មន្រ្តីរចនាស្ថាបត្យកម្ម សំរាប់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីហួរ ភីអិលស៊ី
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | ស្ថាបត្យកម្ម, កំព្យូទ័រ ឌីហ្សាញ |
| ពេលធ្វើការ : | ពេញម៉ោង |
| ភេទ : | ប្រុស, ស្រី |
| ភាសា : | ខ្មែរ, អង់គ្លេស |
| តំបន់ : | ភ្នំពេញ |
| ចំនួន : | 1នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 28 ខែ កុម្ភៈ ឆ្នាំ2019 |
| ប្រាក់ខែ : |
តាមការចរចារ
|
| បទពិសោធន៍ : | យ៉ាងហោចណាស់ 1ឆ្នាំ |
| កំរិតការងារ : | ទាប |
| សញ្ញាបត្រ : | បរិញ្ញាបត្រ |
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការនៅក្នុងទីក្រុងភ្នំពេញ និងមានបណ្តាញប្រតិបត្តិការនៅតាម បណ្តាខេត្តមួយចំនួនដូចជា ខេត្តកណ្តាល កំពង់ចាម ព្រៃវែង តាកែវ កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ ត្បូងឃ្មុំ រតនគិរី កំពត កំពង់ឆ្នាំង សៀមរាប ស្វាយរៀង និងបន្ទាយមានជ័យ ដែលមានសាខាសរុបចំនួន ៣១ ហើយស្ថាប័នមានគម្រោងពង្រីកតំបន់ប្រតិបត្តិការទៅកាន់បណ្តាខេត្តមួយចំនួនដូចជា ខេត្តក្រចេះ មណ្ឌលគីរី ឧត្តរមានជ័យ កំពង់ធំ និងព្រះវិហារ ។ ក្នុងពេលឆាប់ៗខាងមុខ គ្រឹះស្ថាននឹងពង្រីកតំបន់ប្រតិបត្តិការរបស់ខ្លួនទៅគ្រប់២៥ខេត្ត/ក្រុងក្នុងប្រទេសកម្ពុជា ។ គ្រឹះស្ថានត្រូវការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពនិងបទពិសោធន៍សម្រាប់មុខតំណែងដូចខាងក្រោម ៖
មុខតំណែង : មន្រ្តីរចនាស្ថាបត្យកម្ម
ទីតាំងការងារ : ស្នាក់ការកណ្តាល
រាយការណ៍ជូន : ប្រធានផ្នែកស្ថាបត្យកម្ម
កាលបរិច្ឆេទឈប់ទទួលពាក្យ : ២៨-កុម្ភៈ-២០១៩
- អនុវត្ត និងតាមដានការងារជួសជុលសម្រាប់ការិយាល័យកណ្ដាល និងតាមសាខា។
- ធ្វើរបាយការណ៍ប្រចាំសប្ដាហ៍ និងប្រចាំខែពីដំណើរការសាងសង់ និងការងារជួសជុល។
- ធ្វើការដោះស្រាយរាល់បញ្ហាកើតមានឡើងកំឡុងពេលសាងសង់ និង ជួសជុល។
- រៀបចំប្លង់ 2D, 3D និងប្លង់លម្អិតសម្រាប់ធ្វើការសាងសង់ និងជួសជុល។
- ចុះធ្វើការណែនាំជាលើកដំបូងដល់អ្នកសាងសង់ដល់ទីតាំងផ្ទាល់។
- រៀបចំតារាងបរិមាណសម្រាប់គម្រោងសាងសង់ និងជួសជុល។
- តាមដានជាមួយអ្នកផ្គត់ផ្គង់ ដើម្បីប្រាកដថាការរចនា និងការសាងសង់ពិតជាត្រឹមត្រូវ។
- ធ្វើការវាយតម្លៃ ទៅលើគុណភាព នៃអ្នកផ្គត់ផ្គង់
- ការងារបន្ទាប់បន្សំដែលថ្នាក់គ្រប់គ្រងផ្ដល់ឲ្យ។
- បញ្ចប់ថ្នាក់បរិញ្ញាប័ត្រជំនាញផ្នែកស្ថាបត្យកម្ម ឬតម្លៃស្មើ
- មានបទពិសោធន៍ការងាររយៈពេលយ៉ាងតិច០១ឆ្នាំលើជំនាញស្ថាបត្យកម្ម
- ចេះប្រើប្រាស់កម្មវិធី Word, Excel, Auto Cad, 3D Max, Sketch Up, Photoshop and illustrator។
- មានសមត្ថភាពធ្វើការជាក្រុម។
- អាចនិយាយ និងសសេរជាភាសាអង់គ្លេស និងជាភាសាខ្មែរ។
- មានគំនិតឆ្នៃប្រឌិត និងការវិភាគខ្ពស់
- អាចចុះធ្វើការតាមខេត្ត និងកន្លែងផ្សេងៗបាន។
*** បេក្ខជនជាជនពិការត្រូវបានលើកទឹកចិត្តអោយដាក់ពាក្យ
សំគាល់ៈ បេក្ខជន និងបេក្ខនារីត្រូវបញ្ជាក់នូវទីតាំងដែលអាចទៅបម្រើការងារបានឲ្យបានច្បាស់លាស់នៅក្នុងប្រវតិ្តរូបសង្ខេបរបស់ខ្លួន ។
ការដាក់ពាក្យៈ បេក្ខជនដែលមានចំណាប់អារម្មណ៍សូមដាក់ពាក្យសុំបម្រើការងារ និងប្រវតិ្តរូបសង្ខេបមកកាន់ អាស័យដ្ឋានផ្ទះលេខ ៨៥-៨៨ មហាវិថីគីមអ៊ីលស៊ុង (២៨៩) សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬ អ៊ីម៉ែល៖ jobs@lyhourmfi.com.kh
ទូរស័ព្ទ ៖ ០២៣ ៩៨០ ៨៨៨ ឬ ០២៣ ៩៩៩ ៣៦៨ ។
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះក្រុមហ៊ុន : | គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីហួរ ភីអិលស៊ី |
| អុីម៉េល : | jobs@lyhourmfi.com.kh |
| លេខទូរស័ព្ទ : | ០២៣ ៩៨០ ៨៨៨ ០២៣ ៩៩៩ ៣៦៨ |
| អាស័យដ្ឋាន : | ផ្ទះលេខ ៨៥-៨៨ មហាវិថីគីមអ៊ីលស៊ុង (២៨៩) សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ |
| គេហទំព័រ : |
http://www.lyhourmfi.com.kh |
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការនៅក្នុងទីក្រុងភ្នំពេញ និងមានបណ្តាញប្រតិបត្តិការនៅតាម បណ្តាខេត្តមួយចំនួនដូចជា ខេត្តកណ្តាល កំពង់ចាម ព្រៃវែង តាកែវ កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ រតនគិរី ដែលមានសាខាសរុបចំនួន ២៦ ហើយស្ថាប័នមានគម្រោង ពង្រីកតំបន់ប្រតិបត្តិការ ទៅកាន់បណ្តាខេត្ត មួយចំនួនដូចជា ខេត្តកំពត ស្វាយរៀង សៀមរាប ខេត្តកំពង់ឆ្នាំង និងបន្ទាយមានជ័យ ។

