អ្នកអប់រំសុខភាព និងបង្កើតតម្រូវការសេវាសុខភាព សំរាប់ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់)
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | អភិវឌ្ឍសហគមន៏, សុខភាពនិងឱសថ, លក់និងទីផ្សារ |
| ពេលធ្វើការ : | ពេញម៉ោង |
| ភេទ : | ប្រុស, ស្រី |
| ភាសា : | អង់គ្លេស |
| តំបន់ : | តាកែវ |
| ចំនួន : | 1នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 25 ខែ មករា ឆ្នាំ2019 |
| ប្រាក់ខែ : |
តាមការចរចារ
|
| បទពិសោធន៍ : | យ៉ាងហោចណាស់ 2ឆ្នាំ |
| សញ្ញាបត្រ : | បរិញ្ញាបត្រ |
គ្លីនិករ៉ាក់ (RHAC) ដែលបានបង្កើតឡើង តាំងពីឆ្នាំ ១៩៩៦ និងធ្វើការបម្រើ អតិថិជន លើផ្នែកសុខភាពស្រ្តី សុខភាពបន្តពូជ បច្ចុប្បន្ន កំពុងត្រូវការជ្រើសជ្រើស បុគ្គលិក ដែលមានសមត្ថភាព ដើម្បីបំពេញមុខងារ ដូចខាងក្រោម។
- អ្នកអប់រំសុខភាព និងបង្កើតតម្រូវការសេវាសុខភាព
- ទទួលខុសត្រូវរៀបចំ និងអនុវត្តកម្មវិធី អង្គការរ៉ាក់ ដែលផ្តោតទៅលើ ការអប់រំ និងការបញ្ជូនទៅទទួលសេវាសុខភាព ផ្លូវភេទ និងសុខភាពបន្តពូជ នៅគ្លីនិករ៉ាក់ សម្រាប់យុវវ័យ ស្ត្រីធ្វើការនៅ សេវាកម្សាន្ត កម្មករ កម្មការនីរោងចក្រ និងប្រជាជនក្រីក្រ នៅសហគមន៍ ដោយមានការ អភិបាល និងការណែនាំ បច្ចេកទេស ពីមន្ត្រីគម្រោង។
- ត្រូវធានាថា ទិន្នន័យ របស់គម្រោង មានគុណភាពត្រឹមត្រូវ និងទាន់ពេល។
- អ្នកត្រូវមាន តម្លាភាព និងទទួលខុសត្រូវ អនុវត្តសកម្មភាព ដោយផ្អែកលើ ផែនការប្រចាំខែ និងប្រើប្រាស់ថវិកា បានត្រឹមត្រូវ។ អ្នកត្រូវមាន កិច្ចសហការ យ៉ាងល្អ ជាមួយបុគ្គលិក គ្លីនិករ៉ាក់ ជាមួយមន្ត្រីគម្រោង ប្រធានកម្មវិធី និងអ្នកគ្រប់គ្រង អង្គការរ៉ាក់ ក្នុងពេលបំពេញការងារ។
- អ្នកត្រូវស្ថិតនៅ ក្រោមការអភិបាល ពីមន្ត្រីគម្រោង។
- ត្រូវចូលរួមតាមដាន ដំណើរការអនុវត្ត សកម្មភាព កម្មវិធីជាមួយ ក្រុមការងារ ដើម្បីធានាថាបាន លទ្ធផលតាមផែនការ និងទាន់ពេល។
- ធ្វើរបាយការណ៍ពីធនធាន ដំណើរការ និងលទ្ធផល ដោយផ្ទៀងផ្ទាត់នឹងផែនការសកម្មភាព និងរាយការណ៍ជូនដល់អ្នកអភិបាល ដើម្បីធានាឱ្យមានការអនុវត្តគម្រោងមានប្រសិទ្ធភាព។
- មានបរិញ្ញាបត្រ ផ្នែកសង្គមវិទ្យា ចិត្តវិទ្យា ទីផ្សា ឬសញ្ញាបត្រគិលានុប្បដ្ឋាក គិលានុប្បដ្ឋាយិកា ឆ្មប ឬសញ្ញាបត្រ ដែលមានតម្លៃ ប្រហាក់ប្រហែល ។
- មានបទពិសោធន៍ ការងារសុខភាព សហគមន៍ ឬការងារជាមួយ ប្រជាជនក្រីក្រ ឬយុវវ័យ យ៉ាងតិច២ឆ្នាំ
- មានចំណេះដឹង ភាសា English ដែលអាចអាន និងមើលយល់
- មានចំណេះដឹង ក្នុងការប្រើ Computer ជាពិសេស Microsoft Word, Excel & PowerPoint
- មានទំនាកទំនងល្អ មានជំនាញក្នុងការ ប្រាស្រ័យទាក់ទង និងសម្របសម្រួល
បេក្ខជន-បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញផ្ញើប្រវត្ដិរូបសង្ខេប និងពាក្យសុំបម្រើការងារ មានបញ្ជាក់ ពីមុខដំណែង និងទីតាំងបម្រើការងារ ដូចប្រកាសខាងលើ នៅក្នុងប្រវត្ដិរូបសង្ខេប និងក្នុង Email ដោយមានភ្ជាប់មកជាមួយ នូវសញ្ញាបត្រ មកកាន់ការិយាល័យរបស់ RHAC ដូចដែលបានផ្តល់ជូន នៅក្នុងពត៌មានទំនាក់ទំនង ឬ តាមរយៈសារអេឡិចត្រូនិក។
បេក្ខជន-បេក្ខនារី ដែលត្រូវបានជ្រើសរើស នឹងត្រូវអញ្ជើញមកធ្វើការសម្ភាសន៍។ សូមចូលទៅកាន់គេហទំព័រអង្គការរ៉ាក់ ឬទាក់ទងតាមរយៈ លេខទូរស័ព្ទ របស់យើងខ្ញុំ ដើម្បីសាកសួរព័ត៌មាន លំអិតអំពីការងារ ដែលមានប្រកាសជូនខាងលើ។
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះអង្គការ : | អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) |
| អុីម៉េល : | hr@rhac.org.kh |
| លេខទូរស័ព្ទ : | 023 883 027 (Office) |
| អាស័យដ្ឋាន : | House 05, Street 600, Sangkat Boeung Kok II, Khan Toul Kok, Phnom Penh |
| គេហទំព័រ : |
http://www.rhac.org.kh |
