ប្រធានក្រុមបច្ចេកទេសភាសាខ្មែរ សំរាប់ អង្គការមូលនិធិកុមារកម្ពុជា

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : ផ្នែកណាក៏បាន
ពេលធ្វើការ :
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ, អង់គ្លេស
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 31​ ខែ​ មករា ឆ្នាំ2026
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : យ៉ាងហោចណាស់ 2​ឆ្នាំ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ ស្កុត​ នី​សិន​ (Scott Neeson) ក្នុង​ឆ្នាំ​ ២០០៤ ដើម្បី​ ផ្តល់នូវ​ការអប់រំ​ដល់កុមារ​ទីទ័លក្រ​ និង​សហគមន៍​ក្រីក្រ​នៅ​តំបន់​ស្ទឹង​មានជ័យ​។ អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ ជា​អង្គការ​អន្តរជាតិ​ មួយ​ឈាន​មុខ​គេ​ក្នុង​ការចូលរួម​អភិវឌ្ឍ​សង្គម​តាមរយៈ​ការ​ផ្តល់នូវ​ ការអប់រំ​ សេវា​សុខភាព​ ការថែទាំ​ កិច្ចការពារ​កុមារ​ និង​ ទំនាក់ទំនង​សហគមន៍​ ដែល​មាន​ចក្ខុវិស័យ​ក្នុង​ការ​បំលាស់​ប្រែកុមារ​ដែល​ងាយ​រងគ្រោះ​ ឲ្យ​ក្លាយទៅជា​អ្នកដឹកនាំ​នា​ពេល​ អនាគត​។ បច្ចុប្បន្ននេះ​ អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ កំពុង​ផ្តល់សេវា​ និង​យកចិត្តទុកដាក់​ដល់​សិស្ស​ចំនួនជា​ង ១៨០០នាក់​និង​ប្រជា​សហគមន៍​ជាង​១៤០០០គ្រួសារ​។ដើម្បី​គាំទ្រ​ដល់ការរីក​ចម្រើន​នេះ​ អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ ត្រូវការ​ជ្រើសរើស​ បុគ្គលិក​ ប្រធាន​ក្រុម​បច្ចេកទេស​ភាសាខ្មែរ​ ដើម្បី​បំពេញ​ការងារ​ ដូច​ខាងក្រោម​៖

តួនាទីនិងការទទួលខុសត្រូវ
  • ណែនាំអំពីកម្មវិធីសិក្សាភាសាខ្មែរដល់ក្រុមគ្រូបង្រៀនភាសាខ្មែរ ដើម្បីឱ្យពួកគេអាចរៀបចំផែនការបង្រៀន​រយៈពេលវែង និង​មធ្យម(LTP/MTP) និងអាចអនុវត្ត​ការបង្រៀន​ប្រកបដោយ​ប្រសិទ្ធភាព។
  • ចូលរួមជាសមាជិកនៃក្រុមអ្នកដឹកនាំកម្មវិធីសិក្សាដើម្បីកំណត់ និងធានាថាមុខវិជ្ជាភាសាខ្មែរស្របតាមកម្មវិធីសិក្សារបស់ ក្រសួង អប់រំ យុវជន និងកីឡាដើម្បីលើកកម្ពស់គុណភាពទៅតាមមុខវិជ្ជានីមួយៗ។
  • រៀបចំវគ្គបណ្តុះបណ្តាល និងតម្រង់ទិសធ្វើយ៉ាងណាឱ្យក្រុមគ្រូបង្រៀនភាសាខ្មែរមានភាពរីកចម្រើនផ្នែក មុខវិជ្ជាឯកទេស វិធីសាស្ត្រ​បង្រៀន​និង​រង្វាយតម្លៃលទ្ធផលសិក្សាសិស្ស​។
  • កំណត់វត្ថុបំណងរបស់មេរៀន និងការអភិវឌ្ឍនូវវិធីសាស្រ្តបង្រៀនផ្សេងៗដោយមានការសហការ និងចូលរួមជាមួយក្រុមបង្រៀន មុខវិជ្ជាផ្សេងទៀត​ ដើម្បីជួយជំរុញ និងគាំទ្រការបង្រៀនឲ្យប្រកបដោយប្រសិទ្ធភាពខ្ពស់។
  • រាយការណ៍ទៅអ្នកសម្របសម្រួលកម្មវិធីសិក្សា និងអ្នកប្រតិបត្តិការសាលាដើម្បីកំណត់បញ្ហាប្រឈម និងឱកាសផ្សេងៗក្នុងការ បង្រៀន និងការបង្កើនចំណេះដឹងដល់ក្រុមគ្រូបង្រៀន។
  • ដឹកនាំក្រុមគ្រូបង្រៀន ក្នុងការលើកកម្ពស់នូវមតិយោបល់ផ្សេងៗ ជុំវិញចំណុចខ្វះខាតលើការអនុវត្តន៍ជាក់ស្តែងក្នុងការបង្រៀន ក៏ដូច ជាវិធីសាស្រ្តផ្សេងៗដើម្បីស្ថាបនារួមគ្នាឲ្យបានកាន់តែប្រសើរឡើង។​
  • ដឹកនាំការធ្វើការរួមគ្នា ដើម្បីធានាបាននូវការអនុវត្តយ៉ាងម៉ត់ចត់នូវកម្មវិធីសិក្សាភាសាខ្មែរ និងការវាយតម្លៃទៅតាម គោលការណ៍ គរុកោសល្យ។
  • លើកទឹកចិត្ត ជំរុញ និងជួយសម្របសម្រួលឲ្យមានការបញ្ចូល និងប្រើប្រាស់កម្មវិធីទំនាក់ទំនងព័ត៌មានបច្ចេកវិទ្យា(ICT) ទៅក្នុងការបង្រៀនឲ្យបានជាក់លាក់ទៅតាមមុខវិជ្ជាភាសាខ្មែរ។
