គិលានុបដ្ឋាក សំរាប់ មន្ទីរពេទ្យកុមារអង្គរ
សំរាប់ : | ជនជាតិខ្មែរ |
ផ្នែក : | សុខភាពនិងឱសថ |
ពេលធ្វើការ : | ពេញម៉ោង |
ភេទ : | ប្រុស, ស្រី |
ភាសា : | ខ្មែរ, អង់គ្លេស |
តំបន់ : | សៀមរាប |
ចំនួន : | 5នាក់ |
ឈប់ទទួលពាក្យ : | ថ្ងៃទី 26 ខែ កញ្ញា ឆ្នាំ2025 |
ប្រាក់ខែ : |
តាមការចរចារ
|
បទពិសោធន៍ : | ត្រូវការ |
សញ្ញាបត្រ : | បរិញ្ញាបត្រ |
យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម។
- គិលានុបដ្ឋាក (5 Positions)
- ផ្ដល់ការថែទាំអ្នកជងឺប្រកបដោយការគោរពនិង សេចក្ដីមេត្ដាករុណា
- អនុវត្ដការថែទាំដោយប្រើប្រាស់របៀបថែទាំអ្នកជំងឺជាមូលដ្ឋាន
- មានឆន្ទៈអភិវឌ្ឍចំណេះដឹងជំនាញរបស់ខ្លួន និង បង្រៀនដល់សហសេវិក
- ចូលរួមបង្រៀន អប់រំសុខភាពអ្នកជំងឺ និង ក្រុមគ្រួសារអ្នកជំងឺ
- មានសមត្ថភាពបំពេញសំណុំឯកសារអ្នកជំងឺទៅតាមគោលការណ៍ណែនាំរបស់មន្ទីរពេទ្យ
- ចូលរួមក្នុងការបង្ការនិង ការត្រួតពិនិត្យការចម្លងរោគនៅក្នុងមន្ទីរពេទ្យ
- គោរពតាមគោលនយោបាយ គោលការណ៍សុវត្ថិភាពសុខភាពរបស់មន្ទីរពេទ្យ
- ធ្វើការងារជាក្រុម និង សហការណ៍ជាមួយបុគ្គលិកផ្នែកផ្សេងៗទៀតនៅក្នុងមន្ទីរពេទ្យ
- មានការទទួលខុសត្រូវ និង គណនេយ្យភាពចំពោះកាងារ
- ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ
- ត្រូវបំពេញការងារទៅតាមកាលវិភាគដែលបានរៀបចំតាមផ្នែករបស់ខ្លួន
- បានចុះបញ្ជិកា និងត្រូវចុះបញ្ជិកាក្នុងគណៈវិជ្ជាជីវៈគិលានុបដ្ខាក
- បញ្ចប់ការសិក្សាជំនាញគិលានុបដ្ឋាក កម្រិតបរិញ្ញាបត្រ ឬ បរិញ្ញាបត្ររងដែលសញ្ញាបត្រ ចេញដោយគ្រឺះស្ថានបណ្ដុះបណ្ដាល និង ទទួលស្គាល់ដោយក្រសួងសុខាភិបាល
- មានចំណេះដឹងល្អអំពីកាយវិភាគវិទ្យា សរីរៈវិទ្យា និង ជំងឺផ្សេងៗ
- មានជំនាញក្នុងការទំនាក់ទំនងល្អ សាទរនឹងការងារ
- មានអាកប្បកិរិយាល្អ និង មានភាពស្មោះត្រង់
- ត្រូវមានកាយសម្បទាមាំមួន និង ចិត្តអំណត់អត់ធ្មត់ចំពោះការងារ
- ចេះអាន សរសេរ ភាសាអង់គ្លេស
- ចេះជំនាញកុំព្យូទ័រជាមូលដ្ឋាន
មន្ទីរពេទ្យកុមារអង្គរមិនលើកលែងចំពោះរាល់គ្រប់សកម្មភាពរំលោភបំពាន ការកេងប្រវ័ញ្ច និងការបៀតបៀនផ្លូវភេទលើកុមារ។
ប្រសិនបើបេក្ខជនបេក្ខនារីមានចំណាប់អារម្មណ៍លើមុខដំណែងខាងលើសូមទាក់ទងមកការិយាល័យធនធានមនុស្សមន្ទីរពេទ្យកុមារដើម្បីយកពាក្យស្នើសុំរបស់មន្ទីរពេទ្យ ឬ ទាញយកទម្រង់ពាក្យរួមភ្ជាប់ជាមួយនឹងប្រវត្តិរូបសង្ខេប លិខិតបញ្ជាក់ការសិក្សាឬ សញ្ញាបត្រដាក់នៅមន្ទីរពេទ្យកុមារអង្គរដែលមានអាសយដ្ឋាន ឬ តាមរយៈអ៊ីម៉ែលដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
បញ្ជាក់: មានតែបេក្ខជនដែលត្រូវបានជ្រើសរើសប៉ុណ្ណោះនឹងត្រូវបានទាក់ទងសម្រាប់ការសម្ភាស។សម្រាប់ពាក្យដែលត្រូវបានដាក់ហើយនឹងមិនត្រូវបានប្រគល់ជូនវិញទេ។ បេក្ខជនដែលមិនបានបំពេញតាមលក្ខខណ្ឌដាក់ពាក្យធ្វើការរបស់មន្ទីរពេទ្យមន្ទីរពេទ្យមិនទទួលយកឡើយ។
ជួយគាំទ្រ ខ្មែរអនឡាញចប
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប