ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

អ្នកបច្ចេកទេសត្រួតពិនិត្យ និងថែទាំ សំរាប់ Bright Community Cambodia Organization

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : វិស្វ័កកម្ម, ថែទាំ
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ, អង់គ្លេស
តំបន់ :
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 09​ ខែ​ តុលា ឆ្នាំ2025
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

អង្គការ​ពន្លឺ​សហគមន៍​កម្ពុជា​ (BCCO) គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​មួយ​ ដែល​មាន​គោលបំណង​បណ្តុះ​បណ្តាល​អ្នក​ជំនាន់​ក្រោយ​តាមរយៈ​ការអប់រំ​ដែល​មានគុណ​ភាព​។ យើង​ផ្តោត​ជាពិសេស​លើកុមារ​ពី​សហគមន៍​ងាយ​រងគ្រោះ​ខ្វះ​ឱកាស​ក្នុង​សង្គម​ ដើម្បី​ជួយ​ពួកគេ​ទទួល​បាន​ចំណេះ​ដឹង​ អភិវឌ្ឍន៍​ទេពកោសល្យ​ និង​ក្លាយ​ជាម​នុ​ស្សមាន​បុគ្គលិកលក្ខណៈ​ល្អ​ ដើម្បី​ត្រៀម​ខ្លួន​យ៉ាង​រឹង​មាំ​ក្នុង​ការ​ប្រឈមមុខនឹង​បញ្ហា​នា​ពេល​អនាគត​។

កម្មវិធី​អប់រំ​របស់យើង​មាន​ចាប់ពី​ថ្នាក់​មត្តេយ្យ រហូតដល់​ថ្នាក់​វិទ្យាល័យ​ លើស​ពី​នេះ​ អង្គការ​ក៏មាន​កម្មវិធី​ឧបត្ថម្ភ​សិក្សា​ថ្នាក់​សាកលវិទ្យាល័យ​ ដើម្បី​គាំទ្រ​ការសិក្សា​បន្ដទៀត​។

ក្រោម​ការ​គ្រប់គ្រង​របស់​អង្គការ​ យើង​មាន​មោទនភាព​ក្នុង​ការ​បង្តើ​ត សាលា​ ពន្លឺ​ប៉ៃលិន​(Bright Pailin School) និង​ សាលា​ អេ ជី​ អេស បរ​ហ៊ុយ​ (Bahuy AGS School) ដែល​សាលា​ទាំងពីរ​នេះ​ស្ថិតនៅ​ក្នុង​ខេត្ត​ប៉ៃលិន​ និង​កំពុង​ដំណើរការ​យ៉ាង​ពេញលេញ​តាម​ស្តង់​ដារ​របស់ក្រ​សួង​អប់រំ​ យុវជន​ និង​កីឡា​។

  • អ្នកបច្ចេកទេសត្រួតពិនិត្យ និងថែទាំ
តួនាទីនិងការទទួលខុសត្រូវ
  • ការអនុវត្តដែលត្រូវថែទាំជាប្រចាំ៖
  • បំពេញភារកិច្ចដូចជា ការសម្អាត ត្រួតពិនិត្យ និងលាបប្រេងឧបករណ៍ ដោយធ្វើតាមកាលវិភាគថែទាំដែលបានកំណត់។
  • ថែទាំប្រចាំជុំវិញបរិវេណអគាររួមមាន ជួសជុលរចនាសម្ព័ន្ធអគារដែរខូចខាត ដូចជា ជួសជុលបង្អួច ទ្វារ ឬជញ្ជាំង។
  • ដោះស្រាយបញ្ហា និងជួសជុល៖
  • កំណត់ និងដោះស្រាយនូវបញ្ហា ដូចជា ប្រព័ន្ធអគារ ឧបករណ៍ប្រើប្រាស់ ម៉ាស៊ីន និងផ្សេងៗទៀត រួមមាន ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី និងប្រព័ន្ធមេកានិច។
  • ធ្វើការលាបពណ៌អាគារនៅពេលដែលថ្នាំលាបចាស់បានរសាត់ ឬប្រេះ។
  • ការអនុវត្តន៍ការការពារ:
  • រៀបចំ និងអនុវត្តន៍ផែនការថែទាំ ដើម្បីកាត់បន្ថយការខូចខាត និងធានាឲ្យឧបករណ៍ប្រើប្រាស់ប្រើបានយូរ។
  • ជួសជុលបញ្ហាដែលអាចបង្កគ្រោះថ្នាក់ ដើម្បីបញ្ជាសគ្រោះថ្នាក់កើតឡើងដោយយថាហេតុ ដែលអាចបង្កទៅជារបួសណាមួយ។
  • រក្សាកំណត់ត្រា៖
  • រក្សាកំណត់ត្រាឲ្យបានត្រឹមត្រូវនិងច្បាស់លាស់ នៃសកម្មភាពថែទាំ ការជួសជុល និងសារពើភណ្ឌ។
  • ឆ្លើយតបសំណើរសុំថែទាំ៖
  • ឆ្លើយតប និងដោះស្រាយបញ្ហាថែទាំបានទាន់ពេល និងមានប្រសិទ្ធភាព ធានាថាបញ្ហាត្រូវបានដោះស្រាយទាន់ពេលវេលា។
  • អនុវត្តន៍ការជួសជុលមូលដ្ឋាន៖
  • ជួសជុលបញ្ហាសាមញ្ញ ដូចជា កូនសោខូច ទុយោលេចធ្លាយ ឬបង្អួចខូច។
  • ជួសជុលបញ្ហាប្រព័ន្ធទឹកដើម្បីជៀសវាងការខូចខាតនិងស្តារការប្រើប្រាស់ឡើងវិញ។
  • ជួសជុលខ្សែភ្លើងដែលខូច នៅពេលមានការដាច់ភ្លើងឬមានបញ្ហាខ្សែភ្លើងកើតឡើង។
  • ថែទាំបរិវេណក្រៅអាគារ:
  • ធ្វើការថែទាំបរិវេណសាលាដូចជា សម្អាតស្មៅ កាត់គុម្ពោត និងប្ដូរអំពូលភ្លើងក្រៅ។
  • ធានាសុវត្ថិភាព៖
  • ពិនិត្យ និងថែទាំឧបករណ៍សុវត្ថិភាពដូចជាឧបករណ៍ប្រកាសអាសន្នពេលមានភ្លើងឆេះ និងឧបករណ៍ពន្លត់អគ្គិភ័យ។
  • ថែទាំ យានយន្ត និងឧបករណ៍ប្រើប្រាស់៖
  • ថែរក្សាយានយន្ត និងឧបករណ៍គ្រប់ប្រភេទ ឲ្យមានស្ថានភាពល្អ មានការរៀបចំទុកដាក់ត្រឹមត្រូវ និងអាចប្រើបានយូរ។
តំរូវការការងារ
  • ជំនាញ និងលក្ខណៈសម្បត្តិដែលត្រូវមាន៖
  • ជំនាញបច្ចេកទេស: មានចំណេះដឹងអំពីប្រព័ន្ធអគារផ្សេងៗ ដូចជា ប្រព័ន្ធទឹក អគ្គិសនី ម៉ាស៊ីនត្រជាក់ និងប្រព័ន្ធមេកានិច
  • ជំនាញដោះស្រាយបញ្ហា: មានសមត្ថភាពកំណត់បញ្ហា និងដោះស្រាយបច្ចេកទេស
  • ជំនាញការងារដៃ: សមត្ថភាពក្នុងការធ្វើការងារដោយដៃ និងជួសជុល
  • កម្លាំងរាងកាយ: អាចលើកវត្ថុធ្ងន់ៗបាន
  • ជំនាញទំនាក់ទំនង: សហការជាមួយមិត្តរួមការងារនិងមានទំនាក់ទំនងល្អ
  • ជំនាញរៀបចំការងារ: អាចគ្រប់គ្រងពេលវេលា និងកំណត់អាទិភាពការងារ
  • ចំណេះដឹងទូទៅអំពីប្រព័ន្ធអគ្គិសនី-ទឹក និងប្រព័ន្ធផ្សេងៗ
  • មានចំណេះដឹងអំពីការប្រើប្រាស់ឧបករណ៍ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងឧបករណ៍អេឡិចត្រូនិក ទូទៅ
  • ភាសា៖
  • ត្រូវមានជំនាញ ភាសាខ្មែរ និងចេះ ភាសាអង់គ្លេស (ខ្លះៗកាន់តែប្រសើរ)
ព័ត៌មានសំរាប់ការដាក់ពាក្យ

សម្រាប់​បេក្ខជន​ទាំងអស់​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​ ប្រវត្តិរូប​ (CV) និង​ លិខិត​ដាក់ពាក្យ​ (Cover Letter) ភ្ជាប់​ជាមួយ​ លិខិត​បញ្ជាក់​ពី​ការសិក្សា​បន្ទាប់ពី​មធ្យមសិក្សា​ និង​ វិញ្ញាបនបត្រ​គ្រូបង្រៀន​មធ្យមសិក្សា​ដែល​មាន​សុពលភាព​ និង​វិញ្ញាបនបត្រ​បណ្តុះ​បណ្តាល​គ្រូ​ (ប្រសិនបើ​មាន​) តាមរយៈ​អ៊ី​មែ​លដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីអង្គការ (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះអង្គការ : Bright Community Cambodia Organization
ឈ្មោះសំរាប់ទំនាក់ទំនង : Mr. Tsang

ដំណឹងជ្រើសរើសបុគ្គលិកផ្សេងៗពីក្រុមហ៊ុននេះ

១នាក់
តាមការចរចារ
ថ្ងៃទី 09​ ខែ​ តុលា ឆ្នាំ2025
១នាក់
តាមការចរចារ
ថ្ងៃទី 09​ ខែ​ តុលា ឆ្នាំ2025
១នាក់
តាមការចរចារ
ថ្ងៃទី 09​ ខែ​ តុលា ឆ្នាំ2025
១នាក់
តាមការចរចារ
ថ្ងៃទី 09​ ខែ​ តុលា ឆ្នាំ2025
១នាក់
តាមការចរចារ
ថ្ងៃទី 09​ ខែ​ តុលា ឆ្នាំ2025
១នាក់
តាមការចរចារ
ថ្ងៃទី 09​ ខែ​ តុលា ឆ្នាំ2025
១នាក់
តាមការចរចារ
ថ្ងៃទី 09​ ខែ​ តុលា ឆ្នាំ2025
ព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ
ដើម្បីទទួលសារអំពីការងារថ្មីៗក្នុងអុីម៉េលរបស់អ្នក សូមចូលរួមកម្មវិធីទទួលព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ។
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

Loading