មន្រ្តីឥណទានណាណូ (Officer, Nano Credit) សំរាប់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីហួរ​ ភីអិលស៊ី

(ការទទួលពាក្យត្រូវបានបិទនៅ ថ្ងៃទី 30​ ខែ​ មេសា ឆ្នាំ2019)
ចំនួន : 50នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 30​ ខែ​ មេសា ឆ្នាំ2019
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការនៅក្នុងទីក្រុងភ្នំពេញ និងមានបណ្តាញប្រតិបត្តិការនៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកណ្តាល កំពង់ចាម ព្រៃវែង តាកែវ កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ ត្បូងឃ្មុំ រតនគិរី កំពត កំពង់ឆ្នាំង សៀមរាប ស្វាយរៀង និងបន្ទាយមានជ័យ ដែលមានសាខាសរុបចំនួន ៣២ ហើយស្ថាប័នមានគម្រោងពង្រីកតំបន់ប្រតិបត្តិការទៅកាន់បណ្តាខេត្តមួយចំនួនដូចជា ខេត្តឧត្តរមានជ័យ ក្រចេះ កំពង់ធំ កោះកុង និងខេត្តព្រះសីហនុ។ ក្នុងពេលឆាប់ៗខាងមុខនេះ គ្រឹះស្ថាននឹងពង្រីកតំបន់ប្រតិបត្តិការរបស់ខ្លួនទៅគ្រប់២៥ខេត្ត/ក្រុងក្នុងប្រទេសកម្ពុជា។ គ្រឹះស្ថានត្រូវការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាព និងបទពិសោធន៍សម្រាប់មុខតំណែងដូចខាងក្រោម៖

  • មន្រ្តីឥណទានណាណូ (Officer, Nano Credit) ចំនួន ៥០នាក់ គ្រប់សាខាទាំងអស់

ឥណទានណាណូ គឺជាឥណទានខ្នាតតូច គ្មានទ្រព្យធានា មានធានារ៉ាប់រង និងសេវារហ័សទាន់ចិត្ត

តួនាទីនិងការទទួលខុសត្រូវ
  • ផ្សព្វផ្សាយពីផលិតផលឥណទានណាណូដល់អតិថិជនសក្តានុពលនៅក្នុងតំបន់គោលដៅ
  • កំណត់នូវយុទ្ធសាស្រ្តលក់ផលិតផលឥណទានណាណូ ថែរក្សាអតិថិជន និងស្រាវជ្រាវទីផ្សារ/គូប្រកួតប្រជែង 
  • ប្រមូលព័ត៌មាន វាយតម្លៃកម្ចី និងតាមដាននូវការប្រើប្រាស់កម្ចីរបស់អតិថិជន 
  • ធ្វើការទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋានក្នុងការផ្តល់កម្ចីដល់អតិថិជន 
  • ដោះស្រាយបញ្ហាក្នុងករណីមានកម្ចីយឺតយ៉ាវ 
  • ធ្វើរបាយកាណ៍ជូនប្រធានសាខា ប្រចាំសប្តាហ៍ ប្រចាំខែស្តីពីសមិទ្ធផល និងបញ្ហាប្រឈមផ្សេងៗ
លក្ខខណ្ឌការងារ
  • ទទួលបានប្រាក់បៀវត្សគោល រួមជាមួយនិងបៀវត្សប្រែប្រួលរហូតដល់ ៣៥០ ដុល្លារ ក្នុង១ខែ
  • ទទួលបានប្រាក់រង្វាន់ចំនួន ៣ដុល្លារ សំរាប់ការស្វែងរកបានអតិថិជន ១នាក់
  • ផ្តល់ជូនប្រាក់ឧបត្ថម្ភថ្លៃសាំងចំនួន ១០០ដុល្លារ ក្នុង១ខែ
  • ប្រាក់ឧបត្ថម្ភថ្លៃឯកសណ្ឋាន 
  • ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំ
  • ទទួលបានបទពិសោធន៍បន្ថែមជាបុគ្គលិកផ្នែកលក់ប្រកបដោយវិជ្ជាជីវៈ
  • អត្ថប្រយោជន៍ផ្សេងៗទៀតដូចមានចែងនៅក្នុងគោលការណ៍ធនធានមនុស្ស
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជន និងបេក្ខនារីត្រូវបញ្ជាក់នូវទីតាំងដែលអាចទៅបម្រើការងារឲ្យបានច្បាស់លាស់នៅក្នុងប្រវតិ្តរូបសង្ខេបរបស់ខ្លួន។
បេក្ខជនដែលមានចំណាប់អារម្មណ៍សូមដាក់ពាក្យសុំបម្រើការងារ ផ្ញើប្រវតិ្តរូបសង្ខេប (CV) និងលិខិតអម (Cover Letter) មកកាន់អាសយដ្ឋានផ្ទះលេខ៨៥-៨៨ មហាវិថីគីមអ៊ីលស៊ុង (២៨៩) សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬតាមរយៈ 
អ៊ីម៉ែល៖ jobs@lyhourmfi.com.kh , www.lyhourmfi.com.kh, ទូរស័ព្ទ ៖០១៧ ៩៧៥ ៧៩៥០៧០ ៧១៦ ៧០០

បេក្ខជនជាជនពិការត្រូវបានលើកទឹកចិត្តឲ្យដាក់ពាក្យ

ផុតកំណត់ទទួលពាក្យ៖ ៣០ មេសា ២០១៩


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះក្រុមហ៊ុន : គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីហួរ​ ភីអិលស៊ី
អុីម៉េល : jobs@lyhourmfi.com.kh
លេខទូរស័ព្ទដៃ : ០១៧ ៩៧៥ ៧៩៥
០៧០ ៧១៦ ៧០០
អាស័យដ្ឋាន : គ្រប់សាខាទាំងអស់
គេហទំព័រ : http://www.lyhourmfi.com.kh

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការនៅក្នុងទីក្រុងភ្នំពេញ និងមានបណ្តាញប្រតិបត្តិការនៅតាម បណ្តាខេត្តមួយចំនួនដូចជា ខេត្តកណ្តាល កំពង់ចាម ព្រៃវែង តាកែវ កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ រតនគិរី ដែលមានសាខាសរុបចំនួន ២៦ ហើយស្ថាប័នមានគម្រោង ពង្រីកតំបន់ប្រតិបត្តិការ ទៅកាន់បណ្តាខេត្ត មួយចំនួនដូចជា ខេត្តកំពត ស្វាយរៀង សៀមរាប ខេត្តកំពង់ឆ្នាំង និងបន្ទាយមានជ័យ ។ 

Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading