ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

អ្នកសម្របសម្រួលផ្នែកចំណេះទូទៅខ្មែរថ្នាក់អនុវិទ្យាល័យ សំរាប់ Bluebird International Education Co., Ltd.

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : ផ្សេងៗ
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ, អង់គ្លេស
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 08​ ខែ​ វិច្ឆិកា ឆ្នាំ2024
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

We are now looking for qualified candidate to fulfill the position below:

  • អ្នកសម្របសម្រួលផ្នែកចំណេះទូទៅខ្មែរថ្នាក់អនុវិទ្យាល័យ
តួនាទីនិងការទទួលខុសត្រូវ
  • ជាជំនួយការ ផ្នែកចំណេះទូទៅខ្មែរថ្នាក់មធ្យមសិក្សា
  • ទទួលខុសត្រូវការងារបច្ចេកទេសបង្រៀន
  • រៀបចំសេចក្តីព្រាងកម្មវិធីសិក្សា កាលវិភាគប្រចាំសប្តាហ៍ និង បញ្ជីឈ្មោះសិស្សដើមឆ្នាំតាមថ្នាក់នីមួយៗ
  • សហការជាមួយថ្នាក់ដឹកនាំក្នុងការរៀបចំកម្មវិធីប្រជុំការងារ បច្ចេកទេស និងត្រួតពិនិត្យកិច្ចតែងការរបស់គ្រូ
  • ពិនិត្យ និងរៀបចំកសាងសម្ភារៈឧបទេសតាមមុខវិជ្ជារបស់គ្រូ
  • បូកសរុបរបាយការណ៍ប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំ
  • ពិនិត្យ និងគាំទ្រគ្រូបង្រៀន និងការរៀនរបស់សិស្សដោយមានការចាត់តាំងពីថ្នាក់ដឹកនាំ
  • រៀបចំបិទបញ្ជីប្រចាំខែ និងលើកផែនការបន្តសម្រាប់ខែនីមួយៗ
  • ធ្វើការជាមួយឪពុកម្តាយសិស្ស និងគណៈគ្រប់គ្រងសាលា ដើម្បីបង្កើនការចូលរួមរបស់ពួកគាត់នៅសាលារៀនយើង និងការអភិវឌ្ឍធនធានសម្រាប់សាលារៀន។​បន្តរក្សាភាពជាដៃគូប្រកបដោយប្រសិទ្ធភាពជាមួយឪពុកម្តាយសិស្ស និងសហគមន៍ទាំងមូល ដើម្បីគាំទ្រ និងលើក កម្ពស់សមិទ្ធផលរបស់សិស្ស និងការអភិវឌ្ឍខ្លួនផ្ទាល់
  • ការវាយតម្លៃរបស់សិស្សានុសិស្សៈ
  • ផ្ទៀងផ្ទាត់ និងពិនិត្យពិន្ទុ ការចុះបញ្ជី និងរបាយការណ៍លទ្ធផលនៃការប្រឡង ដើម្បីវាយតម្លៃ ការកើនឡើង និងការរីកចំរើនរបស់សិស្ស
  • ដឹកនាំការវាយតម្លៃសិស្សានុសិស្ស
  • ពិនិត្យមើលការចុះបញ្ជីលទ្ធផលប្រចាំខែ
  • ពិនិត្យឡើងវិញនូវសំណួរ / លំហាត់ប្រឡងឆមាស ដែលស្នើឡើងដោយគ្រូបង្រៀន
  • ត្រួតពិនិត្យ និងជ្រើសរើសសំណួរ /​លំហាត់ប្រឡង
  • រៀបចំ និងត្រួតពិនិត្យការកែវិញ្ញាសាប្រឡង
  • ផ្ទៀងផ្ទាត់ និងត្រួតពិនិត្យអត្រាកំណែដែលបានបង្កើតឡើងដោយគ្រូបង្រៀន
  • ពិនិត្យមើលគ្រប់ឯកសារប្រឡងកែដោយគ្រូបង្រៀន
  • វាយតម្លៃផលលំបាកក្នុងការរៀនរបស់សិស្សានុសិស្ស និងពិគ្រោះយោបល់ជាមួយពួកគាត់
  • រៀបចំថ្នាក់បំប៉ននៅពេលចាំបាច់
  • ជួយជំនួសថ្នាក់នៅពេលគ្រូអវត្តមាន
  • បន្តអភិវឌ្ឍការរៀបចំជូនលោកគ្រូអ្នកគ្រូ
  • បំពេញភារកិច្ចចាំបាច់តាមចាត់តាំងដោយលោកស្រីនាយិកា។
តំរូវការការងារ
  • បរិញ្ញាបត្រផ្នែកអប់រំ ឬសញ្ញាបត្រដែលមានតម្លៃស្មើ​
  • មានបទពិសោធន៍ធ្វើការកម្រិតមធ្យមសិក្សានៅសាលារដ្ឋ ឬឯកជន
  • មានចំណេះដឹងនៃការអប់រំនៅមធ្យមសិក្សា
  • មានជំនាញជាអ្នកដឹកនាំ មានគំនិតច្នៃប្រឌិត បត់បែន បើកចិត្តដើម្បីរៀនអ្វីថ្មីៗ និងធ្វ ការដោយឯករាជ្យ
  • មានអត្តចរិកល្អ និងបង្ហាញការគោរពចំពោះគ្រូបង្រៀន និងសហការី
  • មានជំនាញទំនាក់ទំនងល្អ
  • និងអាចប្រើប្រាស់ភាសាអង់គ្លេសបាន។
ព័ត៌មានសំរាប់ការដាក់ពាក្យ

Interested candidates should submit their resume, a cover letter detailing their relevant experience, and contact information for at least two professional references to email provided in the contact details or our Telegram: 098 215 422

Bluebird British International School is an equal opportunity employer. We celebrate diversity and are committed to creating an inclusive environment for all employees and students.


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះក្រុមហ៊ុន : Bluebird International Education Co., Ltd.
អុីម៉េល : Jobs@bluelineinternational.edu.kh
លេខទូរស័ព្ទ : 098 215 422
គេហទំព័រ : https://bluelineinternational.edu.kh/

ដំណឹងជ្រើសរើសបុគ្គលិកផ្សេងៗពីក្រុមហ៊ុននេះ

១នាក់
តាមការចរចារ
ថ្ងៃទី 08​ ខែ​ វិច្ឆិកា ឆ្នាំ2024
ភ្នំពេញ
ព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ
ដើម្បីទទួលសារអំពីការងារថ្មីៗក្នុងអុីម៉េលរបស់អ្នក សូមចូលរួមកម្មវិធីទទួលព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ។
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

Loading