គ្រូបណ្តុះបណ្តាលជំនាញផ្នែកសំអាងការ និង កែសម្ផស្ស សំរាប់ អង្គការតំលៃស្ត្រី
ចំនួន : | 1នាក់ |
ឈប់ទទួលពាក្យ : | ថ្ងៃទី 24 ខែ ធ្នូ ឆ្នាំ2020 |
ប្រាក់ខែ : |
តាមការចរចារ
|
បទពិសោធន៍ : | យ៉ាងហោចណាស់ 1ឆ្នាំ |
អង្គការតំលៃស្រ្តី គឺជាអង្គការគ្រីស្ទបរិស័ទក្នុងស្រុកមួយក្នុងរាជធានីភ្នំពេញ ដែលធ្វើការជួយទៅដល់ស្រ្តីរងគ្រោះ និង ត្រូវបានគេរំលោភបំពាននៅតាមសេវាកំសាន្តដូចជាបៀហ្គាឌិន និង ខារ៉ាអូខេក្នុងប្រទេសកម្ពុជា។
និមិត្ត៖ លើកកំពស់ស្ត្រីដែលតូ្រវបានកេងប្រវញ្ច័នៅតាមរង្គសាល បៀរហ្គាឌិន និងផ្ទះបន ក្នុងប្រទេសកម្ពុជាអោយរស់នៅដោយស្មើភាពគ្នា មានសេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹម។
បេសកកម្ម៖លើកកំពស់បរិយាកាសការងារ ដើម្បអោយរួចផុតពីការកេងប្រវញ្ច័ និង រំលោភបំពានទៅដល់ស្រ្តី តាមរយៈការប្រឹក្សាយោបល់ បញ្ចូនទៅរៀនជំនាញ និងជំរើសការងារថ្មី ។
អង្គការតំលៃស្រ្តី គឺកំពុងត្រូវការជ្រើសរើសបេក្ខជន ជាជនជាតិខ្មែរដែលមានសមត្ថភាព និង មានបំណងចង់បំពេញការងារនូវមុខតំណែងដូចខាងក្រោមនេះ៖
មុខតំណែង: គ្រូបណ្តុះបណ្តាលជំនាញផ្នែកសំអាងការ និង កែសម្ផស្ស
តំបន់: ភ្នំពេញ
- ថែរក្សា រៀបចំសំភារៈតុបតែងមុខ កែសម្ផស្ស និងសំអាងការឲ្យបានស្អាត មានសណ្តាប់ធ្នាប់
- ស្នើរសុំទិញសំភារៈបន្ថែមមុនពេលប្រើប្រាស់អស់ ឬ ពេលសំភារៈចាស់ត្រូវខូច
- បន្តធ្វើការជាមួយឧបករណ៍ដែលស្អាតមានអនាម័យ ដោយកំចាត់មេរោគបានត្រឹមត្រូវល្អដូចជា កន្ត្រៃ ក្រាស់ ដង្កៀបសក់ និងឧបករណ៍ផ្សេងៗទៀត ។
- ធ្វើកំណត់ត្រាបញ្ជីប្រាក់ចំនូល និងចំណាយដើម្បីប្រគល់អោយគណនេយ្យជារៀងរាល់ថ្ងៃ
- ដើរសំអាងការទៅតាមការព្រមព្រៀងរបស់ហាង និងអតិថិជន ។
- ផ្សព្វផ្សាយព័ត៌មានដល់អតិថិជនអំពីសេវាកម្មរបស់ សំអាងការតំលៃស្រ្តី ដែលមាន ដូចជា សេវាកម្មតុបតែងមុខ កែសម្ផស្ស និងសំអាងការជាដើម។រៀបចំប្លង់មេរៀន និង បង្កើតកាលវិភាគបង្រៀនសិស្ស
- ធ្វើការបណ្តុះបណ្តាលដល់សិស្សដោយផ្អែកតាមកាលវិភាគ និងមេរៀនដែលបានរៀបចំ
- បញ្ចូនតារាងវត្តមានសិស្សទៅកាន់បុគ្គលិកសង្គមកិច្ចជារៀងរាល់ខែ
- មានជាមតិយោបល់ល្អៗ ដើម្បីអភិវឌ្ឍ និងស្ថាបនាលើចំនុចខ្វះខាតរបស់សិស្ស
- កំណត់ និងទិញឧបករណ៍រៀនរបស់សិស្សអោយទាន់ពេលវេលា
- រំលឹកកម្មវិធីសិក្សាដល់សិស្សជារៀងរាល់ខែ
- ធ្វើការស្រាវជ្រាវ ដើម្បីអភិវឌ្ឈន៍ជំនាញ និងបច្ចេកទេសថ្មីៗផ្ទាល់ខ្លួនបន្ថែមទៀត
- បញ្ជូនពត៍មានដែលមិនប្រក្រតីរបស់សិស្សទៅកាន់បុគ្គលិកសង្គមកិច្ច រឺ បុគ្គលិកសម្របសម្រួល គំរោងមេអំបៅ ដើម្បីស្វែងរកដំណោះស្រាយទាន់ពេលវេលា
- រៀបចំកម្មវិធីប្រលងលើកទី១ និងប្រលងបញ្ចប់
- បន្តគាំទ្រ និងផ្តល់គំនិតកែលំអដល់សិស្ស ដែលត្រូវការជំនួយពេលបញ្ចប់វគ្គ។
- ត្រូវមានបទពិសោធខាងបង្រៀនសិស្ស ឬក៏ធ្លាប់បើកហាងខ្លួនឯងយ៉ាងតិចរយៈពេល ១ឆ្នាំ។
- ត្រូវចេះអត់អត់ធ្មត់, ស្មោះត្រង់ និង មានគំនិតច្នៃប្រឌិតថ្មីៗចំពោះអង្គការ និង ក្រុមការងារ។
- ប្រកាន់ភ្ជាប់នូវបទបញ្ជាផ្ទៃក្នុង និង បទបញ្ជាជាផ្លូវការរបស់ អង្គការតំលៃស្រ្តី ដោយរួមទាំងច្បាប់ការពារងាយរងគ្រោះ និង កុមារផងដែរ។
- ប្រកាន់ភ្ជាប់នូវឥរិយាបថវិជ្ជាមានចំពោះអង្គការ ការងារ និង មិត្តរួមការងារ
- ចេះចុះចូលជាមួយក្រុមការងារ គោរពអតិថិជន និង ភ្ញៀវដទៃទៀត
- ចេះរៀបចំចាត់ចែង មានសមត្ថភាពក្នុងការងារ
- មានសណ្តាប់ធ្នាប់ល្អ និង អនាម័យខ្ពស់
- ចេះរក្សាការសំងាត់យ៉ាងតឹងរឹងបំផុតចំពោះការងារនៅក្នុងអង្គការ ការងារបុគ្គលិក បញ្ហា រឺក៏ពត៍មានលម្អិតរបស់អតិថិជន
អត្ថប្រយោជន៍
ថ្លៃធ្វើដំណើរ, ថ្លៃកាតទូរស័ព្ទ, ធានារ៉ប់រង(ប.ស.ស) និងប្រាក់ខែអាស្រ័យលើសម្ថត្តិភាព និងបទពិសោធន៍
ប្រសិនបើបេក្ខជនមានចំណាប់អារម្មណ៍ទៅលើមុខតំណែងមួយនេះសូមប្រវត្តិរូបសង្ខេបមកកាន់អង្គការតំលៃស្រ្តី ផ្ទះលេខ ៣៦ ផ្លូវ ៣៥D សង្កាត់ដង្កោ ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ អោយបានត្រឹមថ្ងៃទី24 ខែធ្នូ ឆ្នាំ២០២០ ឬទំនាក់ទំនងលេខទូរស័ព្ទ៖ ០៧០ ៣៩២ ០០១ / ០៨៩ ៣២៦ ៤០៥
ជួយគាំទ្រ ខ្មែរអនឡាញចប
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
ឈ្មោះអង្គការ : | អង្គការតំលៃស្ត្រី |
អុីម៉េល : | acc@preciouswomen.org ao@preciouswomen.org |
លេខទូរស័ព្ទដៃ : | ០៧០ ៣៩២ ០០១ ០៨៩ ៣២៦ ៤០៥ |
អាស័យដ្ឋាន : | ផ្ទះលេខ ៣៦ ផ្លូវ ៣៥D សង្កាត់ដង្កោ ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ |
គេហទំព័រ : |
http://preciouswomen.org/ |

អង្គការតំលៃស្រ្តី គឺជាអង្គការគ្រីស្ទបរិស័ទក្នុងស្រុកមួយក្នុងរាជធានីភ្នំពេញ ដែលធ្វើការជួយទៅដល់ស្រ្តីរងគ្រោះ និង ត្រូវបានគេរំលោភបំពាននៅតាមសេវាកំសាន្តដូចជាបៀហ្គាឌិន និង ខារ៉ាអូខេក្នុងប្រទេសកម្ពុជា។
និមិត្ត៖ លើកកំពស់ស្ត្រីដែលតូ្រវបានកេងប្រវញ្ច័នៅតាមរង្គសាល បៀរហ្គាឌិន និងផ្ទះបន ក្នុងប្រទេសកម្ពុជាអោយរស់នៅដោយស្មើភាពគ្នា មានសេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹម។
បេសកកម្ម៖ លើកកំពស់បរិយាកាសការងារ ដើម្បអោយរួចផុតពីការកេងប្រវញ្ច័ និង រំលោភបំពានទៅដល់ស្រ្តី តាមរយៈការប្រឹក្សាយោបល់ បញ្ចូនទៅរៀនជំនាញ និងជំរើសការងារថ្មី ។