ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

សវនករផ្ទៃក្នុង  (Internal Auditor) សំរាប់ ឥណទានពលរដ្ឋរុងរឿង អិលធីឌី

(ការទទួលពាក្យត្រូវបានបិទនៅ ថ្ងៃទី 11​ ខែ​ មីនា ឆ្នាំ2020)
សំរាប់ : ជនជាតិខ្មែរ
ផ្នែក : គណនេយ្យ, សវនកម្ម
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ, អង់គ្លេស
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 11​ ខែ​ មីនា ឆ្នាំ2020
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : យ៉ាងហោចណាស់ 1​ឆ្នាំ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

គ្រឹះស្ថាន ឥណទានពលរដ្ឋរុងរឿង អិលធីឌី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន ដែលមានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដែលបានធ្វើប្រតិបត្តិការមីក្រូហិរញ្ញវត្ថុរយៈពេលប្រមាណជាង ១៤ ឆ្នាំមកហើយ។ ដើម្បីធានាប្រសិទ្ធិភាពការងារ និងភាពរលូននៃប្រតិបត្តិការរបស់គ្រឹះស្ថាន យើងខ្ញុំត្រូវការជ្រើសរើសបុគ្គលិកសម្រាប់បំពេញមុខតំណែងដូចខាងក្រោម៖

កន្លែងធ្វើការ/សាខា : ការិយាល័យកណ្តាល (ភ្នំពេញ)
តំណែង : សវនករផ្ទៃក្នុង  (Internal Auditor)
ចំនួន : ០១ នាក់

តួនាទីនិងការទទួលខុសត្រូវ
  • អនុវត្តតាមគោលការណ៍និងផែនការសវនកម្មរបស់គ្រឹះស្ថានអោយមានប្រសិទ្ធិភាពខ្ពស់។
  • ធ្វើសវនកម្មលើលទ្ធផលប្រតិបត្តិការបស់បុគ្គលិកសាខា និង ការិយាល័យកណ្តាលអនុលោមតាមគោលការណ៍ និតិវិធី ដើម្បីធានាសុវត្ថិភាព និង ប្រសិទ្ធិភាពក្នុងការប្រើប្រាស់ធនធានរបស់គ្រឹះស្ថាន។
  • រៀបចំរបាយការណ័សវនកម្មផ្ទៃក្នុងបន្ទាប់ពីបញ្ចប់ការងារសវនកម្មនីមួយៗ រួចហើយរាយការណ៍ជូននាយកនាយកដ្ឋានសវនកម្មផ្ទៃក្នុងដើម្បីពិនិត្យ។
  • រាយការណ៍ទៅកាន់នាយកនាយកដ្ឋានសវនកម្មផ្ទៃក្នុងភ្លាមៗ ប្រសិនបើរកឃើញថាមានករណីរំលោភបំពាន បទបញ្ជាផ្ទៃក្នុង ឬកាប្រព្រឹត្តិផ្ទុយពីក្រមសីលធម៌ណាមួយដែលនាំអោយប៉ះពាល់ដល់ប្រយោជន៍របស់គ្រឹះស្ថាន។
  • ធ្វើការណែនាំបច្ចេកទេស និងផ្តល់អនុសាសន៍ដល់បុគ្គលិកសាខាអោយអនុវត្តការងារអនុលោមតាមក្រឹតក្រម ច្បាប់របស់គ្រឹះស្ថាន និងកាត់បន្ថយអោយបាននូវហានិភ័យផ្សេងៗ។
  • បំពេញការងារផ្សេងៗទៀតតាមការតម្រូវរបស់នាយកនាយកដ្ឋានសវនកម្មផ្ទៃក្នុង។
តំរូវការការងារ
  • មានបទពិសោធន៍យ៉ាងតិច ០១ឆ្នាំ ក្នុងការងារគ្រប់គ្រងឥណទាន
  • មានបរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (Bachelor degree of Business Administration)
  • មានជំនាញក្នុងការសម្របសម្រួល ចេះកំណត់អាទិភាពការងារ និងឆ្លាតវៃក្នុងការដោះស្រាយបញ្ហា
  • មានការប្តេជ្ញាខ្ពស់ក្នុងការបំពេញការងារ និងអាចធ្វើការងារក្រោមសំពាធ
  • មានចំណេះដឹងកុំព្យូរទ័រ Ms. Office, E-mail & Internet.
លក្ខខណ្ឌការងារ

