អ្នកបកប្រែផ្ទាល់មាត់ភាសាបារាំង សំរាប់ BANDOS KOMAR

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : ផ្នែកណាក៏បាន
ពេលធ្វើការ :
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ, បារាំង
តំបន់ : ភ្នំពេញ
ចំនួន : 2នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 13​ ខែ​ កុម្ភៈ ឆ្នាំ2026
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ :
ពិព៌ណនាអំពីការងារ

សមាគម​ បណ្តុះ​កុមារ​ (Bandos Komar) គឺជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុងស្រុក​មួយ​ ដែល​បាន​ធ្វើ​តូប​នី​យក​ម្មពី​អង្គការ​ Partage Cambodia របស់​ប្រទេស​បារាំង​ ចាប់តាំងពី​ខែក​ក្កដា​ ឆ្នាំ​១៩៩៩។ សមាគម​មានកម្ម​វិធី​សំខាន់​ៗចំនួន​បី​ គឺ​ ១.កម្មវិធី​ ពហុ​វិស័យ​ គាំពារ​ និង​អភិវឌ្ឍន៍​កុមារ​តូច​ ២.កម្មវិធី​ពហុ​វិស័យ​ពង្រឹង​គុណភាព​អប់រំ​នៅ​កម្រិត​មូលដ្ឋាន​ (បឋមសិក្សា​ និង​អនុ​វិទ្យា​ ល័យ) និង​ ៣.កម្មវិធី​ជំនាញ​ដើម្បី​មុខរបរ​។

បណ្ដុះ​កុមារ​បាន​ទទួល​គម្រោង​អប់រំ​ពលរដ្ឋ​សកល​ (GCE) រយៈពេល​បី​ឆ្នាំ​ ដែល​ដំណើរការ​ចាប់ពី​ខែកញ្ញា​ ឆ្នាំ​ ២០២៥ ដល់​ខែ​សីហា​ ឆ្នាំ​ ២០២៨ ដែល​ទទួល​បាន​មូលនិធិ​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​តាមរយៈ​ Partage France។ គម្រោង​នេះ​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​សាលាបឋមសិក្សា​ចំនួន​បួន​ និង​សាលាមធ្យមសិក្សា​ចំនួន​ពីរ​នៅ​ក្នុង​ខេត្ត​សៀមរាប​ និង​ខេត្ត​ពោធិ៍សាត់​។

តួនាទីនិងការទទួលខុសត្រូវ
  • បកប្រែផ្ទាល់មាត់ពីភាសាបារាំងទៅភាសាខ្មែរ និងពីភាសាខ្មែរទៅភាសាបារាំង
  • បកប្រែនៅក្នុងជំនួបសន្និសីទវីដេអូ (Online Video Conference)
  • ជួយសម្របសម្រួលការប្រាស្រ័យទាក់ទងឱ្យមានភាពច្បាស់លាស់ និងយល់គ្នាល្អរវាងកុមារ
  • គោរពកាលវិភាគ និងសហការជាមួយក្រុមការងារគម្រោង
  • រយៈពេលបកប្រែអតិបរមាប្រហែល ២ ម៉ោង ក្នុងមួយលើក
  • មធ្យោបាយធ្វើដំណើរជាបន្ទុករបស់អ្នកបកប្រែ
តំរូវការការងារ
Languages:
  • Khmer - Fluent
  • French - Fluent
Skills & Knowledge:General & Technical Skills
  • មានបទពិសោធន៍ក្នុងការបកប្រែផ្ទាល់មាត់ (អនឡាញ ឬផ្ទាល់) នឹងទទួលបានអាទិភាព
  • អាចធ្វើការជាមួយកុមារ និងយុវជនបានល្អ
  • អាចប្រើប្រាស់ Zoom, Google Meet ឬកម្មវិធីវីដេអូអនឡាញផ្សេងៗបាន
Soft Skills
  • អាចនិយាយ ស្តាប់ អាន និងសរសេរភាសាបារាំងបានល្អ
  • មានជំនាញទំនាក់ទំនងល្អ និងយល់ដឹងអំពីវប្បធម៌ខ្មែរ និងវប្បធម៌បរទេស
  • មានទំនួលខុសត្រូវ គោរពពេលវេលា និងរួសរាយរាក់ទាក់
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជន​/បេ​ក្ខនារី​ ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ខ្លី​(CV) ភ្ជាប់​ជាមួយ​ប្រាក់ឈ្នួល​ដែល​រំពឹង​ទុក​ ទៅ​ការិយាល័យ​សមាគម​បណ្តុះ​កុមារ​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

សមាគម​បណ្តុះ​កុមារ​ លើកទឹកចិត្ត​បេក្ខជន​ទាំងពីរ​ភេទ​និង​គោរព​គោលការណ៍​មិន​រើសអើង​


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីអង្គការ (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះអង្គការ : BANDOS KOMAR
ឈ្មោះសំរាប់ទំនាក់ទំនង : Bandos Komar
អុីម៉េល : rathida_sean@bandoskomar.org
អាស័យដ្ឋាន : #J23, J24, J25, St.4,P.O. Box 839, Sangkat Dangkao, Khan Dangkao, Phnom Penh, CambodiaRoad1, Kruos, Svay Dankum Sangkat, Siem Reap Municipality, Siemreap Province, CambodiaChamkar Chek Khang Cheung, Phteah Prey Sangkat, Pursat Municipality, Pursat Province, Cambodia
គេហទំព័រ : http://www.bandoskomar.org
ដំណឹងជ្រើសរើសបុគ្គលិកផ្សេងៗពីក្រុមហ៊ុននេះ
១នាក់
តាមការចរចារ
ថ្ងៃទី 17​ ខែ​ កុម្ភៈ ឆ្នាំ2026
ស្ទឹងត្រែង
១នាក់
តាមការចរចារ
ថ្ងៃទី 10​ ខែ​ កុម្ភៈ ឆ្នាំ2026
ភ្នំពេញ
១នាក់
តាមការចរចារ
ថ្ងៃទី 10​ ខែ​ កុម្ភៈ ឆ្នាំ2026
ភ្នំពេញ
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading