ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

ប្រធានក្រុមបច្ចេកទេសជីវវិទ្យា-ផែនដីវិទ្យា សំរាប់ អង្គការមូលនិធិកុមារកម្ពុជា

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : ការអប់រំ និង វគ្គសិក្សា
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ, អង់គ្លេស
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 22​ ខែ​ ឧសភា ឆ្នាំ2025
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : យ៉ាងហោចណាស់ 2​ឆ្នាំ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ ស្កុត​ នី​សិន​ (Scott Neeson) ក្នុង​ឆ្នាំ​ ២០០៤ ដើម្បី​ ផ្តល់នូវ​ការអប់រំ​ដល់កុមារ​ទីទ័លក្រ​ និង​សហគមន៍​ក្រីក្រ​នៅ​តំបន់​ស្ទឹង​មានជ័យ​។ អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ ជា​អង្គការ​អន្តរជាតិ​ មួយ​ឈាន​មុខ​គេ​ក្នុង​ការចូលរួម​អភិវឌ្ឍ​សង្គម​តាមរយៈ​ការ​ផ្តល់នូវ​ ការអប់រំ​ សេវា​សុខភាព​ ការថែទាំ​ កិច្ចការពារ​កុមារ​ និង​ ទំនាក់ទំនង​សហគមន៍​ ដែល​មាន​ចក្ខុវិស័យ​ក្នុង​ការ​បំលាស់​ប្រែកុមារ​ដែល​ងាយ​រងគ្រោះ​ ឲ្យ​ក្លាយទៅជា​អ្នកដឹកនាំ​នា​ពេល​ អនាគត​។ បច្ចុប្បន្ននេះ​ អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ កំពុង​ផ្តល់សេវា​ និង​យកចិត្តទុកដាក់​ដល់​សិស្ស​ចំនួនជា​ង ១៨០០នាក់​និង​ប្រជា​សហគមន៍​ជាង​១៤០០០គ្រួសារ​។ដើម្បី​គាំទ្រ​ដល់ការរីក​ចម្រើន​នេះ​ អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ ត្រូវការ​ជ្រើសរើស​ បុគ្គលិក​ដើម្បី​បំពេញ​ការងារ​ ដូច​ខាងក្រោម​៖

