មន្រ្តីឥណទាន សំរាប់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | គណនេយ្យ |
| ពេលធ្វើការ : | ពេញម៉ោង |
| ភេទ : | ប្រុស, ស្រី |
| ភាសា : | ខ្មែរ, អង់គ្លេស |
| តំបន់ : | ភ្នំពេញ, កំពង់ចាម, កំពង់ឆ្នាំង |
| ចំនួន : | 10នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 04 ខែ ឧសភា ឆ្នាំ2018 |
| ប្រាក់ខែ : |
តាមការចរចារ
|
| បទពិសោធន៍ : | ពុំត្រូវការ |
| សញ្ញាបត្រ : | បាក់ឌុប |
ចម្រើន ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាឈានមុខគេផ្នែកសង្គម ដែលប្រតិបត្តិប្រកបដោយទំនួលខុសត្រូវ ដើម្បីនិរន្តរភាពនៃការវិវឌ្ឍន៍ជាវិជ្ជមានដល់ជីវភាពគ្រួសារក្រីក្រសកម្ម តាមរយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុ និងសេវាសេដ្ឋកិច្ចសង្គម។ ចម្រើន កំពុងឈរនៅលំដាប់ថ្នាក់ទី១២ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ក្នុងប្រទេសកម្ពុជា ក្នុងន័យចំនួនដៃគូប្រាក់កម្ចីសកម្ម និងតំបន់ប្រតិបត្តិការ ដែលមានសាខា២១ ការិយាល័យ នៅក្នុង ១៦ ខេត្ត-រាជ ធានី។ បច្ចុប្បន្ននេះ ចម្រើន ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖
មុខតំណែង : មន្រ្តីឥណទាន (១០ នាក់)
រាយការណ៍ជូន : ប្រធានសាខា
ទីតាំង : សាខាកំពង់ឆ្នាំង សាខាព្រៃឈរ និងភ្នំពេញ
ឈប់ទទួលពាក្យ : ០៤ ឧសភា ២០១៨
- ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវផលិតផល និងសេវាកម្មរបស់គ្រឹះស្ថានចម្រើន ដើម្បីទាក់ទាញដៃគូសក្តានុពលទៅតាមតំបន់គោលដៅ
- វាយតម្លៃដៃគូ និងទ្រព្យធានាប្រកបដោយប្រសិទ្ធភាព
- សម្របសម្រួលដំណើរការនៃការបញ្ចេញឥណទាន
- ត្រួតពិនិត្យ និងរក្សាគុណភាពឥណទានក្រោយពេលផ្តល់កម្ចីដល់ដៃគូសម្របសម្រួលការងារដទៃទៀតតាមការចាត់ចែងរបស់អ្នកគ្រប់គ្រងផ្ទាល់ ក្នុងក្របខណ្ឌគ្រឹះស្ថានចម្រើន
- ត្រូវមានចំណេះដឹងទូទៅយ៉ាងហោចណាស់ត្រូវបានបញ្ចប់ថ្នាក់ទី១២ និងមានអទិភាពសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រគ្រប់ជំនាញ
- មានចំណេះដឹងដូចជា៖ លេខនព្វន្ត និងការកត់ត្រាឱ្យមានភាពត្រឹមត្រូវ ភាសាអង់គ្លេស ដែលអាចអានស្តាប់ និងសរសេរបានខ្លះៗ
- មានប្រវត្តិ និងអត្តចរិតល្អ មានភាពស្មោះត្រង់ ម៉ឺងម៉ាត់ សុភាពរាបសារ មានសុជីវធម៌ល្អ និងមានឆន្ទៈក្នុងការធ្វើការងារជាមួយប្រជាជនក្រីក្រនៅតាមសហគមន៍
- មានប្រាស្រ័យទាក់ទងល្អ ចូលចិត្តធ្វើការងារជាក្រុម ជាមនុស្សឧស្សាហ៍ព្យាយាម និងមានការប្តេជ្ញាចិត្តខ្ពស់ចំពោះការងារចេះបើកបរម៉ូតូយ៉ាងស្ទាត់ជំនាញ
អត្ថប្រយោជន៍