  • ពិនិត្យទៅលើគុណភាពនៃការសិក្សារបស់សិស្ស និងធ្វើការវាយតម្លៃលើគុណភាពនៃការបង្រៀនរបស់គ្រូភាសាខ្មែរ​ដើម្បីបង្កើនលទ្ធផលសិក្សារបស់សិស្ស។
  • ទទួលខុសត្រូវលើលទ្ធផលសិក្សាសិស្ស (បុរេតេស្ត ប្រចាំខែ ឆមាស និង លទ្ធផលផ្សេងៗទៀត) និង​បញ្ចូលក្នុងប្រព័ន្ធគ្រប់គ្រង ទាន់ពេល។
  • បង្រៀនភាសាខ្មែរដល់សិស្សានុសិស្ស ដែលបានរៀបចំឡើងដោយអ្នកសម្របសម្រួលកម្មវិធីសិក្សាចំណេះទូទៅខ្មែរ។
  • វិភាគលទ្ធផលសិក្សាសិស្ស និង​ធ្វើរបាយការណ៍អំពីលទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយ ជាប្រចាំ ដើម្បីកែលម្អការរៀន​និង​បង្រៀនឱ្យប្រសើរឡើង។
  • អនុវត្តការងារផ្សេងៗទៀត ដែលផ្តល់ដោយគណៈគ្រប់គ្រងអប់រំ។
តំរូវការការងារ
Languages:
  • Khmer
  • English
Qualifications:
  • Bachelor's Degree in ជំនាញឯកទេសភាសាខ្មែរ
Work History:
  • មានបទពិសោធន៍ជាប្រធានក្រុមបច្ចេកទេសភាសាខ្មែរ សម្រាប់គ្រូបង្រៀនកម្រិតវិទ្យាល័យនិង កម្រិតអនុវិទ្យាល័យរបស់ ក្រសួងអប់រំ យុវជន និងកីឡា for 2 years
Skills & Knowledge:General & Technical Skills
  • មានគំនិតឆ្នៃប្រឌិត និង វិជ្ជាជីវៈ ដែលបង្ហាញពីគុណតំលៃរបស់អង្គការមូលនិធិកុមារកម្ពុជា នៅក្នុងការងារមួយថ្ងៃ ទៅមួយថ្ងៃ។
  • មានសញ្ញាបត្រគរុកោសល្យលើមុខជំនាញឯកទេសភាសាខ្មែរ។
  • មានជំនាញគ្រប់គ្រងខាងផ្នែកអប់រំ ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងធនធានមនុស្ស។
  • មានចំណេះដឹងលើភាសាអង់គ្លេសកាន់តែប្រសើរ។
  • មានជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័របាន(កម្មវិធីប្រើប្រាស់ក្នុងការិយាល័យ និងកម្មវិធីផ្សេងៗទៀត)។
Soft Skills
  • មានឆន្ទៈក្នុងការជួយសិស្សដែលមានជីវភាពក្រីក្រ។
  • មានឆន្ទៈក្នុងការរៀនសូត្រចំណេះដឹងថ្មីៗបន្ថែម ជាពិសេសចូលរួមក្នុងការអនុវត្តន៍ជាក់ស្តែងក្នុងគម្រោងSTEAM។
  • មានឆន្ទៈទទួលយកមតិស្ថាបនា និងបង្កើតទំនាក់ទំនងល្អជាមួយបុគ្គលិកទាំងឡាយក្នុងស្ថាប័ន។
  • មានភាពវាងវៃ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ។
  • មានភាពស្មោះត្រង់ និងអាចផ្តល់សេចក្តីទុកចិត្តបាន។
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជន​ ឬបេ​ក្ខនារី​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​បំពេញ​ពាក្យ​ស្នើសុំ​ និង​ភ្ជាប់​មក​ជាមួយ​នូវ​ប្រវត្តិរូប​សង្ខេប​ និង​ឯកសារ​ ពាក់ព័ន្ធ​មក​ការិយាល័យ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ រៀងរាល់​ម៉ោង​ធ្វើការ​ ឬ តាមរយៈ​អ៊ី​ម៉ែ​ល ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីអង្គការ (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះអង្គការ : អង្គការមូលនិធិកុមារកម្ពុជា
ឈ្មោះសំរាប់ទំនាក់ទំនង : Cambodian Children Fund (HR Department)
អុីម៉េល : jobs@cambodianchildrensfund.org
អាស័យដ្ឋាន : # 222, St. 6BT, Sangkat Boeng Tumpun, Khan Mean Chey, Phnom Penh, Cambodia
គេហទំព័រ : https://www.cambodianchildrensfund.org/jobs-at-ccf/
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading