ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

គ្រូបង្រៀនថ្នាក់បំប៉ន សំរាប់ Agape International Missions (AIM)

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : ផ្សេងៗ
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ, អង់គ្លេស
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 03​ ខែ​ មករា ឆ្នាំ2025
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

អង្គការ​មេត្រី​អន្តរជាតិ​ (AIM) ត្រូវ​បាន​បង្កើត​ឡើង​នៅ​លើទឹក​ដី​ប្រទេសកម្ពុជា​ក្នុង​ឆ្នាំ​ ១៩៨៨ ជា​អង្គការ​ជំនួយមនុស្សធម៌​ និង​ ដាំ​ក្រុមជំនុំ​។ ចាប់តាំងពី​ឆ្នាំ​ ២០០៥មក​ គ្រប់​ព័ន្ធ​កិច្ច​របស់យើង​បាន​ផ្តោត​លើការប​ញ្ចប់​អំពើអាក្រក់​នៃ​ទាសភាព​ផ្លូវ​ភេទ​កុមារ​។ AIM ប្រើប្រាស់​យុទ្ធ​សាស្រ្តគ្រប់ជ្រុងជ្រោយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ ការ​ស្ដារ​ជនរងគ្រោះ​ និង​ការ​បំផ្លាស់​បំប្រែ​សហគមន៍​ដើម្បី​កម្ចាត់​ការ​ជួញ​ដូរ​មនុស្ស​។ AIM ត្រូវ​បាន​ដឹកនាំ​ដោយមាន​ទស្សនៈ​ច្បាស់លាស់​ថា​ ព្រះ​បាន​ចាក់​ប្រេង​តាំង​ពួក​ជំនុំ​តាមរយៈ​អំណាច​នៃ​ព្រះ​យេស៊ូ​វគ្រីស្ទឲ្យ​យកឈ្នះ​លើ​អំពើអាក្រក់​។

យើងខ្ញុំ​កំពុង​ស្វែងរក​បេក្ខជន​ដែល​មាន​សមត្ថភាព​ ដើម្បី​បំពេញ​មុខតំណែង​ដូច​ខាងក្រោម​៖

  • គ្រូបង្រៀនថ្នាក់បំប៉ន
តួនាទីនិងការទទួលខុសត្រូវ
  • មានចិត្តចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ និងរៀនអំពីប្រធានបទនានា ដែលជួយអភិវឌ្ឍខ្លួនឯង ទាំងផ្នែកព្រលឹងវិញ្ញាណ និងវិជ្ជាជីវៈ ព្រមទាំងរៀនអំពីគោលនយោបាយ និងនិតិវិធីផ្សេងៗ។
  • រៀបចំកិច្ចតែងការបង្រៀនដោយស្របតាមកម្មវិធីសិក្សា។
  • បង្រៀនបំប៉នសិស្សបន្ថែមបន្ទាប់ពីសាលារដ្ឋដោយផ្អែកទៅលើមុខវិជ្ជាសិក្សាគោល(ភាសាខ្មែរ គណិតវិទ្យា។
  • រូបវិទ្យា និងគីមីវិទ្យា)។
  • បង្រៀនកម្រិតមធ្យមសិក្សាបឋមភូមិ។
  • បង្កើត និងគ្រប់គ្រងបរិយាកាសដោយយកចិត្តទុកដាក់គាំទ្រ គោលបំណង និងជម្រុញទឹកចិត្តដល់សិស្សឱ្យខិតខំរៀន។
  • កំណត់គោលដៅនៃការបង្រៀន និងលទ្ធផលសិក្សាច្បាស់លាស់របស់សិស្ស។
  • តាមដានការសិក្សារបស់សិស្ស។
  • ធ្វើការវាយតម្លៃការសិក្សារបស់សិស្សជាប្រចាំ(សប្ដាហ៍ ខែ)។
  • រក្សាសណ្តាប់ធ្នាប់ និងវិន័យបានល្អ។
  • ការពារសុខភាព និងសុវត្ថិភាពដល់សិស្សានុសិស្ស។
  • រក្សាឱ្យបានទៀងទាត់នូវការត្រួតពិនិត្យវត្តមាន ការវាយតម្លៃ ការរក្សាកំណត់ត្រា និងរាយការណ៍អំពីការ។
  • ពង្រឹងភាពរីកចម្រើនរបស់សិស្សានុសិស្ស។
  • ចូលរួមក្នុងការចុះសួរសុខទុក្ខសិស្ស និងប្រាប់ពីលទ្ធផលសិក្សារបស់សិស្សដល់ក្រុមគ្រួសារសិស្ស។
  • បង្ហាញ និងធ្វើជាគំរូដល់សិស្ស និងមនុស្សជុំវិញ។
  • ស្វ័យសិក្សាដើម្បីពង្រឹងខ្លួនឱ្យពេញដោយគុណវុឌ្ឃិ។
  • មានទំនាក់ទំនងល្អ ចេះសហការ និងធ្វើការងារជាក្រុម។
  • បំពេញកាតព្វកិច្ចផ្សេងទៀតតាមការចាត់តាំងរបស់ប្រធានផ្នែក និង/ឬនាយក។
តំរូវការការងារ
  • ជំនឿ និងគុណតម្លៃសំខាន់ៗ៖ (ឧ. និយោជិករបស់យើងអនុវត្ត​ស្របជាមួយនឹងជំនឿ និងមូលដ្ឋានគ្រឹះរបស់អង្គភាព ដោយរួមបញ្ចូលចំណុច​ខាងក្រោម​)៖
  • រក្សាបាននូវទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះយេស៊ូគ្រីស្ទ និងធ្វើជាទីបន្ទាល់ដែលស្ថិតស្ថេររបស់ទ្រង់។ ចូលរួមថ្វាយបង្គំ និងអធិស្ឋាននៅក្រុមជំនុំយ៉ាងទៀងទាត់។
  • បង្ហាញ និងធ្វើជាគំរូនូវការបន្ទាបខ្លួន ភាពចាស់ទុំផ្នែកអារម្មណ៍ ការអត់ធ្មត់ ការស្រលាញ់ ការទទួលយក ការលើកទឹកចិត្ត និងការយល់ចិត្តដ៏ពិតប្រាកដ។
  • ព្យាយាមឱ្យមានសាមគ្គីភាព ការផ្សះផ្សា និងការស្តារឡើងវិញក្នុងចំណោមបុគ្គលិក។
  • មានចំណេះដឹង ឬមានឆន្ទៈក្នុងការរៀនអំពីការប៉ះទង្គិចផ្លូវចិត្ត ដែលរួមមាន ប៉ុន្តែមិនកំណត់ត្រឹមរោគសញ្ញា អាកប្បកិរិយាដែលជាប់ទាក់ទង ការព្យាបាល ការប៉ះទង្គិចផ្លូវចិត្តបន្ទាប់បន្សំ និងការការពារ។
  • មានចិត្តចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ និងរៀនអំពីប្រធានបទនានា ដែលជួយអភិវឌ្ឍខ្លួនឯង ទាំងផ្នែកព្រលឹងវិញ្ញាណ និងវិជ្ជាជីវៈ ព្រមទាំងរៀនអំពីគោលនយោបាយ និងនិតិវិធីផ្សេងៗ។
  • គោរពនូវ បេសកកម្ម ចក្ខុវិស័យ គុណតម្លៃនិង សេចក្តីថ្លែងពីគោលជំនឿរបស់អង្គការមេត្រីអន្តរជាតិ។
  • រក្សាការសម្ងាត់។
  • និយាយតំណាងឲ្យអង្គការមេត្រីអន្តរជាតិ បុគ្កលិករបស់យើង ដៃគូរបស់យើង អ្នកចូលរួមនៅក្នុងកម្មវិធីរបស់ យើង និងអង្គការផ្សេងទៀតជាមួយនឹងការគោរព និងផ្តល់កិត្តិយសគ្រប់ទម្រង់ប្រាស្រ័យទាក់ទងទាំងអស់ ហើយអធិស្ឋានដោយស្មោះត្រង់សម្រាប់មនុស្សម្នាក់ៗ។
  • មានសមត្ថភាពក្នុងការថែទាំ សុខភាពខាងព្រលឹងវិញ្ញាណ រាងកាយ និងផ្លូវអារម្មណ៍ ខណៈពេលដែលកំពុងធ្វើការឆ្ពោះទៅរកចក្ខុវិស័យរបស់ AIM ទាំងមូល និងនាយកដ្ឋានជាក់លាក់។
  • កម្រិតវប្បធម៌ និងបទពិសោធន៍៖
  • កម្រិតវប្បធម៌៖ ត្រូវមានបរិញ្ញាបត្រ(មុខវិជ្ជាដែលទាក់ទងការអប់រំ-អក្សរសាស្រ្តខ្មែរ គណិតវិទ្យា វិទ្យាសាស្ត្រ។ល។)ឬវិញ្ញាបនបត្រដែលមានតម្លៃស្មើរ។
  • បទពិសោធន៍៖ ​
  • យ៉ាងហោចណាស់មានបទពិសោធន៍ជោគជ័យផ្នែកបង្រៀនរយៈពេល១ឆ្នាំ។
  • មានវិញ្ញាបនបត្របណ្ដុះបណ្ដាលគ្រូបង្រៀនពីវិទ្យាស្ថានជាតិអប់រំ(ចង់បាន)។
  • តម្រូវការផ្សេងៗទៀត៖
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
  • មិនមានកំណត់ត្រាព្រហ្មទណ្ឌ។
  • ជាសមាជិកសកម្មនៃព្រះវិហារគ្រីស្ទបរស័ទ។
  • ត្រូវមានលិខិតបញ្ជាក់ពីគ្រូគង្វាល។
  • ជំនាញ និងសមត្ថភាព៖
  • មានអំណោយទាន និងទទួលការត្រាស់ហៅពីព្រះជាម្ចាស់ក្នុងការធ្វើការងារជាមួយកុមារ។
  • ស្ទាត់ជំនាញភាសាខ្មែរទាំងការសរសេរ និងការនិយាយ។
  • ចំណេះដឹងភាសាអង់គ្លេសល្អ៖ ផ្នែកការសរសេរ និងការនិយាយ ចង់បាន។
  • ជំនាញកំព្យូទ័របឋម។
  • ធ្វើការងារជាក្រុមបានល្អ។
  • មានបំណងចិត្តខ្លាំងក្នុងការធ្វើការជាមួយកុមារ ហើយចង់ឃើញពួកគេលូតលាស់ និងរីកចម្រើនក្នុងការរៀនសូត្រ និងផ្នែកព្រលឹងវិញ្ញាណ។
  • មានសមត្ថភាពធ្វើការក្នុងបរិយាកាសចម្រុះជាតិសាសន៍។
  • មានសមត្ថភាពរៀបចំ និងរៀបផែនការឲ្យមានប្រសិទិ្ធភាព។
  • មានសមត្ថភាពកំណត់អាទិភាព និងចាត់ចែងពេលវេលាឲ្យមានប្រសិទិ្ធភាព។
  • មានសមត្ថភាព និងមានចិត្តចង់រៀន និងអនុវត្តយុទ្ធសាស្រ្ត និងគោលការណ៍នៃការអប់រំរបស់ប្រទេសលោកខាងលិច។
ព័ត៌មានសំរាប់ការដាក់ពាក្យ

