គិលានុបដ្ឋា្កក-យិកា សំរាប់ អង្គការមូលនិធិកុមារកម្ពុជា
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | ផ្នែកណាក៏បាន |
| ពេលធ្វើការ : | |
| ភេទ : | ប្រុស, ស្រី |
| ភាសា : | អង់គ្លេស |
| តំបន់ : | ភ្នំពេញ |
| ចំនួន : | 1នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 26 ខែ មិថុនា ឆ្នាំ2026 |
| ប្រាក់ខែ : |
តាមការចរចារ
|
| បទពិសោធន៍ : | ត្រូវការ |
| សញ្ញាបត្រ : | បរិញ្ញាបត្រ |
អង្គការមូលនិធិកុមារកម្ពុជា ត្រូវបានបង្កើតឡើងដោយលោក ស្កុត នីសិន (Scott Neeson) ក្នុងឆ្នាំ ២០០៤ ដើម្បី ផ្តល់នូវការអប់រំដល់កុមារទីទ័លក្រ និងសហគមន៍ក្រីក្រនៅតំបន់ស្ទឹងមានជ័យ។ អង្គការមូលនិធិកុមារកម្ពុជា ជាអង្គការអន្តរជាតិ មួយឈានមុខគេក្នុងការចូលរួមអភិវឌ្ឍសង្គមតាមរយៈការផ្តល់នូវ ការអប់រំ សេវាសុខភាព ការថែទាំ កិច្ចការពារកុមារ និង ទំនាក់ទំនងសហគមន៍ ដែលមានចក្ខុវិស័យក្នុងការបំលាស់ប្រែកុមារដែលងាយរងគ្រោះ ឲ្យក្លាយទៅជាអ្នកដឹកនាំនាពេល អនាគត។ បច្ចុប្បន្ននេះ អង្គការមូលនិធិកុមារកម្ពុជា កំពុងផ្តល់សេវា និងយកចិត្តទុកដាក់ដល់សិស្សចំនួនជាង ១៨០០នាក់និងប្រជាសហគមន៍ជាង១៤០០០គ្រួសារ។ដើម្បីគាំទ្រដល់ការរីកចម្រើននេះ អង្គការមូលនិធិកុមារកម្ពុជា ត្រូវការជ្រើសរើស គិលានុបដ្ឋា្កក-យិកា (វេនយប់) ដើម្បីបំពេញការងារ ដូចខាងក្រោម៖
- ស្វាគមន៍អ្នកជំងឺ ដែលមកទទួលសេវាព្យាបាលនៅគ្លីនិករបស់អង្គការមូលនិធិកុមារកម្ពុជា។
- រៀបចំអ្នកជំងឺសម្រាប់ការពិនិត្យដោយមានយកសញ្ញាជីវិត មុននឹងអ្នកជំងឺទៅជួបនឹងវេជ្ជបណ្ឌិតដើម្បីពិគ្រោះ ពិនិត្យ និងព្យាបាល។
- ផ្តល់ថ្នាំ និងការចាក់ថ្នាំដល់អ្នកជំងឺតាមការណែនាំរបស់វេជ្ជបណ្ឌិត។
- បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យខាងក្រៅ ឬគ្លីនិកឯកជននៅពេលចាំបាច់។
- ត្រូវប្រាកដថាព័ត៌មាន/ប្រវត្តិរូប/កំណត់ត្រារបស់អ្នកជំងឺទាំងអស់ត្រូវបានរក្សាទុកជាសម្ងាត់ និងមិនត្រូវបានបង្ហាញដល់ បុគ្គលដែលមិនពាក់ព័ន្ធ។
- រៀបចំកំណត់ត្រាត្រឹមត្រូវ និងរបាយការណ៍ប្រចាំខែ ហើយផ្ញើទៅប្រធានផ្នែកថែទាំសុខភាព និងមន្ត្រីថែទាំសុខភាព។
- បំពេញកិច្ចការងារផ្សេងៗតាមការចាត់តាំងរបស់អ្នកគ្រប់គ្រង។
- English - Good is preferred
- Bachelor's Degree
- Undergraduate Degree in ជំនាញពាក់ព័ន្ធ
- មានបទពិសោធន៍ជាគិលានុបដ្ឋាក-យិកា កាន់តែប្រសើរ
- អាចទំនាក់ទំនងជាភាសាអង់គ្លេសបានកាន់តែប្រសើរ
- មានជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័របានខ្លះកាន់តែប្រសើរ
- មានភាពឆ្លាតវៃ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ
- មានភាពស្មោះត្រង់ និងអាចផ្តល់សេចក្តីទុកចិត្តបាន
- មានគំនិតឆ្នៃប្រឌិត និងវិជ្ជាជីវៈដែលបង្ហាញពីគុណតំលៃរបស់អង្គការមូលនិធិកុមារកម្ពុជាក្នុងការងារជារៀងរាល់ថ្ងៃ។
បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប និងឯកសារពាក់ព័ន្ធ មកការិយាល័យ អង្គការមូលនិធិកុមារកម្ពុជា រៀងរាល់ម៉ោងធ្វើការ ឬ តាមរយៈអ៊ីម៉ែលដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះអង្គការ : | អង្គការមូលនិធិកុមារកម្ពុជា |
| ឈ្មោះសំរាប់ទំនាក់ទំនង : | Cambodian Children Fund (HR Department) |
| អុីម៉េល : | jobs@cambodianchildrensfund.org |
| អាស័យដ្ឋាន : | # 222, St. 6BT, Sangkat Boeng Tumpun, Khan Mean Chey, Phnom Penh, Cambodia |
| គេហទំព័រ : |
https://www.cambodianchildrensfund.org/jobs-at-ccf/ |
