ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

មន្ត្រី​ចងក្រងសហជីព សំរាប់ Cambodian Food and Service Workers’ Federation (CFSWF)

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : ច្បាប់
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ, អង់គ្លេស
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 31​ ខែ​ កក្កដា ឆ្នាំ2025
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

សហ​ព័ន្ធ​សហជីព​ចំណីអាហារ​ និង​សេវាកម្ម​កម្ពុជា​ (CFSWF) ត្រូវ​បាន​បង្កើត​ឡើងក្នុ​ងឆ្នាំ​ ២០០៧ ជាស​ហជីព​ឯករាជ្យ​ និង​ប្រជាធិបតេយ្យ​ ដែល​ធ្វើការ​ដើម្បី​ការពារ​ និង​លើក​កម្ពស់​សិទ្ធិ​កម្មករ​ សិទ្ធិមនុស្ស​ សមភាព​យេ​នឌ័រ និង​ កិច្ច​គាំពារ​សង្គម​នៅ​ កម្ពុជា​។

CFSWF ត្រូវការ​ជ្រើសរើស​បុគ្គលិក​ជនជាតិ​ខ្មែរ​ម្នាក់​ដើម្បី​បំពេញ​មុខតំណែង​ដូច​ខាងក្រោម​៖

  • មន្ត្រី​ចងក្រងសហជីព
តួនាទីនិងការទទួលខុសត្រូវ
  • ផ្តល់ជាការប្រឹក្សា និងជាជំនួយទៅដល់សមាជិកសហជីព
  • ចងក្រងកម្មករ និង​ជាជំនួយការក្នុងការ​បង្កើត​សហជីព
  • ផ្តល់ការបណ្តុះបណ្តាលស្តីពីការការពារសង្គម សិទ្ធិការងារ និងយេនឌ័រដល់កម្មករ
  • ធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកសម្របសម្រួលផ្នែកច្បាប់ និងយុទ្ធនាការ
  • ជំនួយដល់ការដោះស្រាយវិវាទ ការតស៊ូមតិ និងយុទ្ធនាការ
  • ជួយផ្នែកយន្តការណ្តឹងទៅ MoLVT , AC, និងតុលាការ
  • ស្រាវជ្រាវលើក្របខណ្ឌ ដោយផ្អែកលើភស្តុតាងសម្រាប់ការតស៊ូមតិ និងយុទ្ធនាការ
  • ជួយដល់សមាជិកក្នុងកម្មវិធីលើការផ្តល់ការបណ្តុះបណ្តាលផ្នែកច្បាប់សិក្ខាសាលា និងច្បាប់ពាក់ព័ន្ធ។
  • ការចូលរួមក្នុងការផែនការសកម្មភាពប្រចាំខែ និងប្រចាំឆ្នាំ និងរបាយការណ៍
  • ជួយដល់ក្រុមការងារចងក្រងដើម្បីប្រមូលបញ្ហារួមរបស់កម្មករ
តំរូវការការងារ
  • យ៉ាងហោចណាស់មានបរិញ្ញាបត្រផ្នែកច្បាប់ ឬផ្នែកពាក់ព័ន្ធ
  • មានបទពិសោធន៍យ៉ាងតិច១ឆ្នាំក្នុងការងារចងក្រងសហជីព
  • ជំនាញក្នុងការរៀបចំ និងមានសមត្ថភាពក្នុងការដោះស្រាយកិច្ចការការងារផ្សេងៗ
  • អាចទាំងនិយាយ និងសរសេរជាភាសាអង់គ្លេស និងខ្មែរបានល្អ
  • មានចំណេះដឹងផ្នែកការងារ Microsoft office, Internet & Email
  • បទពិសោធន៍ការងារជាមួយអង្គការក្រៅរដ្ឋាភិបាលពីមុន
  • មានឆន្ទៈធ្វើការជាមួយថ្នាក់មូលដ្ឋាន​ជាពិសេសកម្មករ
  • មានជំនាញអន្តរបុគ្គលល្អ
  • មានភាពស្មោះត្រង់និងភាពបត់បែន
  • សមាជិកសហជីព និងស្ត្រីត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យ
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ និង​លិខិត​ចំណាប់អារម្មណ៍​មក​ការិយាល័យ​រដ្ឋបាល​របស់​ CFSWF ឬតាមរយៈ​Emailដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

មានតែ​បេក្ខជន​ដែលជា​ប់ក្នុង​បញ្ជី​សម្រាំង​ប៉ុណ្ណោះ​នឹង​ត្រូវ​បាន​ទាក់ទង​មក​សម្ភាសន៍​។

CV និង​ Cover Letter នឹង​មិន​ត្រូវ​បាន​ប្រគល់​ជូន​វិញ​ទេ​។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីអង្គការ (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះអង្គការ : Cambodian Food and Service Workers’ Federation (CFSWF)
ឈ្មោះសំរាប់ទំនាក់ទំនង : Cambodian Food and Service Workers’ Federation
ព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ
ដើម្បីទទួលសារអំពីការងារថ្មីៗក្នុងអុីម៉េលរបស់អ្នក សូមចូលរួមកម្មវិធីទទួលព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ។
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

Loading