គ្រូបន្ទុកថ្នាក់ សំរាប់ Bright Community Cambodia Organization
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | ការអប់រំ និង វគ្គសិក្សា |
| ពេលធ្វើការ : | ពេញម៉ោង |
| ភេទ : | ប្រុស, ស្រី |
| តំបន់ : |
| ចំនួន : | ច្រើននាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 26 ខែ វិច្ឆិកា ឆ្នាំ2025 |
| ប្រាក់ខែ : |
តាមការចរចារ
|
| បទពិសោធន៍ : | ត្រូវការ |
| សញ្ញាបត្រ : |
អង្គការពន្លឺសហគមន៍កម្ពុជា (BCCO) គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ ដែលមានគោលបំណងបណ្តុះបណ្តាលអ្នកជំនាន់ក្រោយតាមរយៈការអប់រំដែលមានគុណភាព។ ក្រោមការគ្រប់គ្រងរបស់អង្គការ យើងមានមោទនភាពក្នុងការបង្កើត សាលាពន្លឺប៉ៃលិន (Bright Pailin School) និង សាលា អេ.ជី.អេស បរហ៊ុយ (Bahuy AGS School) ដែលសាលាទាំងពីរនេះស្ថិតនៅក្នុងខេត្តប៉ៃលិន និងដំណើរការយ៉ាងពេញលេញតាមស្តង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡា។
- ត្រូវមានវិន័យ និងមកដល់ទាន់ពេលវេលាដែលកំណត់។
- គ្រប់គ្រងសកម្មភាពប្រចាំថ្ងៃក្នុងថ្នាក់ និងកម្មវិធីសាលា ហើយរាយការណ៍ជាប្រចាំទៅកាន់នាយកសាលា។
- បង្រៀនមេរៀនតាមមុខវិជ្ជា និងផ្តល់ការទទួលខុសត្រូវចំពោះសិស្សដោយយកចិត្តទុកដាក់។
- រៀបចំកិច្ចតែងការ និងរៀបចំសម្ភារឧបទ្ទេស រួមទាំងដាក់កិច្ចតែងការប្រចាំថ្ងៃជូនទីចាត់ការរដ្ឋបាល។
- វាយតម្លៃសិស្សយ៉ាងយុត្តិធម៌ និងរាយការណ៍លទ្ធផលបានត្រឹមត្រូវ។
- ចូលរួមកិច្ចប្រជុំបុគ្គលិក កម្មវិធីបណ្តុះបណ្តាល និងសន្និសីទតាមការណែនាំរបស់ BCCO។
- គាំទ្រការអភិវឌ្ឍន៍ផ្នែកសិក្សា សីលធម៌ និងអារម្មណ៍របស់សិស្ស។
- ជួយដល់សិស្សឱ្យដឹកនាំដំណើរការជីវិតប្រកបដោយក្រមសីលធម៌ និងសុជីវធម៌។
- រក្សាថ្នាក់ឲ្យមានភាពស្អាត សុវត្ថិភាព និងរៀបរយ។
- បង្កើតទំនាក់ទំនងល្អជាមួយសិស្ស បុគ្គលិក និងមាតាបិតា។
- បំពេញភារកិច្ចផ្សេងៗទៀតដែលទាក់ទងនឹងការងារ តាមការរៀបចំដោយ BCCO។
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ
- ប្រវត្តិរូប (CV) និង
- លិខិតស្នើសុំការងារ (Cover Letter)
មកកាន់អ៊ីមែល ឬ តេលេក្រាមដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
ជួយគាំទ្រ ខ្មែរអនឡាញចប
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះអង្គការ : | Bright Community Cambodia Organization |
| អុីម៉េល : | Info.bcco@bcc-kh.org |
| អាស័យដ្ឋាន : | Bar Huy Khmer Tboung Village, Bar Yakha Sangkat, Pailin Municipality, Pailin Province, Cambodia |