  • ប្រធានក្រុមបច្ចេកទេសជីវវិទ្យា-ផែនដីវិទ្យា
តួនាទីនិងការទទួលខុសត្រូវ
  • ណែនាំអំពីកម្មវិធីសិក្សាជីវ​វិទ្យា​-ផែនដីវិទ្យាដល់ក្រុមគ្រូបង្រៀនជីវ​វិទ្យា​-ផែនដីវិទ្យា ដើម្បីឱ្យពួកគេអាចរៀបចំផែនការបង្រៀន​រយៈពេលវែង និង​មធ្យម(LTP/MTP) និងអាចអនុវត្ត​ការបង្រៀន​ប្រកបដោយ​ប្រសិទ្ធភាព។
  • ចូលរួមជាសមាជិកនៃក្រុមអ្នកដឹកនាំកម្មវិធីសិក្សាដើម្បីកំណត់ និងធានាថាមុខវិជ្ជាជីវ​វិទ្យា​-ផែនដីវិទ្យាស្របតាមកម្មវិធីសិក្សារបស់ ក្រសួង អប់រំ យុវជន និងកីឡាដើម្បីលើកកម្ពស់គុណភាពទៅតាមមុខវិជ្ជានីមួយៗ។
  • .រៀបចំវគ្គបណ្តុះបណ្តាល និងតម្រង់ទិសធ្វើយ៉ាងណាឱ្យក្រុមគ្រូបង្រៀនជីវ​វិទ្យា​-ផែនដីវិទ្យាមានភាពរីកចម្រើនផ្នែក មុខវិជ្ជាឯកទេស វិធីសាស្ត្រ​បង្រៀន​និង​រង្វាយតម្លៃលទ្ធផលសិក្សាសិស្ស​។
  • .កំណត់វត្ថុបំណងរបស់មេរៀន និងការអភិវឌ្ឍនូវវិធីសាស្រ្តបង្រៀនផ្សេងៗដោយមានការសហការ និងចូលរួមជាមួយក្រុមបង្រៀន មុខវិជ្ជាផ្សេងទៀត​ដើម្បីជួយជំរុញ និងគាំទ្រការបង្រៀនឲ្យប្រកបដោយប្រសិទ្ធភាពខ្ពស់។
  • រាយការណ៍ទៅអ្នកសម្របសម្រួលកម្មវិធីសិក្សា និងអ្នកប្រតិបត្តិការសាលាដើម្បីកំណត់បញ្ហាប្រឈម និងឱកាសផ្សេងៗក្នុងការ បង្រៀន និងការបង្កើនចំណេះដឹងដល់ក្រុមគ្រូបង្រៀន។
  • ដឹកនាំក្រុមគ្រូបង្រៀន ក្នុងការលើកកម្ពស់នូវមតិយោបល់ផ្សេងៗ ជុំវិញចំណុចខ្វះខាតលើការអនុវត្តន៍ជាក់ស្តែងក្នុងការបង្រៀន ក៏ដូច ជាវិធីសាស្រ្តផ្សេងៗដើម្បីស្ថាបនារួមគ្នាឲ្យបានកាន់តែប្រសើរឡើង។​
  • ដឹកនាំការធ្វើការរួមគ្នា ដើម្បីធានាបាននូវការអនុវត្តយ៉ាងម៉ត់ចត់នូវកម្មវិធីសិក្សាជីវ​វិទ្យា​-ផែនដីវិទ្យា និងការវាយតម្លៃទៅតាម គោលការណ៍ គរុកោសល្យ។
  • លើកទឹកចិត្ត ជំរុញ និងជួយសម្របសម្រួលឲ្យមានការបញ្ចូល និងប្រើប្រាស់កម្មវិធីទំនាក់ទំនងព័ត៌មានបច្ចេកវិទ្យា(ICT) ទៅក្នុង ការបង្រៀនឲ្យបានជាក់លាក់ទៅតាមមុខវិជ្ជាជីវ​វិទ្យា​-ផែនដីវិទ្យា។
  • ពិនិត្យទៅលើគុណភាពនៃការសិក្សារបស់សិស្ស និងធ្វើការវាយតម្លៃលើគុណភាពនៃការបង្រៀនរបស់គ្រូជីវ​វិទ្យា​-ផែនដីវិទ្យាដើម្បី បង្កើនលទ្ធផលសិក្សារបស់សិស្ស។
  • .ទទួលខុសត្រូវលើលទ្ធផលសិក្សាសិស្ស (បុរេតេស្ត ប្រចាំខែ ឆមាស និង លទ្ធផលផ្សេងៗទៀត) និង​បញ្ចូលក្នុងប្រព័ន្ធគ្រប់គ្រង ទាន់ពេល។
  • បង្រៀនជីវ​វិទ្យា​-ផែនដីវិទ្យាដល់សិស្សានុសិស្ស ដែលបានរៀបចំឡើងដោយអ្នកសម្របសម្រួលកម្មវិធីសិក្សាចំណេះទូទៅខ្មែរ។
  • វិភាគលទ្ធផលសិក្សាសិស្ស និង​ធ្វើរបាយការណ៍អំពីលទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយ ជាប្រចាំ ដើម្បីកែលម្អការរៀន​និង​បង្រៀនឱ្យប្រសើរឡើង។
  • អនុវត្តការងារផ្សេងៗទៀត ដែលផ្តល់ដោយគណៈគ្រប់គ្រងអប់រំ។
តំរូវការការងារ
  • មានគំនិតឆ្នៃប្រឌិត និង វិជ្ជាជីវៈ ដែលបង្ហាញពីគុណតំលៃរបស់អង្គការមូលនិធិកុមារកម្ពុជា នៅក្នុងការងារមួយថ្ងៃ ទៅមួយថ្ងៃ។
  • មានបទពិសោធន៍២ឆ្នាំ ជាប្រធានក្រុមបច្ចេកទេសជីវ​វិទ្យា​-ផែនដីវិទ្យា សម្រាប់គ្រូបង្រៀនកម្រិតវិទ្យាល័យនិង កម្រិតអនុវិទ្យាល័យរបស់ ក្រសួងអប់រំ យុវជន និងកីឡា។
  • បញ្ចប់ថ្នាក់បរិញ្ញាបត្រឡើងទៅ លើមុខជំនាញឯកទេសជីវ​វិទ្យា​-ផែនដីវិទ្យា។
  • មានសញ្ញាបត្រគរុកោសល្យលើមុខជំនាញឯកទេសជីវ​វិទ្យា​-ផែនដីវិទ្យា។
  • មានជំនាញគ្រប់គ្រងខាងផ្នែកអប់រំ ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងធនធានមនុស្ស។
  • មានចំណេះដឹងលើភាសាអង់គ្លេសកាន់តែប្រសើរ។
  • មានជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័របាន(កម្មវិធីប្រើប្រាស់ក្នុងការិយាល័យ និងកម្មវិធីផ្សេងៗទៀត)។
  • មានឆន្ទៈក្នុងការជួយសិស្សដែលមានជីវភាពក្រីក្រ។
  • មានឆន្ទៈក្នុងការរៀនសូត្រចំណេះដឹងថ្មីៗបន្ថែម ជាពិសេសចូលរួមក្នុងការអនុវត្តន៍ជាក់ស្តែងក្នុងគម្រោងSTEAM។
  • មានឆន្ទៈទទួលយកមតិស្ថាបនា និងបង្កើតទំនាក់ទំនងល្អជាមួយបុគ្គលិកទាំងឡាយក្នុងស្ថាប័ន។មានភាពវាងវៃ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ។
  • .មានភាពស្មោះត្រង់ និងអាចផ្តល់សេចក្តីទុកចិត្តបាន។
ព័ត៌មានសំរាប់ការដាក់ពាក្យ

