អ្នក​សម្រប​សម្រួល​ប្រចាំការ​នៅមន្ទីរ​ពេទ្យ​ សំរាប់ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់)

(ការទទួលពាក្យត្រូវបានបិទនៅ ថ្ងៃទី 20​ ខែ​ ធ្នូ ឆ្នាំ2019)
សំរាប់ : ជនជាតិខ្មែរ
ផ្នែក : សុខភាពនិងឱសថ
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ, អង់គ្លេស
តំបន់ : ភ្នំពេញ
ចំនួន : 2នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 20​ ខែ​ ធ្នូ ឆ្នាំ2019
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

អង្គការ​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជា​រ៉ាក់​បាន​បង្កើត​ឡើងនៅ​ឆ្នាំ​ ១៩៩៦ ជាមួយ​នឹងការ​ប្តេជ្ញា​ចិត្តខ្ពស់​ ក្នុងការ​នាំយក​សេវា​សុខភាព​ដែលមាន​គុណភាព​ជូនដល់​ប្រជា​ជនជន​។ អង្គ​ការរ៉ា​ក់ជា​អង្គការ​ដែល​ មានកេរ្តិ៍​ឈ្មោះ​ និងឈាន​មុខគេក្នុង​ការផ្តល់​នូវការ​ធ្វើផែន​ការគ្រួសារ​ សេវា​សុខភាព​ផ្លូវភេទ​ និងសុខភាព​បន្តពូជ​ដែលមាន​គុណភាព​នៅប្រទេស​កម្ពុជា​ ហើយ​នឹងផ្តល់​អោយបុគ្គលិក​នូវឱកាស​ ដើម្បីឲ្យ​ជំនាញ​របស់​ពួកគេកាន់​តែឈានមុខ​។ បច្ចុប្បន្ន​អង្គការរ៉ាក់​កំពុងត្រូវ​ការជ្រើសរើស​ បុគ្គលិក​ដើម្បី​បម្រើ​កាងារ​ដូចខាង​ក្រោមៈ

  • អ្នក​សម្រប​សម្រួល​ប្រចាំការ​នៅមន្ទីរ​ពេទ្យ​ (ចំនួន ០២នាក់)
តួនាទីនិងការទទួលខុសត្រូវ

​ការទទួល​ខុសត្រូវ​៖

​សម្រប​សម្រួល​ជាមួយនឹង​ផ្នែកផ្សេងៗ​នៅក្នុងមន្ទីរ​ពេទ្យដើម្បី​ធ្វើឲ្យប្រសើរ​ឡើងនូវ​សម្មភាព​របស់​កម្មវិធី​របេង​នៅក្នុង​មន្ទីរពេទ្យ​ដូចជាៈ

  • សម្រប​សម្រួល​ដើម្បីធានា​ឲ្យបាន​នូវយន្ត​ការបញ្ជូន​ និង​យន្តការ​ឆ្លើយតប​ក្នុង​មន្ទីរពេទ្យ​ ​ដើម្បីពិនិត្យ​រក​មើលរោគ​របេង​ និងធ្វើរោគ​វិនិច្ឆ័យ​។
  • ​ជួយ/​សម្របសម្រួល​ក្នុងការរៀប​ចំលំហូររបស់​អតិថិជន​ និងធានាថា​វិធានការ​គ្រប់គ្រងការ​​ឆ្លងមេរោគ​របេង​នឹងត្រូវបាន​អនុវត្ត​ដើម្បី​កាត់​បន្ថយការឆ្លង​។
  • សម្រប​សម្រួល​ដើម្បី​ទទួល​បានព័ត៌​មាន​ពីអតិ​ថិជន​ ដែល​មានការ​ពិនិត្យ​ជំងឺរបេង​ ការធ្វើ​រោគ​វិនិច្ឆ័យ​ និងការ​ព្យាបាល​ក្នុងចំណោម​ផ្នែកនានា​នៅក្នុង​មន្ទីរពេទ្យ​។
  • សម្រប​សម្រួល​ដើម្បីប្រាកដថា​បណ្តាញ​ខាងក្រៅ ​និងយន្តការ​បញ្ចេញ​មតិ​ត្រឡប់រវាង​មន្ទីរពេទ្យ​ និងមណ្ឌល​សុខភាព ​ដើម្បីធានា​ការព្យាបាល​ត្រូវបាន​បញ្ចប់ដោយ​ជោគជ័យ​ និង​មិនមាន​ការបាត់បង់​នៅក្នុងដំណើរ​ការនៃការ​ព្យាបាល​។
  • សម្រប​សម្រួល​ក្នុងការបញ្ចូន​អ្នកដែល​សន្មត់ថា​មានជំងឺរបេង​ពីមណ្ឌល​សុខភាព ​សម្រាប់​ការវាយ​តម្លៃបន្ថែមទៀត​នៅក្នុង​មន្ទីរពេទ្យ​។

ផ្តល់​ជាការគាំ​ទ្រនូវការ​ទូរទាត់​ប្រាក់ ​និងរៀបចំ​លើសម្ភារៈ​នានាៈ​

  • ​រៀបចំ​ និងទូទាត់​ថ្លៃធ្វើដំណើរ​សម្រាប់​អ្នក​ជំងឺរបេង​ ដែល​មានរួម​ទាំងកុមារ​ដែល​បានបញ្ជូន​​ពីមណ្ឌល​សុខភាព/​សហគមន៍​។
  • ​ជួយ​ក្នុងការ​រៀប​ចំសម្ភារៈ​ក្នុងកិច្ចប្រជុំ ​និងផ្តល់​ជាប្រាក់​ឧបត្ថម្ភសម្រាប់​អ្នកចូលរួម​។

កំណត់​ត្រា/រាយ​ការណ៍ៈ​

  • ​ធានា​នូវភាព​ពេញលេញ​ និងធ្វើ​បច្ចុប្បន្នភាព​នៃកំណត់ត្រា​ក្នុងសៀវភៅ​របស់អ្នកជំងឺ​ (ការ​​ប្រមូល​ កំហាក​របេង​ និងសៀវភៅ​បញ្ចូន​), ឯកសារ​អ្នកជំងឺ​, ការចុះ​ឈ្មោះ​ IPD និងការ​​ចុះឈ្មោះ​ OPD។
  • ​រៀបចំ​របាយការណ៍​សកម្មភាព​ប្រចាំខែ​ សម្រាប់​ប្រធានមន្ទីរ​ពេទ្យ​ និងអាច​មានការ​ស្នើសុំពី​បុគ្គលិក​អង្គ​ការរ៉ាក់​ (អ្នកសម្រប​សម្រួល​ពង្រឹងប្រព័ន្ធ​សហគមន៍)​។
  • ​ផ្ទៀងផ្ទាត់​បញ្ជីលទ្ធផល​នៃកំណត់ត្រា​ក្នុងសៀវភៅ​របស់អ្នកជំងឺ​ ដែលបញ្ជូន​ពីសហគមន៍​ ពី​មណ្ឌល​សុខភាព​។
  • ផ្សេងៗ៖​
  • រៀបចំ​ផែនការ​ការងារ​ និងស្នើ​សុំថវិកា​ និងរៀប​ចំឯកសារ​យោង​សម្រាប់​ប្រធាន​មន្ទីរពេទ្យ​ ដើម្បី​ប្រគល់​ឲ្យបុគ្គលិក​អង្គការរ៉ាក់​ (អ្នកសម្រប​សម្រួល​ពង្រឹង​ប្រព័ន្ធ​សហគមន៍​)។
  • ​ជួយ​ប្រធាន​មន្ទីរពេទ្យ​ក្នុងការរៀបចំ​ និង​គ្រប់គ្រង​សម្រប​សម្រួល​ និងយោបល់​ត្រឡប់ក្នុង​កិច្ចប្រជុំ​ប្រចាំខែ​នៅក្នុង​មន្ទីរពេទ្យ​។

