ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

អ្នកបើកបររថយន្ត សំរាប់ អង្គការទស្សនៈពិភពលោក កម្ពុជា

(ការទទួលពាក្យត្រូវបានបិទនៅ ថ្ងៃទី 28​ ខែ​ កក្កដា ឆ្នាំ2020)
សំរាប់ : ជនជាតិខ្មែរ
ផ្នែក : បើកបរនិងដឹកជញ្ជូន
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ, អង់គ្លេស
តំបន់ : ភ្នំពេញ
(តម្រូវការចុះតាមខេត្ត)
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 28​ ខែ​ កក្កដា ឆ្នាំ2020
ប្រាក់ខែ :
$244 - $305
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ : បាក់ឌុប
ពិព៌ណនាអំពីការងារ

អង្គការទស្សនៈពិភពលោក គឺជាអង្គការមនុស្សធម៌គ្រិស្តបរិស័ទអន្តរជាតិ កំពុងធ្វើការជាមួយជនក្រីក្រ និងលើកស្ទួយបំផ្លាស់បំប្រែជីវិតរស់នៅរបស់ពូកគេ និងស្វែងរកភាពយុត្តធម៌។ ការិយាល័យអង្គការយើងត្រូវការជ្រើសរើសបុគ្គិលដែលមានសមត្ថភាពចំនួន ០១ នាក់សម្រាប់បម្រើការងារ។

លេខកូដ   NO-FY20-F039 
មុខតំណែង   អ្នកបើកបររថយន្ត 
គម្រោង   អាយសាស់ (ISAF)
ទីកន្លែង   ការិយាល័យអង្គការទស្សនៈពិភពលោក ទីក្រុងភ្នំពេញ
ប្រាក់ខែ និងប្រាក់ឧបត្ថម្ភ ២៤៤ ទៅ ៣០៥ ដុល្លារសហរដ្ឋអាមេរិក និងមានផលប្រយោជន៍ផ្សេងទៀត

គោលបំណងនៃមុខតំណែង

ក្នុងមុខតំណែងនេះ អ្នកត្រូវចាត់ចែង និងទទួលខុសត្រូវតួនាទី សម្រាប់បើកបរក្នុងការបម្រើដល់ការដឹកជញ្ជូនបុគ្គលិកគម្រោង និងសម្ភារៈ ទៅតាមតំបន់គោលដៅគម្រោង ដោយសុវត្ថិភាព និងទាន់ពេលវេលា។ អ្នកបើកបររថយន្ត នឹងធ្វើការជាមួយ និងក្រោមការគ្រប់គ្រងពីមន្រ្តីរដ្ឋបាល និងហិរញ្ញវត្ថុ ហើយនឹងប្រធានគម្រោង អាយសាស់។ តំណែងនេះបើកបរពីការិយាល័យកណ្តាលទៅកាន់គោលដៅគម្រោងជាមួយនឹងបុគ្គលិក និងភ្ញៀវ។ 

តួនាទីនិងការទទួលខុសត្រូវ

១- បើកបររថយន្តដែលបានកំណត់ឱ្យដោយប្រធានរដ្ឋបាល ជំនួយការរដ្ឋបាល ឬប្រធានកម្មវិធីឯទៀត។
២- ទទួលខុសត្រូវចំពោះច្បាប់ដោយបើកបរគោរពច្បាប់ចរាចរណ៍ដែលបានកំណត់ រួមទាំងការប្រើប្រាស់ល្បឿនយានយន្ត និងច្បាប់ផ្សេងៗដែលពាក់ព័ន្ធដល់ចរាចរណ៍ឱ្យបានត្រឹមត្រូវ។
៣- កត់ត្រាប្រចាំថ្ងៃនូវរាល់ការប្រើប្រាស់រថយន្ត ចំងាយប្រើប្រាស់ រួមទាំងរបាយការណ៍ដែលទាក់ទងទៅនឹងផ្នែកថែទាំ និងជួសជុលផងដែរ។
៤- ត្រួតពិនិត្យប្រចាំនូវបច្ចេកទេសរថយន្តទៅតាមលំដាប់ ដូចជា សម្ពាធខ្សល់កង់ ខ្សែពាន អាគុយ ប្រេងម៉ាស៊ីន ហ្រ្វាំង ។ល។ ជាពិសេសត្រូវប្រាកដថាប្រេងម៉ាស៊ូតត្រូវតែពេញជាប្រចាំ។
៥-ត្រូវចេះប្រើប្រាស់ខ្សែក្រវ៉ាត់សុវត្ថិភាពក្នុងរថយន្ត ព្រមទាំងណែនាំដល់អ្នកដំណើរឱ្យចេះប្រើប្រាស់ផងដែរ
៦- ជួយលើកដាក់ទំនិញចេញចូលរថយន្តរាល់ពេលដែលអ្នកដំណើរមាន និងត្រូវការឱ្យជួយធ្វើ

តំរូវការការងារ
  • មានភាពអត់ធន់ មានអត្តចរិតល្អក្នុងការបំពេញការងារនិងតួនាទី
  • មានបទពីសោធន៍ស្ទាត់ជំនាញក្នុងការបើកបរដោយសុវត្ថិភាព និងទាន់ពេលវេលា
  • មានប័ណ្ណបើកបរ និងឯកសារនានាស្របច្បាប់
  • អាចបើកបរនៅគ្រប់ស្ថានភាពផ្លូវទាំងអស់ទាំងក្នុងទីក្រុង និងទីជនបទ ជាពិសេសផ្លូវលំបាក
  • មានចំណេះដឹងអំពីកំហូចរបស់រថយន្តជាមុន ហើយអាចជួសជុលបានកម្រិតស្រាល
  • ស្គាល់គ្រឿងបន្លាស់រថយន្តបានច្រើន
  • មានភាពស្មោះត្រង់ និងឧស្សាហ៍ព្យាយាម
  • មានចិត្តទូលាយទទួលយកនូវសំណើដែលបានស្នើឱ្យធ្វើ
  • គោរព និងឱ្យតម្លៃដល់គោលនយោបាយ និងទស្សនៈរបស់អង្គការ។
ព័ត៌មានសំរាប់ការដាក់ពាក្យ

សូមអព្ជើាញបេក្ខជនដែលមានបំណងសែ្វងរកឳកាសការងារជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា សូមបញ្ជូនពាក្យស្នើសុំបម្រើការងាដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសងេ្ខប រួចថតចម្លងលេខកូដ: NO-FY20-F039 ដាក់ក្នុងចំណងជើងផ្ញើទៅតាមរយៈ Email: cam_recruitment@wvi.org ឬ ឬ យកមកដាក់នូវការិយាល័យអង្គការទស្សនៈពិភពលោកថ្នាក់ជាតិ។

បញ្ជាក់

រាល់ការដាក់ពាក្យសុំបម្រើការងារជាលាយលក្ខណ៍អក្សរ (Hard Copy) នឹងមិនត្រូវបានទទួលទៀតឡើយ។
អង្គការទស្សនៈពិភពលោក-កម្ពុជាប្តូរផ្តាច់ធ្វើការជាមួយកុមារនិងការពារពួកគេ។ យើងនឹងមិនទទួលយករាល់បុគ្គលិកណាដែលមានប្រវត្តិពាក់ព័ន្ធការទាំងនេះមកធ្វើការជាមួយឡើយបេក្ខជនដែលបានទទួលជ័យជននោះ និងត្រូវបានធ្វើការពិនិត្យលើប្រវត្តិជាមួយសមត្ថកិច្ចចំពោះការនេះ។  ( ដែលមានប្រវត្តិពាក់ព័ន្ធបទឧក្រិដ្ឋ ជាពិសេសបទឧឧក្រិដ្ឋប្រឆាំងកុមារ។ បេក្ខជនដែលទទួលជោគជ័យត្រូវទៅធ្វើលិខិតថ្កោលទោសនៅក្រសួងយុត្តធម៌មុនពេលចាប់ផ្តើមកាងារជាមួយអង្គការទស្សនៈពិភពលោក។) 

ឈប់ទទូលពាក្យនៅថ្ងៃទី២៨ កក្កដា ២០២០


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីអង្គការ (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះអង្គការ : អង្គការទស្សនៈពិភពលោក កម្ពុជា
អុីម៉េល : cam_recruitment@wvi.org
លេខទូរស័ព្ទ : 023 216 052 Ext: 121
អាស័យដ្ឋាន : ការិយាល័យអង្គការទស្សនៈពិភពលោក ទីក្រុងភ្នំពេញ
គេហទំព័រ : http://careers.wvi.org/job-opportunities-in-cambodia
អង្គការទស្សនៈពិភពលោក កម្ពុជា

អង្គការទស្សនះពិភពលោក គឺ ជាអង្គការមនុស្សធម៌គ្រីស្ទានអន្តរជាតិ កំពុងធ្វើការជាមួយជនក្រីក្រនិងលើកស្ទួយបំផ្លាស់បំប្រែជីវិត រស់នៅរបស់ពូកគេ និងស្វែងរកភាពយុត្តធម៌។ 

ព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ
ដើម្បីទទួលសារអំពីការងារថ្មីៗក្នុងអុីម៉េលរបស់អ្នក សូមចូលរួមកម្មវិធីទទួលព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ។
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

Loading