ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

គ្រូបង្រៀនកំរិតខ្ពស់ ថ្នាក់ទី៧,៨ សំរាប់ AIM School

គ្រូបង្រៀនកំរិតខ្ពស់ ថ្នាក់ទី៧,៨ សំរាប់ AIM School

(ការទទួលពាក្យត្រូវបានបិទនៅ ថ្ងៃទី 19​ ខែ​ កញ្ញា ឆ្នាំ2019)
សំរាប់ : ជនជាតិខ្មែរ
ផ្នែក : ការអប់រំ និង វគ្គសិក្សា
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ, អង់គ្លេស
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 19​ ខែ​ កញ្ញា ឆ្នាំ2019 2019-08-19 2019-09-19
ប្រាក់ខែ :
តាមការចរចារ USD
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ : បាក់ឌុប
ពិព៌ណនាអំពីការងារ

គោលបំណងនៃការងារ៖ បំពេញកាតព្វកិច្ចវិជ្ជាជីវៈនៃការបង្រៀន និងមានទំនួលខុសត្រូវចំពោះការងារ និងការគ្រប់គ្រងថ្នាក់រៀនប្រចាំថ្ងៃដែលត្រូវបានចាត់តាំង។ លើកកម្ពស់គោលបំណង និងគោលដៅនៃជំនឿគ្រីស្តបរិស័ទ និងរក្សាទស្សនៈនៃការអប់រំរបស់សាលារៀន។

រាយការណ៌ទៅ៖ ប្រធាន

តួនាទីនិងការទទួលខុសត្រូវ
 • មានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះយេស៊ូ ដោយចូលរួមក្រុមជំនុំជាប្រចាំ។ ធ្វើតាមបទដ្ឋាន ក្រមសីលធម៌នៃព្រះគម្ពីរទាំងក្នុង និង ក្រៅសាលារៀន ធ្វើតាមគំរូល្អរបស់ព្រះយេស៊ូ ទាំងនៅក្នុងជីវិតរស់នៅនិងជីវិតការងារ។
 • ធ្វើជាគំរូល្អក្នុងការបន្ទាបខ្លួន ភាពចាស់ទុំផ្នែកផ្លូវអារម្មណ៍ ភាពអត់ធ្មត់ សេចក្តីស្រឡាញ់ ចិត្តទទួលរាប់រង ការលើកទឹកចិត្ត និងចិត្តមេត្តាករុណា
 • មានចិត្តចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ និងរៀនអំពីប្រធានបទនានា ដែលជួយអភិវឌ្ឍខ្លួនឯង ទាំងផ្នែកព្រលឹងវិញ្ញាណ និងវិជ្ជាជីវៈ ព្រមទាំងរៀនអំពីគោលនយោបាយ និងនិតិវិធីផ្សេងៗ
 • ប្រកាន់ខ្ជាប់នូវបេសកកម្ម ចក្ខុវិស័យ គុណតម្លៃនិងសារនៃសេចក្តីជំនឿរបស់អង្គការមេត្រីអន្តរជាតិ ។
 • រក្សាការសម្ងាត់
 • បង្កើត និងគ្រប់គ្រងបរិយាកាសមួយដែលផ្តល់ការថែទាំ គំាទ្រ មានគោលបំណងច្បាស់ លាស់ មានការជម្រុញដល់ការសិក្សា និងការលូតលាស់របស់កុមារ
 • រក្សាបរិយាកាស និងគោលបំណងនៃជំនឿគ្រីស្តបរិស័ទនៅក្នុងថ្នាក់រៀន
 • តុបតែង រៀបចំ និងរក្សាថ្នាក់រៀនឲ្យមានពន្លឺភ្លឺ និងមានការជម្រុញដល់ការរៀនសូត្រ
 • កំណត់គោលដៅបង្រៀន និងលទ្ធផលនៃការសិក្សារៀនសូត្ររបស់សិស្សឲ្យបានច្បាស់លាស់ ដោយមានការជម្រុញដល់ការរៀនសូត្រ និងមានការរំពឹងទុកខ្ពស់
 • រៀចំ និងរៀបផែនការមេរៀន (ប្រចាំថ្ងៃ និងប្រចាំសប្តាហ៍) ដើមី្បបង្រៀនកម្មវិធីសិក្សារបស់សាលាមេត្រីភាពអន្តរជាតិ ដោយប្រើវិធីសាស្រ្តបង្រៀនដែលបានអនុម័តដោយសាលាមេត្រីភាពអន្តរជាតិ។
 • រក្សាសណ្តាប់ធ្នាប់ និងវិន័យឲ្យបានល្អក្នុងចំណោមសិស្ស ការពារដល់សុខភាព និង សុវតិ្ថភាពរបស់ពួកគេ និង បង្កើតកាលវិភាគដែលគិតដល់តម្រូវការរបស់សិស្ស ព្រមទាំងចាត់អាទិភាពទៅលើពេលវេលាបំពេញកិច្ចការ
 • រក្សាឲ្យមានប្រព័ន្ធត្រួតពិនិត្យ វាយតម្លៃ កត់ត្រា និងរាយការណ៍អំពីការរីកចម្រើនរបស់កុមារជាប្រចាំ
 • ធ្វើការប្រាស្រ័យទាក់ទងជាមួយឪពុកម្តាយ និងបុគ្គលិកសង្គមកិច្ចអំពីផ្នែកផ្សេងៗនៃការអប់រំរបស់កុមារ៖ ផ្នែកការសិក្សា, ផ្នែកទំនាក់ទំនងសង្គម និងផ្នែកផ្លូវអារម្មណ៍, រក្សាការសម្ងាត់គ្រប់ពេលជានិច្ច
 • ធ្វើការស្និតស្នាលជាមួយគ្រូបណ្តុះបណ្តាល (TNT) ដែលបានចាត់តាំង សម្រាប់ថ្នាក់រៀនរបស់អ្នក។ ណែនាំ និងលើកទឹកចិត្តគ្រូបណ្តុះបណ្តាលដោយចិត្តល្អ ចិត្តអត់ធ្មត់ និងការគោរព ដោយជួយឲ្យពួកគេយល់អំពីទស្សនៈនៃការអប់រំ និងវិធីសាស្រ្តនៃការបង្រៀនរបស់សាលាមេត្រីភាពអន្តរជាតិ៕
 • ចូលរួមក្នុងដំណើរចុះសួរសុខទុក្ខសិស្សដល់ផ្ទះរាល់សប្តាហ៍ ឬ តាមការចាត់តាំង
 • រក្សាការស្លៀកពាក់ និងអាកប្បកិរិយាបែបវិជ្ជាជីវៈ
 • បំពេញកាតព្វកិច្ចផ្សេងទៀតតាមការចាត់តាំងរបស់ប្រធានផ្នែក និង/ឬ នាយក
តំរូវការការងារ

