បេឡាករ/ អ្នកទទួលភ្ញៀវ (Receptionist) សំរាប់ CLINIC RHAC
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | ធនាគារ និង ហិរញ្ញវត្ថុ, ការបំរើអតិថិជន, សុខភាពនិងឱសថ |
| ពេលធ្វើការ : | ពេញម៉ោង |
| ភេទ : | ប្រុស, ស្រី |
| ភាសា : | ខ្មែរ, អង់គ្លេស |
| តំបន់ : | ភ្នំពេញ |
| ចំនួន : | 1នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 15 ខែ សីហា ឆ្នាំ2019 |
| ប្រាក់ខែ : |
តាមការចរចារ
|
| បទពិសោធន៍ : | យ៉ាងហោចណាស់ 1ឆ្នាំ |
| សញ្ញាបត្រ : | បរិញ្ញាបត្រ |
គ្លីនិក រ៉ាក់ បានបង្កើតឡើងនៅឆ្នាំ ១៩៩៦ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងការនាំយកសេវាសុខភាពដែលមានគុណភាពជូនដល់ប្រជាជន។ គ្លីនិក រ៉ាក់ ជាគ្លីនិកដែលមានកេរ្តិ៍ឈ្មោះ និងឈានមុខគេក្នុងការផ្តល់នូវការធ្វើផែនការគ្រួសារ សេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជដែលមានគុណភាពនៅប្រទេសកម្ពុជាហើយនឹងផ្តល់អោយបុគ្គលិកនូវឱកាសដើម្បីឲ្យជំនាញរបស់ពួកគេកាន់តែឈានមុខ។ បច្ចុប្បន្នគ្លីនិករ៉ាក់ កំពុងត្រូវការជ្រើសរើសបុគ្គិលិកដើម្បីបម្រើការងារនៅតាមគ្លីនិក ទៅតាមមុខតំណែងដូចខាងក្រោមៈ
- បេឡាករ/ អ្នកទទួលភ្ញៀវ (Receptionist) (ចំនួន ១ នាក់)
- ទទួលស្វាគមន៍អតិថិជនរបស់គ្លីនិករ៉ាក់ដោយភាពរួសរាយរាក់ទាក់ និងសម្របសម្រួលអតិថិជនអោយ ទទួលបាន នូវសេវាកម្មល្អនៅក្នុងគ្លីនិករ៉ាក់
- ទទួលខុសត្រូវក្នុងការបញ្ចូលទិន្នន័យអតិថិជនទៅក្នុងប្រព័ន្ធ Database ឬកម្មវិធីផ្សេងទៀតដែលបានកំណត់ ដោយគ្លីនិករ៉ាក់
- ធានានូវគុណភាពនៃការបញ្ចូលទិន្នន័យ និងទុកដាក់ឯកសារអោយបានត្រឹមត្រូវ និងមានសណ្តាប់ធ្នាប់
- រៀបចំរបាយការណ៍អតិថិជន និងធ្វើការផ្ទៀងផ្ទាត់ទៅតាមការណែនាំរបស់ផ្នែកហិរញ្ញវត្ថុការិយាល័យកណ្តាល
- ធ្វើកិច្ចការផ្សេងៗទៅតាមការស្នើសុំរបស់ប្រធានគ្រប់គ្រងផ្ទាល់ រាយការណ៍ជូនប្រធានគ្លីនិក
- មានសញ្ញាបត្របរិញ្ញាបត្រផ្នែកគិលានុបដ្ឋាក ឆ្មប គណនេយ្យ ធនាគារ ឬជំនាញផ្សេងៗ
- ចេះអាន និងនិយាយភាសាអង់គ្លេសមធ្យម
- ចេះប្រើប្រាស់ Computer បានល្អប្រសើរ ជាពិសេស Microsoft Excel &Word, Database, Email, and Internet
- មានសមត្ថភាពក្នុងការវាយអត្ថបទបានរហ័ស
- មានបទពិសោធន៍ការងារពាក់ព័ន្ធយ៉ាងហោចណាស់ ១ឆ្នាំ
- មានចរិតស្លូតបូត ស្មោះត្រង់ រួសរាយរាក់ទាក់ រហ័សរហួន និងឧស្សាហ៍ព្យាយាម
- អាចបត់បែនម៉ោងធ្វើការទៅតាមតម្រូវការ និងមានឆន្ទៈបំពេញការងារអោយទាន់ពេលវេលា
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញផ្ញើប្រវត្ដិរូបសង្ខេបនិងពាក្យសុំបម្រើកាងារ ដោយមានបញ្ជាក់ពីមុខដំណែង និងទីតាំងដែលចង់បម្រើការងារអោយបានច្បាស់លាស់នៅលើពាក្យស្នើសុំ និងប្រវត្តិរូបសង្ខេប ឬតាមរយៈអ៊ីម៉ែល និងធ្វើការភ្ជាប់មកជាមួយនូវសញ្ញាបត្រ រូមទាំងបញ្ជាក់អំពីលទ្ធផល និងឆ្នាំដែលបានចូលរូមប្រលងថ្នាក់ជាតិ មកកាន់ការិយាល័យកណ្ដាលរបស់គ្លីនិករ៉ាក់ ឬផ្ញើតាមរយៈសារអេឡិចត្រូនិក ដែលបានផ្ដល់ជូន។ ចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ ថ្ងៃផុតកំណត់ វេលាម៉ោង ៥ ល្ងាច។ បេក្ខជនដែលត្រូវបានជ្រើសរើសនឹងត្រូវអញ្ជើញមកធ្វើការសម្ភាសន៍។ ព័ត៌មានលម្អិតសូមធ្វើការទំនាក់ទំនងតាមរយៈទូរសព្ទ។
បញ្ជាក់: បេក្ខជនដែលមានបំណងចង់ទៅបម្រើការងារនៅគ្លីនិករ៉ាក់ ខេត្តព្រះសីហនុ ស្ថាប័នមានផ្តល់ជូនកន្លែងស្នាក់នៅដោយមិនគិតថ្លៃ ជូនដល់បុគ្គលិក។
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះក្រុមហ៊ុន : | CLINIC RHAC |
| អុីម៉េល : | hr@rhac.org.kh |
| លេខទូរស័ព្ទ : | 023 883 027 (Office) |
| អាស័យដ្ឋាន : | # House 05, Street 600, Sangkat Boeung Kok II, Khan Toul Kok, Phnom Penh |
| គេហទំព័រ : |
http://www.rhac.org.kh |
