មន្រ្តីឥណទាន សំរាប់ Saving for Development Organization
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | ការទំនាក់ទំនង, លក់និងទីផ្សារ |
| ពេលធ្វើការ : | ពេញម៉ោង |
| ភេទ : | ប្រុស, ស្រី |
| តំបន់ : | ភ្នំពេញ |
| ចំនួន : | 5នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 06 ខែ មីនា ឆ្នាំ2017 |
| ប្រាក់ខែ : |
តាមការចរចារ
|
| បទពិសោធន៍ : | ត្រូវការ |
អង្គការសន្សំដើម្បីអភិវឌ្ឍន៍គឺជាអង្គការក្នុងស្រុកមួយដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃនៅថ្ងៃទី០១ សីហា ២០១៦ ដើម្បី ប្រត្តិបត្តិការនៅទូទាំងប្រទេសកម្ពុជា។ អង្គការសន្សំដើម្បីអភិវឌ្ឍន៍មានការប្តេចជ្ញាចិត្តខ្ពស់និងមានយុទ្ធសាស្រ្តអាជីវកម្មច្បាស់លាស់យូរអង្វែងដើម្បីក្លាយខ្លួនជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេនៅក្នុប្រទេសកម្ពុជា
តាមរយៈការផ្តល់សេវាប្រាក់កម្ចី និងសន្សំដល់គ្រួសារក្រីក្រដែលរស់នៅតាមទីប្រជុំជន និងជនបទដើម្បីប្រើប្រាស់ក្នុងការបង្កើតឬពង្រីកមុខរបរក្នុងគោលបំណងលើក កំពស់សេដ្ឋកិច្ចគ្រួសារនិងសហគមន៍។ ដើម្បីសម្រេចបាននូវលទ្ធផលនេះអង្គការសន្សំដើម្បីអភិវឌ្ឍន៍ត្រូវការជ្រើសរើសមន្ត្រីឥណទានច្រើននាក់។
- សិក្សាតំបន់ប្រតិបត្តការ និង គូរប្រកួតប្រជែង
- ផ្តល់ព័ត៌មានដល់អតិថិជន ផ្សព្វផ្សាយផលិតផល និងសេវាកម្មដល់អតិថិជនគោលដៅ
- រៀបចំផែនការផ្តល់ឥណទាន និងប្រមូលឥណទានប្រចាំសប្តាហ៍ ប្រចាំពីរសប្តាហ៍និងប្រចាំខែ
- សិក្សាពីអតិថិជន វាយតម្លៃសំណើ បំពេញកិច្ចសន្យាជូនអតិថិជនពិនិត្យ និងបណ្តុះវិន័យឥណទាន
- ផ្តល់ឥណទានទៅអតិថិជនព្រមទាំងប្រមូលប្រាក់សងត្រឡប់មកវិញតាមកិច្ចសន្យា
- បង្វិលសាច់ប្រាក់ទៅឲ្យបេឡាករ និងបំពេញឯកសារគណនេយ្យនិងរដ្ឋបាល
- តាមដានការប្រើប្រាស់ទុនរបស់អតិថិជន និងដោះស្រាយបញ្ហានានា
- ដោះស្រាយបំណុលយឺតយ៉ាវ និងតាមដានអតិថិជន
- កសាងទំនាក់ទំនងល្អជាមួយអាជ្ញាធរដែលពាក់ព័ន្ធឲ្យបានល្អ
- អនុវត្តន៍ការងារផ្សេងៗទៀតតាមតម្រូវការរបស់អ្នកគ្រប់គ្រង
- បញ្ចប់ការសិក្សាថ្នាក់ទី១២ ឡើងទៅ
- មានការប្តេជ្ញាចិត្តខ្ពស់គោរពវិន័យការងារម្ចាស់ការលើការងារមានទំនួលខុសត្រូវខ្ពស់លើការងារ មានឆន្ទៈខ្ពស់ក្នុងការបម្រើការងារទំនាក់ទំនងល្អ ចេះដោះស្រាយបញ្ហា និងមានការឧស្សាហ៍ព្យាយាម
- ជាមនុស្សមានភាពស្មោះត្រង់ម៉ឺងម៉ាត់សុភាពរាបសារមានសីលធម៌ល្អឥរិយាបថល្អ មានភាពវាងវៃ និងទិសដៅអាជីពត្រឹមត្រូវ
- មានសមត្ថភាពបើកបរម៉ូតូ និងមានម៉ូតូផ្ទាល់ខ្លួន
- ជាមនុស្ស រួសរាយ រាក់ទាក់ និងចូលចិត្តកិច្ចការទំនាក់ទំនង
- ចេះធ្វើការងារផ្សេងៗក្រោមការណែនាំរបស់ប្រធាន
អត្ថប្រយោជន៍ដែលអង្គការផ្តល់ជូនរួមមាន:
- ប្រាក់បៀវត្សរ៍មូលដ្ឋានប្រចាំខែ
- ផ្តល់ជូនបន្ថែមនូវប្រាក់បៀរវត្សគោលមួយខែក្នុងបុគ្គលិកម្នាក់ៗប្រសិនបើសាខានិមួយសម្រេចផែនការអាជីវកម្មប្រចាំឆ្នាំ។
- ផ្តល់ជូនបន្ថែមនូវប្រាក់ភាគលាភចំនួន១០%សំរាប់បែងចែកទៅកាន់បុគ្គលិក ប្រសិនបើសាខាណាសម្រេចផែនការអាជីវកម្មប្រចាំឆ្នាំ។
- ប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងបុណ្យភ្ជុំបិណ្ឌ
- ប្រាក់សំរាប់តំហែរមាតុភាព ១០០$
- សំលៀកបំពាក់ចំនួនបីកំប្លេរក្នុងមួយឆ្នាំ
- ទទួលបានទូរស័ព្ទ និងប្រាក់ទូរស័ព្ទប្រចាំខែ
- ធានារ៉ាប់រង់ក្នុងម៉ោងការងារ
- ប្រាក់ថ្លៃសាំង និងថ្លៃជួលម៉ូតូ
- ផ្តល់ថ្ងៃឈប់សំរាក់១៥ថ្ងៃក្នុងមួយឆ្នាំ បូកបន្ថែមថ្ងៃឈប់សម្រាកសាធារណៈ រឺឈប់តាមបុណ្យជាតិ
- ទទូលបានចំនេះដឹង នឹងបទពិសោធន៏ផ្ទាល់ពីការងារឥណទាន។
មិនចាំបាច់មានបទពិសោធន៏ បើបេក្ខជនមានចំណាប់អារម្មណ៍ សូមយកប្រវត្តិរូបសង្ខេបមកកាន់ការិយាល័យរបស់យើងខ្ញុំ ដោយប្រើពត៍មានលំអិត រឺតាមអ៊ីម៉ែលខាងក្រោម។
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះក្រុមហ៊ុន : | Saving for Development Organization |
| ឈ្មោះសំរាប់ទំនាក់ទំនង : | Mrs. Nhil Sophy |
| អុីម៉េល : | afo.savingfordevelopment@gmail.com ed.savingfordevelopment@gmail.com (Cc to this email) |
| លេខទូរស័ព្ទ : | 070 997 999 |
| អាស័យដ្ឋាន : | #140Eo, St. 03 (Borey Piphob Thmey Chamkar Doung), Sambo Meas Village, Sangkat Dangkor, Khan Dangkor, Phnom Penh |
