំពីការងារថ្មីៗក្នុងអុីម៉េលរបស់អ្នក សូមចូលរួមកម្មវិធីទទួលព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ។
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

Loading