គ្រូគណិតវិទ្យា សំរាប់ អង្គការមូលនិធិកុមារកម្ពុជា
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | ផ្នែកណាក៏បាន |
| ពេលធ្វើការ : | |
| ភេទ : | ប្រុស, ស្រី |
| តំបន់ : | ភ្នំពេញ |
| ចំនួន : | 1នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 10 ខែ មេសា ឆ្នាំ2026 |
| ប្រាក់ខែ : |
តាមការចរចារ
|
| បទពិសោធន៍ : | យ៉ាងហោចណាស់ 1ឆ្នាំ |
| សញ្ញាបត្រ : | បរិញ្ញាបត្រ |
អង្គការមូលនិធិកុមារកម្ពុជា ត្រូវបានបង្កើតឡើងដោយលោក ស្កុត នីសិន (Scott Neeson) ក្នុងឆ្នាំ ២០០៤ ដើម្បី ផ្តល់នូវការអប់រំដល់កុមារទីទ័លក្រ និងសហគមន៍ក្រីក្រនៅតំបន់ស្ទឹងមានជ័យ។ អង្គការមូលនិធិកុមារកម្ពុជា ជាអង្គការអន្តរជាតិ មួយឈានមុខគេក្នុងការចូលរួមអភិវឌ្ឍសង្គមតាមរយៈការផ្តល់នូវ ការអប់រំ សេវាសុខភាព ការថែទាំ កិច្ចការពារកុមារ និង ទំនាក់ទំនងសហគមន៍ ដែលមានចក្ខុវិស័យក្នុងការបំលាស់ប្រែកុមារដែលងាយរងគ្រោះ ឲ្យក្លាយទៅជាអ្នកដឹកនាំនាពេល អនាគត។ បច្ចុប្បន្ននេះ អង្គការមូលនិធិកុមារកម្ពុជា កំពុងផ្តល់សេវា និងយកចិត្តទុកដាក់ដល់សិស្សចំនួនជាង ១៨០០នាក់និងប្រជាសហគមន៍ជាង១៤០០០គ្រួសារ។ដើម្បីគាំទ្រដល់ការរីកចម្រើននេះ អង្គការមូលនិធិកុមារកម្ពុជា ត្រូវការជ្រើសរើស បុគ្គលិកដើម្បីបំពេញការងារ ដូចខាងក្រោម៖
- អង្គការមូលនិធិកុមារកម្ពុជា គឺជាអង្គការមួយផ្តោតលើគុណតម្លៃ ដែលត្រូវបានរំពឹងថានឹងផ្តល់នូវ ភាពជាអ្នកដឹកនាំ សេចក្ដីសុចរិត ការទទួលខុសត្រូវ តម្លាភាព និងគណនេយ្យភាពនិងជាកន្លែងដែលបុគ្គលិកទទួលខុសត្រូវសម្រាប់ការ បង្ហាញនូវតម្លៃទាំងនេះតាមរយៈអាកប្បកិរិយាក្នុងការបំពេញការងារ។
- ត្រូវធានាថាថ្នាក់រៀន និងសិស្ស មានសណ្តាប់ធ្នាប់ល្អ បរិយាកាសល្អ និងអនាម័យស្អាត។
- សម្ភារៈនៃការបង្រៀនគ្រប់គ្រាន់ដើម្បីធានាឲ្យការបង្រៀន និងរៀន ដំណើរការដោយរលូន និងមានប្រសិទ្ធិភាព។
- អនុវត្តបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន វប្បធម៌សាលារៀន/ថ្នាក់រៀននិងវិធានការរដ្ឋបាលរបស់សាលាផ្សេងៗទៀត អោយខ្ជាប់ខ្ជួន។
- ការអនុវត្តវិធីសាស្ត្របង្រៀនបែបចំរុះ ដូចជាវិធីសាស្រ្តសិស្សមជ្ឈមណ្ឌល ដើម្បីធ្វើឲ្យថ្នាក់រៀនមានការទាក់ទាញ និងមានការប្រកួតប្រជែងសម្រាប់សិស្សទាំងអស់។
- រៀបចំកម្មវិធីសិក្សា កិច្ចតែងការបង្រៀន និងមេរៀន ដែលបញ្ជាក់ពីគោលបំណងមេរៀនឲ្យបានច្បាស់លាស់និងការធ្វើតេស្តប្រចាំខែ ត្រីមាស ឆមាស ។ល។
- តាមដានដំណើរការសិក្សារបស់សិស្ស និងធ្វើផែនការដើម្បីជួយសិស្សដែលមានការសិក្សាយឺត ឬខ្សោយដោយមាន កំណត់ត្រាច្បាស់លាស់។
