មន្រ្តីឥណទានណាណូ សំរាប់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីហួរ ភីអិលស៊ី
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | គណនេយ្យ |
| ពេលធ្វើការ : | ពេញម៉ោង |
| ភេទ : | ប្រុស, ស្រី |
| ភាសា : | ខ្មែរ, អង់គ្លេស |
| តំបន់ : | ភ្នំពេញ, បាត់ដំបង, កំពង់ចាម, កំពង់ស្ពឺ, កណ្តាល, ព្រៃវែង, រតនះគីរី, តាកែវ , ត្បូងឃ្មុំ |
| ចំនួន : | 50នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 30 ខែ កញ្ញា ឆ្នាំ2018 |
| ប្រាក់ខែ : |
តាមការចរចារ
|
| បទពិសោធន៍ : | ត្រូវការ |
| សញ្ញាបត្រ : | បរិញ្ញាបត្ររង |
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការនៅក្នុងទីក្រុងភ្នំពេញ និងមានបណ្តាញប្រតិបត្តិការនៅតាម បណ្តាខេត្តមួយចំនួនដូចជា ខេត្តកណ្តាល កំពង់ចាម ព្រៃវែង តាកែវ កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ ត្បូងឃ្មុំ រតនគិរី កំពត កំពង់ឆ្នាំង សៀមរាប ស្វាយរៀង និងបន្ទាយមានជ័យ ដែលមានសាខាសរុបចំនួន ៣១ ហើយស្ថាប័នមានគម្រោងពង្រីកតំបន់ប្រតិបត្តិការទៅកាន់ បណ្តាខេត្តមួយចំនួនដូចជា ខេត្តក្រចេះ មណ្ឌលគីរី ឧត្តរមានជ័យ កំពង់ធំ និងព្រះវិហារ ។ ក្នុងពេលឆាប់ៗខាងមុខ គ្រឹះស្ថាននឹងពង្រីកតំបន់ប្រតិបត្តិការរបស់ខ្លួនទៅគ្រប់២៥ខេត្ត/ក្រុងក្នុងប្រទេសកម្ពុជា។ គ្រឹះស្ថានត្រូវការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពនិងបទពិសោធន៍សម្រាប់មុខតំណែងដូចខាងក្រោម ៖
- មន្រ្តីឥណទានណាណូ (Officer, Nano Credit) ចំនួន ៥០នាក់ ទូទាំង៣១សាខា
ឥណទានណាណូ គឺជាឥណទានខ្នាតតូច គ្មានទ្រព្យធានា មានធានារ៉ាប់រង និងសេវារហ័សទាន់ចិត្ត
- ផ្សព្វផ្សាយពីផលិតផលរបស់ស្ថាប័នណាណូ កំណត់នូវអតិថិជនសក្តានុពលនៅក្នុងតំបន់គោលដៅ
- កំណត់នូវយុទ្ធសាស្រ្តលក់ផលិតផលឥណទានណាណូ និងថែរក្សាអតិថិជន និងស្រាវជ្រាវទីផ្សារ គូប្រកួតប្រជែង
- សិក្សាព័ត៌មាន វាយតម្លៃកម្ចី និងតាមដាននូវការប្រើប្រាស់កម្ចីរបស់អតិថិជន
- ធ្វើការទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការផ្តល់កម្ចីដល់អតិថិជន
- ដោះស្រាយបញ្ហាក្នុងករណីមានកម្ចីយឺតយ៉ាវ
- ធ្វើរបាយកាណ៍ជូនប្រធានសាខា ប្រចាំសប្តាហ៍ ប្រចាំខែស្តីពីសមិទ្ធផល និងការងារប្រឈម
- ទទួលបានប្រាក់បៀវត្សគោល រួមជាមួយនឹងបៀវត្សប្រែប្រួលរហូតដល់ ៣៥០ ដុល្លារ ក្នុង១ខែ
- ទទួលបានប្រាក់រង្វាន់ចំនួន ៣ដុល្លារ សំរាប់ការស្វែងរកបានអតិថិជនម្នាក់
- ផ្តល់ជូនប្រាក់ឧបត្ថម្ភថ្លៃសាំងចំនួន ១០០ដុល្លារ ក្នុងមួយខែ
- ប្រាក់ឧបត្ថម្ភថ្លៃឯកសណ្ឋាន
- ប្រាក់រង្វាន់លើទឹកចិត្តប្រចាំឆ្នាំ
- ទទួលបានបទពិសោធន៍ជាអ្នកលក់ប្រកបវិជ្ជាជីវៈ
- អត្ថប្រយោជន៍ផ្សេងៗទៀតដូចមានចែងនៅក្នុងគោលការណ៍ធនធានមនុស្ស
សាខាប្រតិបត្តិការទាំង ៣១ មានដូចជា៖ សាខាអូរឫស្សី សាខាច្បារអំពៅ សាខាខេត្តរតនគិរី សាខាខេត្តកំពង់ចាម សាខាស្រុកជើងព្រៃ សាខាស្រុក បាធាយ សាខាខេត្តត្បូងឃ្មុំ សាខាខេត្តកំពង់ស្ពឺ សាខាស្រុកអង្គស្នួល សាខាស្រុកកណ្តាលស្ទឹង សាខាស្រុកសំរោងទង សាខាស្រុកបាកាន សាខា ខេត្តបាត់ដំបង សាខាស្រុកមោងឫស្សី សាខាស្រុករតនមណ្ឌល សាខាស្រុកភ្នំព្រឹក សាខាស្រុកបវេល សាខាស្រុកពារាំង សាខាស្រុកកំពង់ត្របែក សាខាស្រុកព្រះស្តេច សាខាស្រុកស្វាយអន្ទរ សាខាស្រុកបាទី សាខាស្រុកត្រាំកក់ សាខាស្រុកគិរីវង់ សាខាស្រុកកោះអណ្តែត សាខាស្រុកព្រៃកប្បាស សាខាស្រុកប្រាសាទបាគង សាខាក្រុងសិរីសោភ័ណ សាខាក្រុងបាវិត សាខាស្រុកកំពង់ត្រាច និងសាខាស្រុកកំពង់ត្រឡាច ។
ការដាក់ពាក្យៈ បេក្ខជនដែលមានចំណាប់អារម្មណ៍សូមផ្ញើប្រវតិ្តរូបសង្ខេប និងលិខិតអម មកកាន់ អាសយដ្ឋានផ្ទះលេខ ៨៥-៨៨ មហាវិថី គីមអ៊ីលស៊ុង (២៨៩) សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬ អ៊ីម៉ែល៖ jobs@lyhourmfi.com.kh
ទូរស័ព្ទ ៖ ០៩៦ ៣១៣៤ ៩៧៩ /០៧៧ ៥១៥ ១៦៨ ។
ផុតកំណត់ទទួលពាក្យ ៖ ៣០-កញ្ញា-២០១៨
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះក្រុមហ៊ុន : | គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីហួរ ភីអិលស៊ី |
| អុីម៉េល : | jobs@lyhourmfi.com.kh |
| លេខទូរស័ព្ទ : | ០៩៦ ៣១៣៤ ៩៧៩ ០៧៧ ៥១៥ ១៦៨ |
| អាស័យដ្ឋាន : | ទូទាំង៣១សាខា |
| គេហទំព័រ : |
http://www.lyhourmfi.com.kh |
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការនៅក្នុងទីក្រុងភ្នំពេញ និងមានបណ្តាញប្រតិបត្តិការនៅតាម បណ្តាខេត្តមួយចំនួនដូចជា ខេត្តកណ្តាល កំពង់ចាម ព្រៃវែង តាកែវ កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ រតនគិរី ដែលមានសាខាសរុបចំនួន ២៦ ហើយស្ថាប័នមានគម្រោង ពង្រីកតំបន់ប្រតិបត្តិការ ទៅកាន់បណ្តាខេត្ត មួយចំនួនដូចជា ខេត្តកំពត ស្វាយរៀង សៀមរាប ខេត្តកំពង់ឆ្នាំង និងបន្ទាយមានជ័យ ។
