ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

អ្នក​អប់រំ​សុខភាព និង​បង្កើត​តម្រូវ​ការ​សេវា​សុខភាព​ សំរាប់ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់)

(ការទទួលពាក្យត្រូវបានបិទនៅ ថ្ងៃទី 16​ ខែ​ សីហា ឆ្នាំ2019)
សំរាប់ : ជនជាតិខ្មែរ
ផ្នែក : ការអប់រំ និង វគ្គសិក្សា, សុខភាពនិងឱសថ, លក់និងទីផ្សារ, ការងារសង្គម
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ, អង់គ្លេស
តំបន់ : ភ្នំពេញ, កំពង់ចាម, កំពង់ស្ពឺ
ចំនួន : 4នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 16​ ខែ​ សីហា ឆ្នាំ2019
ប្រាក់ខែ : តាមការចរចារ
បទពិសោធន៍ : យ៉ាងហោចណាស់ 2​ឆ្នាំ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

អង្គការរ៉ាក់ បានបង្កើតឡើងនៅឆ្នាំ ១៩៩៦ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងការនាំយកសេវាសុខភាពដែលមាន គុណភាពជូនដល់ប្រជាជន។ រ៉ាក់ គឺជាស្ថាប័នឈានមុខផ្នែកសុខភាពស្រ្តី សុខភាពផ្លូវភេទ និងបន្តពូជ។ យើងបានយកចិត្តទុកដាក់ក្នុងការឆ្លើយតបនឹងតម្រូវការផ្នែកសុខភាពស្ត្រីនិងដៃគូ សុខភាពយុវវ័យ និងកម្មករនិយោជិត ព្រមទាំងមានសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលលើកម្មវិធីរបេង និងអេដស៍។ បច្ចុប្បន្ន រ៉ាក់ កំពុងត្រូវការជ្រើសរើសបុគ្គិលិកដើម្បីបម្រើការងារនៅគម្រោងបង្ការអេដស៍ភូមិភាគឧត្តរ ស្នាក់ការកណ្តាល រាជធានីភ្នំពេញ។

បច្ចុប្បន្នកំពុងត្រូវការ ជ្រើសជ្រើសបុគ្គលិក ដូចខាងក្រោម៖

  • អ្នក​អប់រំ​សុខភាព និង​បង្កើត​តម្រូវ​ការ​សេវា​សុខភាព​ (ចំនួន៤នាក់)
តួនាទីនិងការទទួលខុសត្រូវ
  • ទទួល​ខុសត្រូវ​រៀបចំ និង​អនុវត្ត​កម្មវិធី​អង្គការ​រ៉ាក់ ដែល​ផ្តោត​ទៅ​លើ​ការ​អប់រំ និង​ការ​បញ្ជូន​​ទៅ​ទទួល​សេវា​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្តពូជ​នៅ​គ្លីនិករ៉ាក់ សម្រាប់​យុវវ័យ ស្ត្រីធ្វើការ​នៅ​សេវា​កម្សាន្ត កម្មករ កម្មការនី​រោងចក្រ និង​ប្រជាជន​ក្រីក្រ​នៅ​សហគមន៍ ដោយ​មាន​ការ​អភិបាល និង​ការ​ណែ​នាំ​បច្ចេកទេស​ពី​មន្ត្រី​គម្រោង។
  • ត្រូវ​ធានា​ថា​ទិន្នន័យ​របស់​គម្រោង មាន​គុណភាព​ត្រឹមត្រូវ និង​ទាន់​ពេល។
  • អ្នក​ត្រូវ​មាន​តម្លាភាព និង​ទទួល​ខុស​ត្រូវ អនុវត្ត​សកម្មភាព​ដោយ​ផ្អែក​លើ​ផែនការ​ប្រចាំ​ខែ និង​ប្រើ​ប្រាស់​ថវិកា​បាន​ត្រឹមត្រូវ។ អ្នក​ត្រូវ​មាន​កិច្ច​សហការ​យ៉ាងល្អ ជាមួយ​បុគ្គលិក​គ្លីនិក​រ៉ាក់​ ជា​មួយ​មន្ត្រី​គម្រោង ប្រធាន​កម្មវិធី និង​អ្នក​គ្រប់​គ្រង​អង្គការ​រ៉ាក់ ក្នុង​ពេលបំពេញ​ការងារ។
  • អ្នក​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​អភិបាល ពី​មន្ត្រី​គម្រោង។
  • ត្រូវ​ចូលរួម​តាម​ដាន​ដំណើរ​ការ​អនុវត្ត​សកម្មភាព កម្មវិធី​ជាមួយ​ក្រុម​ការងារ ដើម្បី​ធានា​ថា​បាន​លទ្ធ​ផល​តាម​ផែនការ និង​ទាន់​ពេល។
  • ធ្វើ​របាយការណ៍​ពី​ធន​ធាន ដំណើរ​ការ និង​លទ្ធផល ដោយ​ផ្ទៀង​ផ្ទាត់​នឹង​ផែនការ​សកម្មភាព​ និង​រាយការណ៍​ជូន​ដល់​អ្នក​អភិបាល ដើម្បី​ធានា​ឱ្យ​មាន​ការ​អនុវត្ត​គម្រោង​មាន​ប្រសិទ្ធ​ភាព។
តំរូវការការងារ
  • មាន​បរិញ្ញាបត្រ​ផ្នែក​សង្គមវិទ្យា ចិត្តវិទ្យា​ ទីផ្សា ឬ​សញ្ញាបត្រ​គិលានុប្បដ្ឋាក គិលានុប្បដ្ឋាយិកា ​ឆ្មប ឬសញ្ញាបត្រ​ដែល​មាន​តម្លៃ​ប្រហាក់​​ប្រហែល ។
  • មាន​បទ​ពិសោធន៍​ការងារ​សុខភាព​សហគមន៍ ឬ​ការងារ​ជាមួយ​ប្រជាជន​ក្រីក្រ ឬ​យុវវ័យ ​យ៉ាង​តិច២​ឆ្នាំ
  • មាន​ចំណេះដឹង​ភាសា English ដែល​អាច​អាន និង​មើល​យល់
  • មាន​ចំណេះដឹង​ក្នុង​ការប្រើ Computer ជា​ពិសេស Microsoft Word, Excel &PowerPoint.
  • មាន​ទំនាក​ទំនងល្អ មាន​ជំនាញ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង និង​សម្រប​សម្រួល
ព័តមានសំរាប់ការដាក់ពាក្យ

បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញផ្ញើប្រវត្ដិរូបសង្ខេប និងពាក្យសុំបម្រើកាងារមានបញ្ចាក់ពីមុខដំណែង និងទីតាំង បម្រើកាងារ ដូចប្រកាស ខាងលើ នៅក្នុងប្រវត្ដិរូបសង្ខេប និងក្នុង Emailដោយមានភ្ជាប់មកជាមួយនូវសញ្ញាបត្រមកកាន់ការិយាល័យរបស់ RHAC នៅទីស្នាក់ការ កណ្ដាល ឬ តាមរយៈសារអេឡិចត្រូនិក ដែលបានផ្ដល់ជូន ចាប់ផ្ដើម ទទួលពាក្យ ចាប់ពី ថ្ងៃផ្សាយ ដំណឹងនេះ រហូតដល់ ថ្ងៃផុតកំណត់ វេលាម៉ោង៥ ល្ងាច។ បេក្ខជន ដែលត្រូវបានជ្រើស រើសនឹងត្រូវអញ្ជើញមកធ្វើការសម្ភាសន៍។ សូមចូលទៅទាក់ទងតាមរយៈទូរស័ព្ទ ដើម្បីសាកសួរព័ត៌មានលំអិតអំពី កាងារដែល មានប្រកាសជូនខាងលើ។


ជួយគាំទ្រ Khmer Online Jobs

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ Khmer Online Jobs
ឈ្មោះក្រុមហ៊ុន : អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់)
អុីម៉េល : rhachq.hiv.adm@gmail.com
លេខទូរស័ព្ទ : 023 883 027 (Office)
លេខទូរស័ព្ទដៃ : 092 454 554 (Mobile)
អាស័យដ្ឋាន : #05, St. 600, Boeung Kak II, Khan Tuol Kork, Phnom Penh
គេហទំព័រ : http://rhac.org.kh
ព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ
ដើម្បីទទួលសារអំពីការងារថ្មីៗក្នុងអុីម៉េលរបស់អ្នក សូមចូលរួមកម្មវិធីទទួលព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ។
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

iOS app Android app

កម្មវិធី iOS និង កម្មវិធី​ Android នឹងដំណើរការក្នុងពេលឆាប់ៗនេះ

Loading