- ស្រង់វត្តមានសិស្ស ធ្វើកំណត់ត្រាការធ្វើតេស្តវាយតម្លៃប្រចាំខែ/ឆមាស និងលទ្ធផលវឌ្ឍនភាពរបស់សិស្ស។
- លើកកម្ពស់ស្មារតីសិក្សារបស់សិស្ស អាកប្បកិរិយា និងចរិតលក្ខណៈល្អរបស់សិស្ស។
- រាយការណ៍ទៅអ្នកគ្រប់គ្រងភ្លាមៗ ប្រសិនបើមានសិស្សណាម្នាក់មានអាកប្បកិរិយាមិនល្អ ឬបង្ករបញ្ហានៅក្នុងថ្នាក់។
- អនុវត្តការងារផ្សេងៗទៀត ដែលផ្តល់ដោយ នាយកសាលា/គណៈគ្រប់គ្រងផ្នែកអប់រំ។
- Bachelor's Degree in ឯកទេស គណិតវិទ្យា
- មានបទពិសោធន៍យ៉ាងតិចជាគ្រូបង្រៀនគណិតវិទ្យា(កម្រិតបឋមសិក្សារបស់ក្រសួងអប់រំយុវជននិងកីឡាកាន់តែ ប្រសើរ) for 1 year
- មានសញ្ញាបត្រគរុកោសល្យលើមុខជំនាញឯកទេស គណិតវិទ្យា កាន់តែប្រសើរ
- មានការយល់ដឹងពីក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀននិងមានការយល់ដឹងពីច្បាប់ផ្នែកអប់រំ
- អាចទំនាក់ទំនងជាភាសាអង់គ្លេសបានខ្លះ កាន់តែប្រសើរ
- មានជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័របាន(កម្មវិធីប្រើប្រាស់ក្នុងការិយាល័យ និងកម្មវិធីផ្សេងៗទៀត)
- ទទួលយកមតិស្ថាបនា និងបង្កើតទំនាក់ទំនងល្អជាមួយបុគ្គលិក និងមានការគោរពចំពោះគ្នាទៅវិញទៅមក
- មានភាពឆ្លាតវៃ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ
- មានភាពស្មោះត្រង់ និងអាចផ្តល់សេចក្តីទុកចិត្តបាន រហ័សរហួន និងមានការសហការបានល្អជាមួយក្រុមការងារ
- មានគំនិតឆ្នៃប្រឌិត និងវិជ្ជាជីវៈដែលបង្ហាញពីគុណតម្លៃរបស់អង្គការមូលនិធិកុមារកម្ពុជាក្នុងការងារជារៀងរាល់ថ្ងៃ។
បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមបំពេញពាក្យស្នើសុំ និងភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប និងឯកសារ ពាក់ព័ន្ធមកការិយាល័យអង្គការមូលនិធិកុមារកម្ពុជា រៀងរាល់ម៉ោងធ្វើការ ឬ តាមរយៈអ៊ីម៉ែល ដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។ សម្រាប់ព័តមាន លំអិតសូមធ្វើការទំនាក់ទំនង តាមរយៈលេខ ទូរស័ព្ទឬចូលមើល តាមរយះគេហទំព័រ ។
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះអង្គការ : | អង្គការមូលនិធិកុមារកម្ពុជា |
| ឈ្មោះសំរាប់ទំនាក់ទំនង : | Cambodian Children Fund (HR Department) |
| អុីម៉េល : | jobs@cambodianchildrensfund.org |
| អាស័យដ្ឋាន : | # 222, St. 6BT, Sangkat Boeng Tumpun, Khan Mean Chey, Phnom Penh, Cambodia |
| គេហទំព័រ : |
https://www.cambodianchildrensfund.org/jobs-at-ccf/ |