ការអប់រំ និងបទពិសោធន៍:

 • ការអប់រំ៖ រៀនចប់វិទ្យាល័យ(ចង់បាន) សញ្ញាប័ត្រមហាវិទ្យាល័យទាក់ទងនឹងផ្នែកអប់រំលើកទឹកចិត្តខ្ពស់
 • បទពិសោធន៍៖ យ៉ាងហោចណាស់មានបទពិសោធន៍ជោគជ័យផ្នែកបង្រៀនរយៈពេលមួយឆ្នាំ (លក្ខខណ្ឌ ជ្រើសរើស) (បទពិសោធន៍នេះអាចបំពេញបានដោយបញ្ចប់កម្មវិធីគ្រូគរុកោសល្យបឋមសិក្សារបស់សាលារៀនរ៉ាហាប-ហោស)។ មានបទពិសោធន៍ការងារជោគជ័យរយៈពេល ២ឆ្នាំ ធ្វើការជាមួយកុមារនៅក្នុងបរិបទអង្គការ សាលារៀន ឬ ក្រុមជំនុំ (លក្ខខណ្ឌជ្រើសរើស) 

តម្រូវការផ្សេងទៀត៖

 • មិនមានបញ្ហាបទឧក្រិដ្ឋ
 • ជាសមាជិកសកម្មក្នុងព្រះវិហារគ្រិស្ទបរិសទ្ទ
 • សំបុត្របញ្ជាក់ពីគ្រូគង្វាល

ជំនាញ និងសមត្ថភាព:

 • មានអំណោយទាន និងទទួលការត្រាស់ហៅពីព្រះជាម្ចាស់ក្នុងការធ្វើការងារជាមួយកុមារ
 • ស្ទាត់ជំនាញភាសាខ្មែរទាំងការសរសេរ និងការនិយាយ
 • ចំណេះដឹងភាសាអង់គ្លេសល្អ៖ ផ្នែកការសរសេរ និងការនិយាយ (ចង់បាន)
 • ជំនាញកំព្យូទ័របឋម
 • ធ្វើការងារជាក្រុមបានល្អ
 • មានបំណងចិត្តខ្លាំងក្នុងការធ្វើការជាមួយកុមារ ហើយចង់ឃើញពួកគេលូតលាស់ និងរីកចម្រើនក្នុងការរៀនសូត្រ និងផ្នែកព្រលឹងវិញ្ញាណ
 • មានសមត្ថភាពធ្វើការក្នុងបរិយាកាសចម្រុះជាតិសាសន៍
 • មានសមត្ថភាពរៀបចំ និងរៀបផែនការឲ្យមានប្រសិទិ្ធភាព
 • មានសមត្ថភាពកំណត់អាទិភាព និងចាត់ចែងពេលវេលាឲ្យមានប្រសិទិ្ធភាព
 • មានសមត្ថភាព និងមានចិត្តចង់រៀន និងអនុវត្តយុទ្ធសាស្រ្ត និងគោលការណ៍នៃការអប់រំរបស់បស្ចឹមប្រទេស
លក្ខខ័ណ្ឌការងារ
 • Working hours are Monday-Friday 7:30am to 4:30pm
 • Includes health insurance for employee and immediate family
 • Paid holidays
 • Lunch provided
 • Salary for this position will be based on experience and qualifications
ព័តមានសំរាប់ការដាក់ពាក្យ

Interested candidates should request an application by e-mail at cambodiahr@agapewebsite.org or call 093 651 749, Website: agapewebsite.org

Click here to download application form


ជួយគាំទ្រ Khmer Online Jobs

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ Khmer Online Jobs
AIM School
ឈ្មោះក្រុមហ៊ុន : AIM School
អុីម៉េល : cambodiahr@agapewebsite.org
លេខទូរស័ព្ទដៃ : 093 651 749
អាស័យដ្ឋាន : Phnom Penh, Svay Pak
គេហទំព័រ :
ព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ
ដើម្បីទទួលសារអំពីការងារថ្មីៗក្នុងអុីម៉េលរបស់អ្នក សូមចូលរួមកម្មវិធីទទួលព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ។
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

iOS app Android app

កម្មវិធី iOS និង កម្មវិធី​ Android នឹងដំណើរការក្នុងពេលឆាប់ៗនេះ

Loading