គ្រឹះស្ថានផ្តល់ជូនបុគ្គលិកនូវអត្ថប្រយោជន៍ជាច្រើនដូចជា៖

  • ប្រាក់បៀវត្សគោលប្រចាំខែ
  • ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំផ្អែកលើប្រាក់ចំណេញរបស់គ្រឹះស្ថាន
  • ប្រាក់លើកទឹកចិត្តពេលចូលឆ្នាំខ្មែរ និងពេលភ្ជុំបិណ្ឌ 
  • ប្រាក់ឧបត្ថម្ភមាតុភាព និងច្បាប់ឈប់សម្រាកមាតុភាព (សម្រាប់បុគ្គលិកជាស្ត្រី)
  • ប្រាក់ប៉េសកកម្មនៅពេលបំពេញការងារនៅតាមខេត្ត (ចុះធ្វើសវនកម្មតាមសាខា)
  • ការធានារ៉ាប់រងសុខភាពនិងគ្រោះថ្នាក់ការងារពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) 
  • ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ ១៨ ថ្ងៃ ឈប់សម្រាកមានជំងឺ ១០ ថ្ងៃ
  • ឧបត្ថម្ភឯកសណ្ឋានការងារជារៀងរាល់ឆ្នាំ
  • និងអត្ថប្រយោជន៍ដទៃផ្សេងទៀតតាមគោលការណ៍ធនធានមនុស្សរបស់គ្រឹះស្ថាន។
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជនមានចំណាប់អារម្មណ៍សូមផ្ញើប្រវត្តិរូបសង្ខេប(CV) លិខិតអម(Cover Letter) មកកាន់គ្រប់ស្នាក់ការសាខាគ្រឹះស្ថាន ឥណទានពលរដ្ឋរុងរឿង អិលធីឌី ដែលមានទីតាំងស្ថិតនៅជិតបំផុត រឺផ្ញើមកកាន់នាយកដ្ឋានធនធានមនុស្សការិយាល័យកណ្តាលដែលមានអាសយដ្ឋានផ្ទះលេខ៧៧៩ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ឬតាមរយៈអ៊ីម៉ែល job@iprmfi.com។ សូមចូលទៅកាន់គេហទំព័រ www.iprmfi.com ដើម្បីមើលព័ត៌មានលម្អិតអំពីគ្រឹះស្ថានឬទាក់ទងលេខទូរស័ព្ទ 010 520 000 និង 081 999 024 សម្រាប់ព័ត៌មានបន្ថែម។

បញ្ជាក់៖

  • កាលបរិច្ឆេទឈប់ទទួលពាក្យត្រឹមថ្ងៃទី១១ ខែមិនា ឆ្នាំ២០២០ វេលាម៉ោង ៥:០០ល្ងាច។
  • មានតែបេក្ខជនដែលមានគុណសម្បត្តិគ្រប់គ្រាន់នឹងត្រូវបានទំនាក់ទំនងតាមលេខទូរស័ព្ទ។
  • រាល់ឯកសារដាក់ពាក្យមកគ្រឹះស្ថាន នឹងមិនត្រូវបានប្រគល់អោយវិញឡើយ។
  • គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឥណទានពលរដ្ឋរុងរឿង អិលធីឌី ប្រកាន់ខ្ជាប់នូវតម្លាភាព អព្យាក្រិតនិងមិនលម្អៀងហើយមិនប្រកាន់ពូជសាសន៍ ព័ណ៌សម្បុរ សាសនា នយោបាយ ភេទ ពិការភាព និងស្ថានភាពគ្រួសារឡើយ។

ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)
ឥណទានពលរដ្ឋរុងរឿង អិលធីឌី

គ្រឹះ​ស្ថា​ន​ ​ឥ​ណ​ទា​ន​ព​ល​រ​ដ្ឋ​រុ​ង​រឿ​ង​ ​អិ​ល​ធី​ឌី​ ​ត្រូ​វ​បា​ន​ប​ង្កើ​ត​ឡើ​ង​ដោ​យ​ភា​គ​ទុ​និ​ក​២​រូ​ប​ ​គឺ​លោ​កឧ​ក​ញ៉ា​ ​ភួ​ ​ពុ​យ​និ​ង​លោ​ក​ស្រី​ ​ហៅ​ ​ស៊ី​ម​ន ​ក្នុ​ង​ឆ្នាំ​២​០​០​៣​។​​ ​ដំ​បូ​ង​ឡើ​យ​គ្រឹះ​ស្ថា​ន​ត្រូ​វ​បា​ន​ប​ង្កើត​ឡើ​ង​ក្នុ​ង​នា​ម​ជា​អ​ង្គ​ភា​ព​ឥ​ណទា​ន​នៃ​ស​ម្ព័​ន្ធ​ស​មា​គ​ម​ម៉ា​ស៊ី​ន​កិ​ន​ស្រូ​វ​កម្ពុ​ជា​ ដើ​​​ម្បីជួ​​​យ​ស​ម្រួល​នូ​វ​ឧ​ប​ស​គ្គ​ផ្នែ​ក​ដើ​ម​ទុ​ន​រ​ប​ស់​ស​ហ​គ្រិ​នម៉ា​ស៊ី​ន​កិ​ន​ស្រូ​វដែ​ល​ពួ​ក​គេ​មិ​ន​អា​ច​ទ​ទួ​ល​បា​ន​ឥ​ណទា​ន​ស​ម្រា​ប់​ព​ង្រី​កផ​លិ​ត​ក​ម្ម​រ​ប​ស់​ពួ​ក​គេ​។

ឈ្មោះក្រុមហ៊ុន : ឥណទានពលរដ្ឋរុងរឿង អិលធីឌី
អុីម៉េល : job@iprmfi.com
លេខទូរស័ព្ទដៃ : 010 520 000
081 999 024
អាស័យដ្ឋាន : ផ្ទះលេខ៧៧៩ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
គេហទំព័រ : http://www.iprmfi.com
ព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ
ដើម្បីទទួលសារអំពីការងារថ្មីៗក្នុងអុីម៉េលរបស់អ្នក សូមចូលរួមកម្មវិធីទទួលព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ។
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

Loading