បៀវត្ស​និង​អត្ថប្រយោជន៍​៖

អង្គការ​មូលនិធិ​កុមារ​កម្ពុជា​នឹង​ផ្តល់ជូន​នូវ​បរិយាកាស​ការងារ​ដ៏​ល្អ​ប្រសើរ​ និង​បៀរ​ត្សដែល​ប្រកួតប្រជែង​ រួម​ជាមួយ​អត្ថប្រយោជន៍​ ជាច្រើន​ផ្សេង​ៗទៀត​ផ្អែកលើ​បទពិសោធន៍​ និង​សមត្ថភាព​របស់​បេក្ខជន​ ព្រមទាំង​ទទួល​បានការ​បណ្តុះ​បណ្តាល​បន្ថែម​អំពី​បច្ចេកទេស​ បង្រៀន​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​(NIE) ថ្នាក់​បំប៉ន​ភាសា​អង់គ្លេស​ និង​ការ​អនុវត្ត​វិទ្យាសាស្ត្រ​ លំដាប់​ជាតិ​និង​អន្តរជាតិ​។

ការ​ដាក់ពាក្យ​៖

បេក្ខជន​ ឬបេ​ក្ខនារី​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​បំពេញ​ពាក្យ​ស្នើសុំ​ និង​ភ្ជាប់​មក​ជាមួយ​នូវ​ប្រវត្តិរូប​សង្ខេប​ និង​ឯកសារ​ ពាក់ព័ន្ធ​មក​ការិយាល័យ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​រៀងរាល់​ម៉ោង​ធ្វើការ​ ឬ តាមរយៈ​អ៊ី​ម៉ែ​ល ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីអង្គការ (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះអង្គការ : អង្គការមូលនិធិកុមារកម្ពុជា
ឈ្មោះសំរាប់ទំនាក់ទំនង : Cambodian Children Fund (HR Department)
គេហទំព័រ : http://www.cambodianchildrensfund.org

ដំណឹងជ្រើសរើសបុគ្គលិកផ្សេងៗពីក្រុមហ៊ុននេះ

១នាក់
តាមការចរចារ
ថ្ងៃទី 24​ ខែ​ ឧសភា ឆ្នាំ2025
ភ្នំពេញ
១នាក់
តាមការចរចារ
ថ្ងៃទី 22​ ខែ​ ឧសភា ឆ្នាំ2025
ភ្នំពេញ
១នាក់
តាមការចរចារ
ថ្ងៃទី 15​ ខែ​ ឧសភា ឆ្នាំ2025
ភ្នំពេញ
ព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ
ដើម្បីទទួលសារអំពីការងារថ្មីៗក្នុងអុីម៉េលរបស់អ្នក សូមចូលរួមកម្មវិធីទទួលព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ។
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

Loading