ប្រធានផ្នែកលក់ សំរាប់ Alkaline Home Water
សំរាប់ : | ជនជាតិខ្មែរ |
ផ្នែក : | រដ្ឋបាល, លក់និងទីផ្សារ |
ពេលធ្វើការ : | ពេញម៉ោង |
ភេទ : | ប្រុស, ស្រី |
ភាសា : | ខ្មែរ, អង់គ្លេស |
តំបន់ : | ភ្នំពេញ |
ចំនួន : | 5នាក់ |
ឈប់ទទួលពាក្យ : | ថ្ងៃទី 03 ខែ កញ្ញា ឆ្នាំ2025 |
ប្រាក់ខែ : |
តាមការចរចារ
|
បទពិសោធន៍ : | ត្រូវការ |
ក្រុមហ៊ុន (ALKALINE HOME WATER) ជាក្រុមហ៊ុនស្របច្បាប់ដែលបានបង្កើតឡើងក្នុងគោលបំណងឪ្យប្រជាពលរដ្ឋគ្រប់រូបទទួលបាន ទឹករ៉ែអាល់កាឡាំងបរិភោគដែលផ្តល់ឪ្យសុខភាពល្អប្រសើរ ចំណាយតិច ព្រមទាំងជួយកាត់បន្ថយការបំពុលបរិស្ថាន។ បច្ចុប្បន្នក្រុមហ៊ុនកំពុងផ្គត់ផ្គង់ប្រព័ន្ធ និងម៉ាស៊ីនចម្រោះទឹករ៉ែអាល់កាឡាំងដល់អតិថិជន២៥ រាជធានីខេត្តក្នុងប្រទេសកម្ពុជា ។ គុណភាពទឹកត្រូវបានទទួស្គាល់ពី វិទ្យាស្ថានប៉ាស័្ទរកម្ពុជា ISO14001, ISO 9001 និងវិទ្យាស្ថានវាយតម្លៃគុណភាពទឹកឯករាជ្យលំដាប់ពិភពលោក។ផលិតផលរបស់ក្រុមហ៊ុននាំចូលពីប្រទេសកូរ៉េ ( KOREA)
- ប្រធានផ្នែកលក់ (5 Positions)
- រៀបចំបង្កើតបណ្តាញទីផ្សារ ការផ្សព្វផ្សាយ និង រៀបផែនការបរិមាណលក់ឪ្យដល់គោលដៅ។
- ធ្វើផែនការ និងអនុវត្តន៍យុទ្ធសាស្រ្តទីផ្សារ ព្រមទាំងលក់អោយមានប្រសិទ្ធិភាព ដើម្បីធានាពង្រឹងការលក់ ប្រចាំខែនិងប្រចាំឆ្នាំទៅតាមផែនការរបស់ក្រុមហ៊ុនកំណត់។
- ទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ ក្នុងការលើកជាគំរោងផែនការលក់ប្រចាំខែនិងឆ្នាំ និងផ្តល់នូវការគាំទ្រដើម្បីឪ្យផែនការលក់នោះទទួលបានជោគជ័យ។
- ស្វែងរកអតិថិជនសម្រាប់លក់ដុំ ក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួន ។
- ដឹកនាំ និងបង្ហាត់បង្ហាញកូនក្រុមក្នុងដំណើរការលក់អោយមានប្រសិទ្ធិភាព។
- រក្សាទំនាក់ទំនងអោយមានភាពជិតស្និទ្ធិជាមួយអតិថិជនចាស់ និងស្វែងរកអតិថិជនថ្មីៗ ។
- ដោះស្រាយបញ្ហាទូទៅដែល នឹងជួបប្រទះអោយល្អប្រសើរទាន់ពេលវេលា និងតាមគោលការក្រុមហ៊ុន។
- ធ្វើការវិភាគទៅលើលទ្ធផលនៃការលក់ និងដំណោះស្រាយផ្សេងៗដើម្បីរាយការណ៍ជូនប្រធានគ្រប់គ្រង។
- ធ្វើការតាមដានស្ថានភាពទីផ្សារ និងគូប្រកូតប្រជែង ដើម្បីធានាការលក់ទៅតាមផែនការ ។
- ធ្វើការងារផ្សេងៗទៀតដែលពុំចាំបាច់បង្គាប់ដោយក្រុមហ៊ុន ។
- មានបទពិសោធន៍ផ្នែកលក់ និងផ្នែកទីផ្សារកាន់តែប្រសើរ
- មានបទពិសោធន៍ក្នុងការផ្តល់វគ្គបណ្តុះបណ្តាល និងបង្កើតក្រុមលក់
- មានការប្រាស្រ័យទំនាក់ទំនងល្អ មានការផ្តាច់ជ្ញាចិត្តក្នុងការស្វែងរកអតិថិជនក្នុងគោលដៅរបស់ខ្លួន
- មានចំណោះដឹងជាមូលដ្ឋានកុំព្យួទ័រ (Ms. Word, Excel, PowerPoint, Email និង Internet)
- មានការទទួលខុសត្រូវខ្ពស់ស្មោះត្រង់ និងមានឥរិយាបទសមរម្យ ថ្លៃថ្នូរ។
បេក្ខជន បេក្ខនារី ចំណាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប ឬCV និង Cover Letterមកកាន់អាសយដ្ឋានដូចបានផ្ដល់ជូន នៅក្នុងព័ត៌មានទំនាក់ទំនង។
ជួយគាំទ្រ ខ្មែរអនឡាញចប
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
ឈ្មោះក្រុមហ៊ុន : | Alkaline Home Water |