ទំនួល​ខុសត្រូវទូទៅ​៖

  • ​បំពេញ​ការងារ​ដោយការ​យកចិត្ត​ទុកដាក់ខ្ពស់​
  • ​ធានា​ថាមានវត្តមាន​ជាទៀងទាត់​ និងទាន់ពេល​វេលាជានិច្ច​ដើម្បីបំពេញ​ការងារ​របស់ខ្លួន​ក្នុងថិរវេលា​​នៃម៉ោង​ការងារ​
  • ​ខិតខំប្រឹងប្រែង​ជានិច្ច​ក្នុងការជួយ​ OPD/TB Ward/DM គ្លីនិក​/របេង​ អ្នកបច្ចេកទេស​​មន្ទីរ​ពិសោធន៍​ និងការងារ​ឯទៀត​ ដើម្បីចូលរួម​ក្នុងការរក្សា​កម្រិតច្បាស់លាស់​ ត្រឹមត្រូវ​ឲ្យបាន​ខ្ពស់បំផុត​ ក្នុង​សកម្មភាព​ការ​ងាររ​បស់ខ្លួន​។
  • ​រាយការណ៍​ទៅកាន់ ​ប្រធាន​ OPD ប្រធាន​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺរបេង​ ប្រធាន​ DM អ្នក​បច្ចេក​ទេសមន្ទីរ​ពិសោធ​ន៍របេង​ និងភ្នាក់ងារ​ការពារ​ជំងឺរបេង​ផ្សេងទៀត
  • ចំពោះភាព​មិនប្រក្រតី​ ឬបញ្ហាសំ​ខាន់ៗ​ដទៃ​ទៀត​ ដែលប៉ះ​ពាល់ដល់​ដំណើរ​ការប្រកប​ដោយ​ប្រសិទ្ធភាព​ និងភាព​ស្មោះត្រង់​នៃគ្លីនិក​ជំងឺរបេង​ / ជំងឺរ​បេង​ / មន្ទីរ​ពិសោធន៍​ផ្សេងទៀត​។
  • ​បំពេញ​ភារកិច្ច​ផ្សេងៗ​ទៀតដែល​ត្រូវបានចាត់​តាំងដោយ​ប្រធាន​មន្ទីរពេទ្យស្រុក​, ប្រធាន​ OPD ប្រធាន​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺរបេង​ ប្រធាន​ DM អ្នក​បច្ចេក​ទេសមន្ទីរ​ពិសោធន៍របេង​ បុគ្គលិក​អង្គកា​ររ៉ាក់ ​និងភ្នាក់ងារ​ការពារ​ជំងឺរបេង​ផ្សេងទៀត ​។
តំរូវការការងារ
  • មានសញ្ញាបត្រ​បរិញ្ញាបត្រ​ដែលពាក់ព័ន្ទ​នឹងវិស័យ​សុខាភិបាល​
  • មានចំណូលចិត្ត​ក្នុងការបម្រើ​ការងារនៅក្នុង​មន្ទីរពេទ្យ​សាធារណៈ​
  • មានចំណេះ​ដឹងអំពី​ជំងឺរបេង​ និងសុខភាពផ្សេងៗ​
  • មានបទពិសោធន៍​ធ្វើការងារអំពី​ជំងឺរបេង​ ឬទាក់ទង​នឹងផ្នែក​សុខភាព​
  • មានចំណេះ​ដឹងផ្នែកកុំព្យូទ័​រៈ Word Excel PowerPoint Email Internet
  • មានសមត្ថភាព​ក្នុងការសរសេរ​ និងនិយាយ​ភាសាអង់គ្លេស​បានល្អ
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជន​-បេក្ខនារី​ដែលមាន​ចំណាប់​អារម្មណ៍ សូមអញ្ជើញ​ផ្ញើប្រវត្ដិ​រូប​សង្ខេប និង​សញ្ញាបត្រមក​កាន់​​​​​ការិយាល័យ​របស់អង្គការ​រ៉ាក់នៅ​ទី​ស្នាក់​ការកណ្ដាល ឬផ្ញើប្រវត្ដិ​រូប​សង្ខេប​តាម​រយៈ​​សារ​អេឡិច​​ត្រូនិក ដូចដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។​ចាប់​​ផ្ដើម​ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូត​ដល់ ថ្ងៃឈប់ទទួលពាក់្យ ​ វេលា​ម៉ោង ៥ ល្ងាច។ បេក្ខជន-បេក្ខនារីដែល​ត្រូវ​​​​​បានជ្រើសរើស​នឹង​ត្រូវ​អញ្ជើញ​មកធ្វើការ​សម្ភាសន៍​។ ​ព័ត៌មានលម្អិត​​ សូមចូល​ទៅ​កាន់​​​គេហទំព័រអង្គ​ការ​រ៉ាក់ ​ឬ​ទាក់ទង​ទូរស័ព្ទ។

 

 


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីអង្គការ (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះអង្គការ : អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់)
អុីម៉េល : rhachq.hiv.adm@gmail.com
លេខទូរស័ព្ទ : 023 883 027
អាស័យដ្ឋាន : Address - #05, St. 600, Boeng Kak Ti Pir Sangkat, Tuol Kouk Khan, Phnom Penh Capital, Cambodia
គេហទំព័រ : http://www.rhac.org.kh
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading