ប្រធានក្រុមសង្គមកិច្ច សំរាប់ Agape International Missions (AIM)
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | អភិវឌ្ឍសហគមន៏, ការអភិវឌ្ឍន៏ជនបទ |
| ពេលធ្វើការ : | |
| ភេទ : | ប្រុស, ស្រី |
| តំបន់ : | ភ្នំពេញ |
| ចំនួន : | 1នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 29 ខែ មេសា ឆ្នាំ2026 |
| ប្រាក់ខែ : |
តាមការចរចារ
|
| បទពិសោធន៍ : | ត្រូវការ |
| សញ្ញាបត្រ : | បរិញ្ញាបត្រ |
Agape International Missions (AIM) was founded on the ground in Cambodia in 1988 as a humanitarian aid and church planting organization. Since 2005, our ministries have focused on ending the evil of child sexual slavery.
AIM takes a holistic approach to fighting trafficking, restoring victims and transforming communities, in order to defeat trafficking. AIM is guided by a distinct philosophy that God anointed the Church through the power of Jesus Christ to overcome evil.
- ផ្តល់ការបណ្ដុះបណ្ដាលការថែទាំការប៉ះទង្កិចផ្លូវចិត្តដល់បុគ្គលិកសង្គមកិច្ចទាំងអស់។
- ដឹង និងយល់អំពីគោលការណ៍ការងារសង្គមកិច្ចនិងគោលការណ៍ណែនាំនៃការធ្វើសមាហរណកម្មមជ្ឈមណ្ឌលមេត្រីលើកស្ទួយនៃក្តីស្រលាញ់២ទាំងអស់។
- ស្វែងយល់ និងផ្តល់ការបណ្តុះបណ្តាលប្រព័ន្ធគ្រប់គ្រងករណីអេឡិចត្រូនិក និងធានាបាននូវការត្រួតពិនិត្យបុគ្គលិកសង្គមកិច្ច។
- ដឹង យល់ និងបណ្តុះបណ្តាលដំណើរការនៃការគ្រប់គ្រងករណី។
- ជួយដឹកនាំការតម្រង់ទិសបុគ្គលិកថ្មីដោយយោងតាមគោលការណ៍ AIM និង ARC2 ។
- ជួយដឹកនាំការបណ្តុះបណ្តាលបុគ្គលិកថ្មី និងការបណ្ដុះបណ្ដាលនានាដល់បុគ្គលិកសង្គមកិច្ចទាំងអស់។
- គ្រប់គ្រងករណីអតិថិជនមួយចំនួនដែលស្របតាមការពិពណ៌នាការងាររបស់បុគ្គលិកសង្គមកិច្ច។
- ជួយអ្នកគ្រប់គ្រងដើម្បីចាត់តាំងបុគ្គលិកសង្គមកិច្ចសម្រាប់អតិថិជនថ្មី ដោយធានាថាបុគ្គលិកសង្គមកិច្ចនីមួយៗមិនមានករណីច្រើនពេក។
- ត្រួតពិនិត្យការងារសង្គមកិច្ច ដើម្បីធានាថាអ្នកស្នាក់នៅថ្មីបានកំណត់ការណាត់ជួប ការប្រជុំ និងការវាយតម្លៃទាំងអស់ដោយយោងតាមគោលការណ៍ARC2។
- ជួយអ្នកគ្រប់គ្រងចាត់តាំងបុគ្គលិកសង្គមកិច្ចសម្រាប់ការពិនិត្យសុខភាព ករណីតុលាការ ការវាយតម្លៃគ្រួសារ និងការណាត់ជួបផ្សេងទៀតតាមតម្រូវការ។
- ត្រួតពិនិត្យបុគ្គលិកសង្គមកិច្ច ដើម្បីធានាថាពួកគេបានជួបជាមួយអ្នកស្នាក់នៅស្របតាមកាលវិភាគរបស់ពួកគេរៀងរាល់ខែ។
- ត្រួតពិនិត្យ និងជួយបុគ្គលិកសង្គមកិច្ច ដើម្បីរៀបចំអតិថិជនសម្រាប់ការធ្វើសមាហរណកម្ម ការតាមដាន និងបិទករណីអតិថិជន តាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាល។
- ជួយអ្នកគ្រប់គ្រងការងារសង្គមកិច្ចដើម្បីផ្តល់ការបណ្តុះបណ្តាលលើឯកសាររដ្ឋាភិបាល និងតម្រូវការការងារ។
