ប្រធានក្រុមបច្ចេកទេសគណិតវិទ្យា សំរាប់ អង្គការមូលនិធិកុមារកម្ពុជា
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | ការអប់រំ និង វគ្គសិក្សា, ការងារសង្គម |
| ពេលធ្វើការ : | ពេញម៉ោង |
| ភេទ : | ប្រុស, ស្រី |
| តំបន់ : | ភ្នំពេញ |
| ចំនួន : | ច្រើននាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 10 ខែ ធ្នូ ឆ្នាំ2025 |
| ប្រាក់ខែ : |
តាមការចរចារ
|
| បទពិសោធន៍ : | ត្រូវការ |
| សញ្ញាបត្រ : |
អង្គការមូលនិធិកុមារកម្ពុជា ត្រូវបានបង្កើតឡើងដោយលោក ស្កុត នីសិន (Scott Neeson) ក្នុងឆ្នាំ ២០០៤ ដើម្បី ផ្តល់នូវការអប់រំដល់កុមារទីទ័លក្រ និងសហគមន៍ក្រីក្រនៅតំបន់ស្ទឹងមានជ័យ។ អង្គការមូលនិធិកុមារកម្ពុជា ជាអង្គការអន្តរជាតិ មួយឈានមុខគេក្នុងការចូលរួមអភិវឌ្ឍសង្គមតាមរយៈការផ្តល់នូវ ការអប់រំ សេវាសុខភាព ការថែទាំ កិច្ចការពារកុមារ និង ទំនាក់ទំនងសហគមន៍ ដែលមានចក្ខុវិស័យក្នុងការបំលាស់ប្រែកុមារដែលងាយរងគ្រោះ ឲ្យក្លាយទៅជាអ្នកដឹកនាំនាពេល អនាគត។ បច្ចុប្បន្ននេះ អង្គការមូលនិធិកុមារកម្ពុជា កំពុងផ្តល់សេវា និងយកចិត្តទុកដាក់ដល់សិស្សចំនួនជាង ១៨០០នាក់និងប្រជាសហគមន៍ជាង១៤០០០គ្រួសារ។ដើម្បីគាំទ្រដល់ការរីកចម្រើននេះ អង្គការមូលនិធិកុមារកម្ពុជា ត្រូវការជ្រើសរើស បុគ្គលិក ប្រធានក្រុមបច្ចេកទេសគណិតវិទ្យា ដើម្បីបំពេញការងារ ដូចខាងក្រោម៖
- ណែនាំអំពីកម្មវិធីសិក្សាគណិតវិទ្យាដល់ក្រុមគ្រូបង្រៀនគណិតវិទ្យា ដើម្បីឱ្យពួកគេអាចរៀបចំផែនការបង្រៀនរយៈពេលវែង និងមធ្យម(LTP/MTP) និងអាចអនុវត្តការបង្រៀនប្រកបដោយប្រសិទ្ធភាព។
- ចូលរួមជាសមាជិកនៃក្រុមអ្នកដឹកនាំកម្មវិធីសិក្សាដើម្បីកំណត់ និងធានាថាមុខវិជ្ជាគណិតវិទ្យាស្របតាមកម្មវិធីសិក្សារបស់ ក្រសួង អប់រំ យុវជន និងកីឡាដើម្បីលើកកម្ពស់គុណភាពទៅតាមមុខវិជ្ជានីមួយៗ។
- រៀបចំវគ្គបណ្តុះបណ្តាល និងតម្រង់ទិសធ្វើយ៉ាងណាឱ្យក្រុមគ្រូបង្រៀនគណិតវិទ្យាមានភាពរីកចម្រើនផ្នែក មុខវិជ្ជាឯកទេស វិធីសាស្ត្របង្រៀននិងរង្វាយតម្លៃលទ្ធផលសិក្សាសិស្ស។
- កំណត់វត្ថុបំណងរបស់មេរៀន និងការអភិវឌ្ឍនូវវិធីសាស្រ្តបង្រៀនផ្សេងៗដោយមានការសហការ និងចូលរួមជាមួយក្រុមបង្រៀន មុខវិជ្ជាផ្សេងទៀតដើម្បីជួយជំរុញ និងគាំទ្រការបង្រៀនឲ្យប្រកបដោយប្រសិទ្ធភាពខ្ពស់។
- រាយការណ៍ទៅអ្នកសម្របសម្រួលកម្មវិធីសិក្សា និងអ្នកប្រតិបត្តិការសាលាដើម្បីកំណត់បញ្ហាប្រឈម និងឱកាសផ្សេងៗក្នុងការ បង្រៀន និងការបង្កើនចំណេះដឹងដល់ក្រុមគ្រូបង្រៀន។
- ដឹកនាំក្រុមគ្រូបង្រៀន ក្នុងការលើកកម្ពស់នូវមតិយោបល់ផ្សេងៗ ជុំវិញចំណុចខ្វះខាតលើការអនុវត្តន៍ជាក់ស្តែងក្នុងការបង្រៀន ក៏ដូចជាវិធីសាស្រ្តផ្សេងៗដើម្បីស្ថាបនារួមគ្នាឲ្យបានកាន់តែប្រសើរឡើង។
- ដឹកនាំការធ្វើការរួមគ្នា ដើម្បីធានាបាននូវការអនុវត្តយ៉ាងម៉ត់ចត់នូវកម្មវិធីសិក្សាជីគណិតវិទ្យា និងការវាយតម្លៃទៅតាមគោលការណ៍ គរុកោសល្យ។
- .លើកទឹកចិត្ត ជំរុញ និងជួយសម្របសម្រួលឲ្យមានការបញ្ចូល និងប្រើប្រាស់កម្មវិធីទំនាក់ទំនងព័ត៌មានបច្ចេកវិទ្យា(ICT) ទៅក្នុងការបង្រៀនឲ្យបានជាក់លាក់ទៅតាមមុខវិជ្ជាគណិតវិទ្យា។
- ពិនិត្យទៅលើគុណភាពនៃការសិក្សារបស់សិស្ស និងធ្វើការវាយតម្លៃលើគុណភាពនៃការបង្រៀនរបស់គ្រូគណិតវិទ្យាដើម្បី បង្កើន លទ្ធផលសិក្សារបស់សិស្ស។
- ទទួលខុសត្រូវលើលទ្ធផលសិក្សាសិស្ស (បុរេតេស្ត ប្រចាំខែ ឆមាស និង លទ្ធផលផ្សេងៗទៀត) និងបញ្ចូលក្នុងប្រព័ន្ធគ្រប់គ្រង ទាន់ពេល។
- បង្រៀនគណិតវិទ្យាដល់សិស្សានុសិស្ស ដែលបានរៀបចំឡើងដោយអ្នកសម្របសម្រួលកម្មវិធីសិក្សាចំណេះទូទៅខ្មែរ។
- វិភាគលទ្ធផលសិក្សាសិស្ស និងធ្វើរបាយការណ៍អំពីលទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយ ជាប្រចាំ ដើម្បីកែលម្អការរៀននិងបង្រៀនឱ្យប្រសើរឡើង។
- អនុវត្តការងារផ្សេងៗទៀត ដែលផ្តល់ដោយគណៈគ្រប់គ្រងអប់រំ។
បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមបំពេញពាក្យស្នើសុំ និងភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប និងឯកសារ ពាក់ព័ន្ធមកការិយាល័យអង្គការមូលនិធិកុមារកម្ពុជា ដែលមានអាសយដ្ឋានរៀងរាល់ម៉ោងធ្វើការ ឬ តាមរយៈអ៊ីម៉ែល ដែលបានផ្ដល់ជូននៅក្នងព័តមានទំនាក់ទំនង។
ជួយគាំទ្រ ខ្មែរអនឡាញចប
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះអង្គការ : | អង្គការមូលនិធិកុមារកម្ពុជា |
| ឈ្មោះសំរាប់ទំនាក់ទំនង : | Cambodian Children Fund (HR Department) |
| អុីម៉េល : | jobs@cambodianchildrensfund.org |
| អាស័យដ្ឋាន : | # 222, St. 6BT, Sangkat Boeng Tumpun, Khan Mean Chey, Phnom Penh, Cambodia |
| គេហទំព័រ : |
https://www.cambodianchildrensfund.org/jobs-at-ccf/ |
