ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

(ការទទួលពាក្យត្រូវបានបិទនៅ ថ្ងៃទី 16​ ខែ​ សីហា ឆ្នាំ2019)
សំរាប់ : ជនជាតិខ្មែរ
ផ្នែក : បើកបរនិងដឹកជញ្ជូន
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 16​ ខែ​ សីហា ឆ្នាំ2019
ប្រាក់ខែ : តាមការចរចារ
បទពិសោធន៍ : ត្រូវការ
ពិព៌ណនាអំពីការងារ

អង្គការរ៉ាក់ បានបង្កើតឡើងនៅឆ្នាំ ១៩៩៦ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងការនាំយកសេវាសុខភាពដែលមាន គុណភាពជូនដល់ប្រជាជន។ រ៉ាក់ គឺជាស្ថាប័នឈានមុខផ្នែកសុខភាពស្រ្តី សុខភាពផ្លូវភេទ និងបន្តពូជ។ យើងបានយកចិត្តទុកដាក់ក្នុងការឆ្លើយតបនឹងតម្រូវការផ្នែកសុខភាពស្ត្រីនិងដៃគូ សុខភាពយុវវ័យ និងកម្មករនិយោជិត ព្រមទាំងមានសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលលើកម្មវិធីរបេង និងអេដស៍។ បច្ចុប្បន្ន រ៉ាក់ កំពុងត្រូវការជ្រើសរើសបុគ្គិលិកដើម្បីបម្រើការងារនៅគម្រោងបង្ការអេដស៍ភូមិភាគឧត្តរ ស្នាក់ការកណ្តាល រាជធានីភ្នំពេញ។

បច្ចុប្បន្នកំពុងត្រូវការ ជ្រើសជ្រើសបុគ្គលិក ដូចខាងក្រោម៖

  • អ្នកបើកបរ (ចំនួន១នាក់)
តួនាទីនិងការទទួលខុសត្រូវ
  • បើកបរ ដឹក​ជញ្ជូន​បុគ្គលិក​អង្គការ​រ៉ាក់​ទៅ​វិញ​ទៅ​មក ទៅ​តាម​ទិស​ដៅ​ដែល​ទាក់ទង​នឹង​ការងារ នៅរាជធានី​ភ្នំពេញ និង​ទៅ​តាម​បណ្តា​ខេត្ត។
  • បើកបរ​ដោយ​ស្មារតី​ប្រុង​ប្រយ័ត្ន​គ្រប់​ពេល​វេលា ជាមួយ​នឹង​ការ​រក្សា​សុវត្ថិភាព​ដល់​អ្នក​ដំណើរ​របស់​ខ្លួន និង​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ដទៃ​ទៀត។
  • ពិនិត្យ​ប្រេង​ម៉ាស៊ីន, ទឹក, សំបក​កង់, ប្រេង​ហ្វ្រាំង និង​អាគុយ​រៀង​រាល់​ថ្ងៃ។​
  • ធានា​ថា​បាន​ការពារ និងជួស​ជុល​យានយន្ត​បាន​ទាន់​ពេល​វេលា។
  • ធ្វើ​ការ​រាយការណ៍​នូវ​បញ្ហា​ដែល​កើត​មាន​ភ្លាមៗ ទៅ​កាន់​អ្នក​គ្រប់​គ្រង​ផ្ទាល់។
តំរូវការការងារ
  • បាន​បញ្ជប់​ការ​សិក្សា​នៅ​វិទ្យាល័យ, មាន​ចំណេះ​ដឹង​ផ្នែក​ភាសា​អង់គ្លេស​កាន់​តែប្រសើរ។
  • មាន​ប័ណ្ណ​បើកបរ​ប្រភេទ​រថយន្ត​ទេសចរណ៍ (ឃ១) ដែល​នៅ​មាន​សុពលភាព។
  • មាន​បទពិសោធន៍​បើកបរ​យ៉ាងតិច​ ៣ ឆ្នាំ ជាមួយ​នឹង​អង្គការ​ជាតិ ឬ​អន្តរជាតិ។
  • មាន​ចំណេះ​ដឹងល្អ នៃ​ម៉ាស៊ីន​យានយន្ត​ជា​មូលដ្ឋាន។
  • បុគ្គលិក​លក្ខណៈ​រួស​រាយ​រាក់​ទាក់ ​និង​ចេះ​ជួយ​គ្នា។
  • កម្រិត​នៃ​ការ​អត់​ធ្មត់​ខ្ពស់។
  • មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើការ​ធ្វើ​ដំណើរ​ទៅកាន់​ទីតាំង​ការងារ ទោះ​បី​ជា​តំបន់​ដាច់​ស្រយាល​ក៏​ដោយ។
ព័តមានសំរាប់ការដាក់ពាក្យ

បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញផ្ញើប្រវត្ដិរូបសង្ខេប និងពាក្យសុំបម្រើកាងារមានបញ្ចាក់ពីមុខដំណែង និងទីតាំង បម្រើកាងារ ដូចប្រកាស ខាងលើ នៅក្នុងប្រវត្ដិរូបសង្ខេប និងក្នុង Emailដោយមានភ្ជាប់មកជាមួយនូវសញ្ញាបត្រមកកាន់ការិយាល័យរបស់ RHAC នៅទីស្នាក់ការ កណ្ដាល ឬ តាមរយៈសារអេឡិចត្រូនិក ដែលបានផ្ដល់ជូន ចាប់ផ្ដើម ទទួលពាក្យ ចាប់ពី ថ្ងៃផ្សាយ ដំណឹងនេះ រហូតដល់ ថ្ងៃផុតកំណត់ វេលាម៉ោង៥ ល្ងាច។ បេក្ខជន ដែលត្រូវបានជ្រើស រើសនឹងត្រូវអញ្ជើញមកធ្វើការសម្ភាសន៍។ សូមចូលទៅទាក់ទងតាមរយៈទូរស័ព្ទ ដើម្បីសាកសួរព័ត៌មានលំអិតអំពី កាងារដែល មានប្រកាសជូនខាងលើ។


ជួយគាំទ្រ Khmer Online Jobs

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ Khmer Online Jobs
ឈ្មោះក្រុមហ៊ុន : អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់)
អុីម៉េល : rhachq.hiv.adm@gmail.com
លេខទូរស័ព្ទ : 023 883 027 (Office)
លេខទូរស័ព្ទដៃ : 092 454 554 (Mobile)
អាស័យដ្ឋាន : #05, St. 600, Boeung Kak II, Khan Tuol Kork, Phnom Penh
គេហទំព័រ : http://rhac.org.kh
ព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ
ដើម្បីទទួលសារអំពីការងារថ្មីៗក្នុងអុីម៉េលរបស់អ្នក សូមចូលរួមកម្មវិធីទទួលព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ។
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

iOS app Android app

កម្មវិធី iOS និង កម្មវិធី​ Android នឹងដំណើរការក្នុងពេលឆាប់ៗនេះ

Loading