- ជួបជាទៀងទាត់ជាមួយបុគ្គលិកដើម្បីធានាថាបុគ្គលិកសង្គមកិច្ចទាំងអស់យល់អំពីតួនាទីរបស់ពួកគេ និងអនុវត្តទំនួលខុសត្រូវទាំងអស់របស់ពួកគេស្របតាមកិច្ចព្រមព្រៀងការងាររបស់ពួកគេ។
- ជួបជាមួយប្រធានផ្នែកសង្គមកិច្ចប្រចាំសប្តាហ៍ ដើម្បីពិនិត្យមើលមូលដ្ឋានទិន្នន័យផ្ទៃក្នុង ដើម្បីធានាថារបាយការណ៍ទាំងអស់ត្រូវបានធ្វើយ៉ាងត្រឹមត្រូវដោយបុគ្គលិកសង្គមកិច្ចទាំងអស់នៅក្នុងក្រុម។
- ពិនិត្យរបាយការណ៍ប្រចាំខែរបស់បុគ្គលិកសង្គមកិច្ចទាំងអស់នៅក្នុងក្រុម ហើយនៅពេលដែលបានបញ្ចប់រួចរាល់ហើយ បញ្ជូនរបាយការណ៍នោះទៅកាន់ប្រធានផ្នែកសង្គមកិច្ច។
- ជួយអ្នកគ្រប់គ្រងដឹកនាំការប្រជុំក្រុមដើម្បីរៀបចំផែនការសកម្មភាពប្រចាំខែ និងជួបជាមួយប្រធានផ្នែកសង្គមកិច្ច សម្រាប់ការអនុម័ត។
- ពិនិត្យមើល memo ប្រចាំខែសម្រាប់បុគ្គលិកសង្គមកិច្ចនីមួយៗ ដើម្បីធានាថាវាត្រូវគ្នានឹងផែនការសកម្មភាព ហើយផ្ញើទៅប្រធានផ្នែកសង្គមកិច្ចសម្រាប់ការអនុម័ត។
- ពិនិត្យបង្កាន់ដៃរៀងរាល់សប្តាហ៍ពីបុគ្គលិកសង្គមកិច្ចនីមួយៗ ដើម្បីធានាថាវាត្រូវបានធ្វើយ៉ាងត្រឹមត្រូវតាមគោលការណ៍ AIM និង ARC2។
- ធ្វើត្រួតពិនិត្យបុគ្គលិកសង្គមកិច្ចលើការវាយតម្លៃគ្រួសារ ករណីតុលាការ និងការសួរសុខទុក្ខផ្សេងៗទៀត។ បុគ្គលិកសង្គមកិច្ចម្នាក់ៗគួរតែត្រូវបានត្រួតពិនិត្យ ១ ដងរៀងរាល់ ៣ ខែ។
- ផ្ដល់មតិពីលទ្ធផល ការត្រួតពិនិត្យទៅកាន់បុគ្គលិកសង្គមកិច្ច ហើយរាយការណ៍ទៅប្រធានផ្នែកសង្គមកិច្ច ប្រសិនបើមានការព្រួយបារម្ភ ឬមានបញ្ហាកើតឡើង។
- ត្រៀមខ្លួនជាស្រេចសម្រាប់បុគ្គលិកសង្គមកិច្ចសម្រាប់ការពិគ្រោះយោបល់លើករណីតាមតម្រូវការ និងផ្ដល់ការអនុម័តលើការសម្រេចចិត្ត។ ស្វែងរកដំបូន្មាន និងការយល់ព្រមពីប្រធានផ្នែកសង្គមកិច្ចនៅពេលចាំបាច់។
- ជួយអ្នកគ្រប់គ្រងក្នុងការអនុម័តការចំណាយបន្ទាន់ដោយស្របតាមគោលនយោបាយការងារសង្គមកិច្ចរបស់ARC2។
- ធ្វើការវាយតម្លៃបុគ្គលិកសង្គមកិច្ចទាំងអស់ក្នុងក្រុមរបស់អ្នករៀងរាល់៦ខែម្តង ដើម្បីពិនិត្យមើលការអនុវត្តការងារ និងកំណត់គោលដៅ ហើយធ្វើការតាមដានការប្រជុំដើម្បីពិនិត្យមើលគោលដៅ។ ធ្វើការជាមួយប្រធានផ្នែកសង្គមកិច្ចដើម្បីជួយគាំទ្រ និងសម្រេចចិត្តលើការដំឡើងប្រាក់ខែប្រចាំឆ្នាំ។
- តាមដានវត្តមាន និងអាកប្បកិរិយារបស់បុគ្គលិកសង្គមកិច្ចនៅក្នុងក្រុម ហើយរាយការណ៍ពីកង្វល់ទៅប្រធានផ្នែកសង្គមកិច្ចសម្រាប់ការពិភាក្សាទាក់ទងនឹងតម្រូវការនៃការដាក់វិន័យ។
- ធ្វើការជាមួយប្រធានផ្នែកសង្គមកិច្ច ដើម្បីរៀបចំ និងដឹកនាំការប្រជុំប្រចាំខែរបស់បុគ្គលិកសង្គមកិច្ចទាំងអស់។
- ចូលរួមកិច្ចប្រជុំ និងការបណ្តុះបណ្តាលខាងក្រៅតាមតម្រូវការក្នុងនាមជាអ្នកតំណាងបុគ្គលិក ARC2 ។
- សហការជាមួយអ្នកសម្របសម្រួលទំនាក់ទំនងរដ្ឋាភិបាល ដើម្បីផ្តល់ព័ត៌មានការងារសង្គមកិច្ចណាមួយដែលស្នើដោយរដ្ឋាភិបាល។
- ធ្វើការជាមួយប្រធានផ្នែកសង្គមកិច្ច ដើម្បីធានាដល់ការអភិវឌ្ឍន៍ និងការបណ្តុះបណ្តាលបំណិនជីវិតសម្រាប់គ្រួសារអ្នកស្នាក់នៅនិងអតិថិជនដែលបានធ្វើសសមាហរណ៍កម្មរួច។
- ចូលរួមវគ្គបណ្តុះបណ្តាល ARC2 ចាំបាច់ទាំងអស់ ហើយស្ម័គ្រចិត្តក្នុងការរៀន និងអភិវឌ្ឍជំនាញគ្រប់គ្រង និងភាពជាអ្នកដឹកនាំ។
- ចូលរួមការប្រជុំម្កាយថែរក្សាប្រចាំសប្តាហ៍តាមការសមស្រប។
- រក្សាអ្វីៗទាំងអស់ដែល បានអាន ឮ ឬបកប្រែដោយសម្ងាត់បំផុត។
- ចូលរួមការថ្វាយបង្គំខ្លីពេលព្រឹកប្រចាំថ្ងៃ ក៏ដូចជាការថ្វាយបង្គំខ្លី និងការអធិស្ឋានពេលរសៀលរបស់បុគ្គលិក។
- បង្ហាញអាកប្បកិរិយាល្អគ្រប់ពេលវេលា។
- បង្ហាញ និងធ្វើជាគំរូនៃការមកទាន់ពេលវេលា។
- គាំទ្រនាយកដ្ឋានផ្សេងទៀតនៅក្នុង ARC2 តាមតម្រូវការ។
- តួនាទីនេះតម្រូវឱ្យមានការធ្វើដំណើរនៅទូទាំងប្រទេសកម្ពុជាជាញឹកញាប់ និងប្រទេសនៅជុំវិញដែលមានសក្តានុពលផងដែរ។
- ភារកិច្ចផ្សេងទៀតតាមការចាត់តាំង។
- High School Diploma
- Bachelor's Degree is preferred
- កម្រិតវប្បធម៌៖ តម្រូវអោយមានសញ្ញាបត្រទុតិយភូមិ។ សញ្ញាបត្របរិញ្ញាបត្រ(ចង់បាន)។
- បទពិសោធន៍៖ ទាមទារអោយមានបទពិសោធន៍ផ្នែកសង្គមកិច្ចចាប់ពីបីឆ្នាំឡើងទៅ។មានបទពិសោធន៍ផ្នែកគ្រប់គ្រង ប៉ុន្តែមិនចាំបាច់។
- ស្ទាត់ជំនាញផ្នែកភាសាខ្មែរ៖ ការសរសេរ និងការនិយាយ។
- មានចំណេះដឹងផ្នែកភាសាអង់គ្លេសល្អ៖ ការសរសេរ និងការនិយាយ ចង់បាន។
- ចេះកុំព្យូទ័រ។
- មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
- មិនមានកំណត់ត្រាព្រហ្មទណ្ឌ។
- ជាសមាជិកសកម្មនៃព្រះវិហារគ្រីស្ទបរិស័ទ។
- ត្រូវមានលិខិតបញ្ជាក់ពីគ្រូគង្វាល។
- អាចធ្វើការម្នាក់ឯងបាន និងមានគំនិតផ្តួចផ្តើម។
- សមត្ថភាពក្នុងការធ្វើការជាមួយប្រធានផ្នែកសង្គមកិច្ច និងអ្នកដឹកនាំផ្សេងទៀត។
- មានសមត្ថភាពដឹកនាំក្រុម ទោះបីជាត្រូវធ្វើការសម្រេចចិត្តដែលពិបាកៗក៏ដោយ។
- មានសមត្ថភាពដោះស្រាយបញ្ហាគិតបែបវិភាគ និងធ្វើការសម្រេចចិត្តដែលមានប្រសិទ្ធភាព។
- មានសមត្ថភាពដោះស្រាយវិវាទ និងដាក់ពិន័យប្រកបដោយប្រសិទ្ធភាព។
- មានឆន្ទៈក្នុងការរៀន។
- មានសមត្ថភាពបណ្តុះបណ្តាល ផ្តល់ឱវាទ និងគ្រប់គ្រងបុគ្គលិក។
- មានសមត្ថភាពគ្រប់គ្រងពេលវេលា និងចាត់អាទិភាពការងារប្រកបដោយប្រសិទ្ធភាព។
- មានជំនាញទំនាក់ទំនងល្អ ទាំងការសរសេរ និងការនិយាយ ដើម្បីសម្របខ្លួនទៅតាមអ្នកស្តាប់ផ្សេងៗគ្នា។
If interested, please click the following link to complete an application: AIM Cambodia: Job Vacancies If you have any question please send to e-mail provided in the contact details.
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះអង្គការ : | Agape International Missions (AIM) |
| អុីម៉េល : | cambodia_recruitment@aimfree.org |
| អាស័យដ្ឋាន : | Lu, Sangkat Svay Pak, Khan Russey Keo, Phnom Penh, Cambodia |
| គេហទំព័រ : |
http://aimfree.org |