ចម្រើន ផ្តល់ជូននូវប្រាក់បៀវត្សរ៍សមរម្យ ប្រាក់ឧបត្ថម្ភទឹកចិត្តប្រចាំខែ ប្រាក់ខែទី១៣ ឱកាសដំឡើងតួនាទី ប្រាក់ឧបត្ថម្ភជួលម៉ូតូ ថ្លៃសាំង កាតទូរស័ព្ទ អត្ថប្រយោជន៍ចំពោះសុខភាព ការធានារ៉ាប់រងគ្រោះថ្នាក់២៤ម៉ោង ប្រាក់រង្វាន់ប្រចាំឆ្នាំ ការបណ្តុះបណ្តាលអំពីជំនាញ ការរៀនសូត្រអំពីការអនុវត្តន៍ការងារជាក់ស្តែង និងលិខិតបញ្ជាក់អំពីបទពិសោធន៍ការងារ។
បេក្ខជន-បេក្ខនារី ដែលមានចំណាប់អារម្មណ៍ និងមានគុណវុឌ្ឍិដូចខាងលើ សូមផ្ញើប្រវត្តិរូបសង្ខេប (CV & Cover letter) មានបិទរូបថតថ្មី តាមរយៈ Recruitement Online ៖ http://www.chamroeun.com/Carrer ឬអ៊ីមែល: job@chamroeun.com ។
ឬ បេក្ខជន-បេក្ខនារី ក៏អាចផ្ញើប្រវត្តិរូបសង្ខេប មានបិទរូបថតថ្មី ដោយភ្ជាប់ជាមួយនឹងច្បាប់ថតចម្លង លិខិតបញ្ជាក់ការងារ (បើមាន) សៀវភៅគ្រួសារ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរ រួចផ្ញើមកកាន់ស្នាក់ការចម្រើនដែលនៅជិតលោកអ្នក ឬការិយាល័យកណ្តាលដែលមានអាសយដ្ឋាន៖ ផ្ទះលេខ៤២៥ ផ្លូវ២៧១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ឬទូរស័ព្ទៈ ០៧០ ៩៦០ ៦៦៦
ចម្រើន ផ្តល់នូវឱកាសស្មើភាពគ្នាក្នុងការប្រកួតប្រជែង ស្ត្រី និងជនពិការត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ មានតែបេក្ខជនដែលជាប់ក្នុងបញ្ជីសម្រាំងប៉ុណ្ណោះនឹងត្រូវទំនាក់ទំនងដើម្បីធ្វើការសម្ភាសន៍ រាល់ប្រវតិ្តរូប និងឯកសារផ្សេងៗដែលបានដាក់មិនត្រូវបានប្រគល់ត្រលប់វិញឡើយ។
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះក្រុមហ៊ុន : | គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក |
| អុីម៉េល : | job@chamroeun.com |
| លេខទូរស័ព្ទ : | ០៧០ ៩៦០ ៦៦៦ |
| អាស័យដ្ឋាន : | ផ្ទះលេខ៤២៥ ផ្លូវ២៧១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា |
| គេហទំព័រ : |
http://www.chamroeun.com |
ចំរើន ជាគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ កម្ពុជា ឈានមុខគេ ផ្នែកសង្គម ដែលប្រតិបត្តិ ប្រកបដោយ ទំនួលខុសត្រូវ ដើម្បី និរន្តរភាព នៃការវិវឌ្ឍ ជាវិជ្ជមាន ដល់ជីវភាព គ្រួសារក្រីក្រ សកម្ម តាមរយៈ ការផ្តល់សេវា មីក្រូហិរញ្ញវត្ថុ និងសេវាសេដ្ឋកិច្ច សង្គម។ ចំរើន កំពុងឈរ នៅលំដាប់ ថ្នាក់ទី១២ នៃគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ទាំងអស់ ក្នុងប្រទេសកម្ពុជា ក្នុងន័យ ចំនួនដៃគូ ប្រាក់កម្ចី សកម្ម និងតំបន់ ប្រតិបត្តិការ ដែលមាន សាខា២១ ការិយាល័យ នៅក្នុង ១៦ ខេត្ត-រាជ ធានី។