ប្រសិនបើ​មាន​ចំណាប់អារម្មណ៍​ បេក្ខជន​អាច​ដាក់ពាក្យ​បាន​តាមរយៈ​ AIM Job Application Form សូម​ចូល​ទៅ​ក្នុង​តំណ​ភ្ជាប់​នេះ​សម្រាប់​ឱកាស​ការងារ​ផ្សេង​ៗទៀត​៖ AIM Cambodia: Job Vacancies

ប្រសិនបើ​មាន​សំនួរ​សូម​ផ្ញើ​រសារម​កកាន់អ៊ី​មែ​ល ឬក៏​ទំនាក់ទំនង​មក​តាម​លេខទូរស័ព្ទ​ដែល​បាន​ផ្ដល់​ជូន​។ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​AIMសូម​ចូល​ទៅកាន់​គេ​ហទំ​ព័


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីអង្គការ (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះអង្គការ : Agape International Missions (AIM)
អុីម៉េល : cambodia_recruitment@aimfree.org
លេខទូរស័ព្ទ : 093 651 749
012 347 731
អាស័យដ្ឋាន : Agape International Missions (AIM)
គេហទំព័រ : https://aimfree.org/

ដំណឹងជ្រើសរើសបុគ្គលិកផ្សេងៗពីក្រុមហ៊ុននេះ

១នាក់
តាមការចរចារ
ថ្ងៃទី 03​ ខែ​ មករា ឆ្នាំ2025
ភ្នំពេញ
១នាក់
តាមការចរចារ
ថ្ងៃទី 03​ ខែ​ មករា ឆ្នាំ2025
ភ្នំពេញ
១នាក់
តាមការចរចារ
ថ្ងៃទី 03​ ខែ​ មករា ឆ្នាំ2025
ភ្នំពេញ
១នាក់
តាមការចរចារ
ថ្ងៃទី 03​ ខែ​ មករា ឆ្នាំ2025
ភ្នំពេញ
ព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ
ដើម្បីទទួលសារអំពីការងារថ្មីៗក្នុងអុីម៉េលរបស់អ្នក សូមចូលរួមកម្មវិធីទទួលព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ។
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

Loading