មន្រ្តីឥណទាន សំរាប់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីហួរ​ ភីអិលស៊ី

(ការទទួលពាក្យត្រូវបានបិទនៅ ថ្ងៃទី 30​ ខែ​ តុលា ឆ្នាំ2018)
សំរាប់ : ជនជាតិខ្មែរ
ផ្នែក : គណនេយ្យ
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ, អង់គ្លេស
តំបន់ : ភ្នំពេញ, បាត់ដំបង, ព្រៃវែង, រតនះគីរី, តាកែវ
ចំនួន : 20នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 30​ ខែ​ តុលា ឆ្នាំ2018
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការនៅក្នុងទីក្រុងភ្នំពេញ និងមានបណ្តាញប្រតិបត្តិការនៅតាម បណ្តាខេត្តមួយចំនួនដូចជា ខេត្តកណ្តាល កំពង់ចាម ព្រៃវែង តាកែវ កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ ត្បូងឃ្មុំ រតនគិរី កំពត កំពង់ឆ្នាំង សៀមរាប ស្វាយរៀង និងបន្ទាយមានជ័យ ដែលមានសាខាសរុបចំនួន ៣០ ហើយស្ថាប័នមានគម្រោងពង្រីកតំបន់ប្រតិបត្តិការទៅកាន់បណ្តាខេត្តមួយចំនួនដូចជា ខេត្តក្រចេះ មណ្ឌលគីរី ឧត្តរមានជ័យ កំពង់ធំ និងព្រះវិហារ ។ ក្នុងពេលឆាប់ៗខាងមុខ គ្រឹះស្ថាននឹងពង្រីកតំបន់ប្រតិបត្តិការរបស់ខ្លួនទៅគ្រប់២៥ខេត្ត/ក្រុងក្នុងប្រទេសកម្ពុជា ។ គ្រឹះស្ថានត្រូវការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពនិងបទពិសោធន៍សម្រាប់មុខតំណែងដូចខាងក្រោម ៖

មុខតំណែង : មន្រ្តីឥណទាន (២០ រូប)
ទីតាំងការងារ : សាខា អូរឬស្សី ច្បាអំពៅ ស្រុកមោងឫស្សី ស្រុករតនមណ្ឌល ស្រុកគីរីវង់ ស្រុកព្រៃកប្បាស ស្រុកត្រាំកក់ ស្រុកពារាំង ខេត្តរតនគិរី
រាយការណ៍ជូន : ប្រធានសាខា
កាលបរិច្ឆេទឈប់ទទួលពាក្យ : ៣០-តុលា-២០១៨

តួនាទីនិងការទទួលខុសត្រូវ
  • ការផ្សព្វផ្សាយពីផលិតផលរបស់ស្ថាប័ន កំណត់នូវអតិថិជនសក្តានុពលនៅក្នុងតំបន់គោលដៅ។
  • កំណត់នូវយុទ្ធសាស្រ្តលក់ និងថែរក្សាអតិថិជន និងស្រាវជ្រាវទីផ្សារ គូរប្រកួតប្រជែង ។
  • សិក្សាព័ត៌មាន វាយតម្លៃកម្ចី និងតាមដាននូវការប្រើប្រាស់កម្ចីរបស់អតិថិជន ។
  • ធ្វើការទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការផ្តល់កម្ចី ដល់អតិថិជន ។
  • ដោះស្រាយបញ្ហាក្នុងករណី មានកម្ចីមិនល្អ ។
  • ធ្វើរបាយកាណ៍ជូនប្រធាន ប្រចាំសប្តាហ៍ ប្រចាំខែស្តីពីសមិទិ្ធផល និងការងារប្រឈម ។
តំរូវការការងារ
  • មានកម្រិតសញ្ញាបត្របរិញ្ញាបត្ររង ឬ បរិញ្ញាបត្រជំនាញ ធនាគារ និងហិរញ្ញវត្ថុ គណនេយ្យ សេដ្ឋកិច្ច ឬជំនាញដែលពាក់ព័ន្ធ (បេក្ខជនឆ្នាំទី៤ ឬទើបបញ្ចប់ការសិក្សាត្រូវបានលើកទឹកចិត្ត ) ។
  • មានបទពិសោធន៍ក្នុងការផ្តល់កម្ចី ទីផ្សារ ឬការងារពាក់ព័ន្ធ មានគំនិតច្នៃប្រឌិត ចេះដោះស្រាយបញ្ហា មានឆន្ទៈខ្ពស់ក្នុងការបំពេញការងារ ។
  • មានគំនិតចូលរួមការងារជាក្រុម មានទំនាក់ទំនងល្អ និងមានភាពបត់បែន ។
  • អាចបំពេញការងារនៅទីតាំងឆ្ងាយៗ ។
ព័ត៌មានសំរាប់ការដាក់ពាក្យ

*** បេក្ខជនជាជនពិការត្រូវបានលើកទឹកចិត្តអោយដាក់ពាក្យ

សំគាល់ៈ បេក្ខជន និងបេក្ខនារីត្រូវបញ្ជាក់នូវទីតាំងដែលអាចទៅបម្រើការងារបានឲ្យបានច្បាស់លាស់នៅក្នុងប្រវតិ្តរូបសង្ខេបរបស់ខ្លួន ។
ការដាក់ពាក្យៈ បេក្ខជនដែលមានចំណាប់អារម្មណ៍សូមដាក់ពាក្យសុំបម្រើការងារ និងប្រវតិ្តរូបសង្ខេបមកកាន់ អាស័យដ្ឋានផ្ទះលេខ ៨៥-៨៨ មហាវិថីគីមអ៊ីលស៊ុង (២៨៩) សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬ អ៊ីម៉ែល៖ jobs@lyhourmfi.com.kh
ទូរស័ព្ទ ៖០២៣ ៩៨០ ៨៨៨០២៣ ៩៩៩ ៣៦៨


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការនៅក្នុងទីក្រុងភ្នំពេញ និងមានបណ្តាញប្រតិបត្តិការនៅតាម បណ្តាខេត្តមួយចំនួនដូចជា ខេត្តកណ្តាល កំពង់ចាម ព្រៃវែង តាកែវ កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ រតនគិរី ដែលមានសាខាសរុបចំនួន ២៦ ហើយស្ថាប័នមានគម្រោង ពង្រីកតំបន់ប្រតិបត្តិការ ទៅកាន់បណ្តាខេត្ត មួយចំនួនដូចជា ខេត្តកំពត ស្វាយរៀង សៀមរាប ខេត្តកំពង់ឆ្នាំង និងបន្ទាយមានជ័យ ។ 

Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading