បុគ្គលិកសហគមន៍ សំរាប់ ARM Cambodia Organization Siem Reap
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | ច្បាប់, ការងារសង្គម |
| ពេលធ្វើការ : | |
| ភេទ : | ប្រុស, ស្រី |
| តំបន់ : | ភ្នំពេញ |
| ចំនួន : | 1នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 08 ខែ សីហា ឆ្នាំ2026 |
| ប្រាក់ខែ : |
តាមការចរចារ
|
| បទពិសោធន៍ : | យ៉ាងហោចណាស់ 2ឆ្នាំ |
| សញ្ញាបត្រ : | បរិញ្ញាបត្រ |
អង្គការដៃកម្ពុជា (ARM Cambodia Organization) គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ ដែលមានមូលដ្ឋានលើជំនឿសាសនាគ្រឹស្ទ បានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃ និងបានចុះអនុស្សរណៈយោគយល់ (MOU) ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (MOSAVY) នៃព្រះរាជាណាចក្រកម្ពុជា។
អង្គការដៃកម្ពុជា មានបេសកកម្មបញ្ឈប់អំពើជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទទៅលើកុមារ ដោយចាប់ផ្តើមពី កុមារមួយ គ្រួសារមួយ និងសហគមន៍មួយ។
- ទទួលខុសត្រូវដំណើរការគ្រប់គ្រងករណី (ធ្វើការប៉ាន់ប្រមាណផែនការករណី បញ្ជូនទៅរកសេវា តាមដាន និងបិទករណី) របស់អតិថិជនក្នុងសហគមន៍។
- ធ្វើផែនការគ្រប់គ្រងករណី និង ត្រួតពិនិត្យករណីជាមួយបុគ្គលិកសង្គម មុនអតិថិជនត្រៀមសមាហរណកម្ម។
- សម្របសម្រួលអតិថិជន អោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្វែងរកការងារ ដោយយោងទៅតាមផែនការគ្រប់គ្រងករណីរបស់អតិថិជនម្នាក់ៗ។
- បង្រៀនមេរៀនបំណិនជីវិត ដល់គ្រួសារអតិថិជនតាមសហគមន៍ជាបុគ្គល ឬក្រុមតូច។
- ទំនាក់ទំនងជាមួយអង្គការដៃគូរ ស្វែងរកសេវាដើម្បីបំពេញតម្រូវការដល់អតិថិជន និងគ្រួសារ ។
- ចូលរួមជួយដោះស្រាយបញ្ហាអតិថិជននៅក្នុងសហគមន៍តាមរយៈការធ្វើសន្និសិទករណី ជាមួយផ្នែកពាក់ព័ន្ធ
- ទទួលខុសត្រូវ រៀបចំឯកសារពាក់ព័ន្ធ បញ្ជូលទិន័្នយ និងរក្សាឯកសាររបស់អតិថិជនឲ្យមានសុវត្ថិភាព។
- រៀបចំការឧបត្ថម្ភដល់អតិថិជន ទៅតាមផែនការករណី (ការស្នាក់នៅ អាហារ ការសិក្សា ...) ។
- Bachelor's Degree in សង្គមកិច្ច សញ្ញាបត្រច្បាប់ សញ្ញាបត្រប្រឹក្សា ឬសញ្ញាបត្រជំនាញដែលពាក់ព័ន្ធ
- មានបទពិសោធន៏ធ្វើការងារនៅក្នុងសហគមន៍ ព្រះវិហារ និងធ្វើការជាមួយយុវជន for 2 years as a minimum
- ជំនាញកុំព្យូទ័រៈ Microsoft Word, Email, Excel, PowerPoint and social media, and AI
- ចូលចិត្តធ្វើកិច្ចការងារជាមួយយុវតី
- អាយុពី ២៤ ទៅ ៣៥ឆ្នាំ និងមានភាពចាស់ទុំក្នុងការអនុវត្តន៏ការងារ
- ចូលចិត្តធ្វើការងារជាក្រុម និងមានភាពឆ្នៃប្រឌិតក្នុងការងារទទួលខុសត្រូវ
- ជាអ្នកឧស្សាហ៍ព្យាយាម បង្ហាញឥរិយាបថវិជ្ជមាន មានភាពបត់បែន និងមានភាពអត់ធ្មត់
- ឆន្ទៈដើម្បីរៀនសូត្រជំនាញ និងបច្ចេកទេសថ្មីៗដែលជាប់ទាក់ទងទៅនឹងភារកិច្ចការងារ
សូមផ្ញើ ៖
- ប្រវត្តិរូបសង្ខេប (CV)
- លិខិតអម
- សញ្ញាបត្រ និងឯកសារពាក់ព័ន្ធ មកកាន់ email ដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះអង្គការ : | ARM Cambodia Organization Siem Reap |
| ឈ្មោះសំរាប់ទំនាក់ទំនង : | លោក សុខ ភារម្យ – ប្រធានប្រតិបត្តិសាខាសៀមរាប |
| អុីម៉េល : | arm.sr@armcambodia.org |
| អាស័យដ្ឋាន : | #St., Bos Kralanh, Chreav Sangkat, Siem Reap Municipality, Siemreap Province, Cambodia |
