ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

គ្រូបង្រៀនកំរិតមត្តេយ្យសិក្សា សំរាប់ Cambodian Health Committee

(ការទទួលពាក្យត្រូវបានបិទនៅ ថ្ងៃទី 24​ ខែ​ តុលា ឆ្នាំ2024)
សំរាប់ : ជនជាតិខ្មែរ
ផ្នែក : ផ្សេងៗ
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ, អង់គ្លេស
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 24​ ខែ​ តុលា ឆ្នាំ2024
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

អង្គការ​គណៈកម្មាធិការ​សុខភាព​កម្ពុជា​គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ដែល​បាន​បង្កើត​ឡើង​ដើម្បី​បម្រើ​ផលប្រយោជន៍​សាធារណៈ​និង​ការ​អភិវឌ្ឍន៍​ជា​អង្គការ​មនុស្សធម៌​ដោយធ្វើ​ការ​មិន​ប្រកាន់បក្សពួក​ មិន​ប្រកាន់​និន្នាការ​សាសនា​ មិន​ប្រកាន់​ពូជសាសន៍​។ អង្គការ​គណៈកម្មាធិការ​សុខភាព​កម្ពុជា​យក​ចិត្ដទុកដាក់​ជាសំខាន់​ទៅលើ​ការ​ការពារ​ ការថែទាំ​និង​ ការ​ព្យាបាល​នៃ​ជំងឺរបេង​ជំងឺរបេង​ស៊ាំ​ថ្នាំ​ និង​ជំងឺ​ហ៊ីវ​/អេដស៍ និង​ដល់កុមារ​ដែល​ផ្ទុក​មេរោគ​អេដស៍ និង​កុមារ​ទទួល​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​អេដស៍។

មជ្ឈមណ្ឌល​កុមារ​ម៉ា​ដុក​ជីវ័ន្ត (MCCC) នៃ​អង្គការ​គណៈកម្មាធិការ​សុខភាព​កម្ពុជា​ ត្រូវការ​ជ្រើសរើស​បុគ្គលិក​ចំនួន​២រូប​៖ គ្រូបង្រៀន​កម្រិត​មត្តេយ្យសិក្សា​១រូប​និង​គ្រូបង្រៀន​កុំព្យូទ័រ​១រូប​ (ពាក់កណ្ដាល​ពេល​) សម្រាប់​បំពេញ​ការងារ​ ដែល​មាន​ ទីតាំង​លេខ​ 429B ផ្លូវ​លេខ​ 89BT សង្កាត់​បឹង​ទំពុន​ ខ័ណ្ទមានជ័យ​ នៅ​ម្ដុំ​វត្ត​សន្សំ​កុសល​ រាជធានី​ភ្នំពេញ​។

  • គ្រូបង្រៀនកំរិតមត្តេយ្យសិក្សា (1 Position)
តួនាទីនិងការទទួលខុសត្រូវ
  • ទទួលខុសត្រូវលើរដ្ឋបាលថ្នាក់រៀន។
  • បង្រៀនកុមារកម្រិតមត្តយ្យសិក្សា រៀបចំផែនការសកម្មភាព និងសំភារៈបង្រៀនឱ្យសមស្របទៅនឹងកម្រិតរបស់​កុមារ​និងវាយតម្លៃការសិក្សារបស់កុមារ។
  • ផ្តល់ព័ត៌មានដល់អ្នកផ្តល់ប្រឹក្សា/ផ្នែកអប់រំអំពីអត្តចរិកប្រែប្រួលរបស់កុមារ។
  • ចូលរួមដោះស្រាយបញ្ហាក្នុងផ្នែកបឋមសិក្សា។
តំរូវការការងារ
  • ត្រូវមានបទពិសោធន៍ការងារបង្រៀនយ៉ាងតិច១ឆ្នាំ។
  • ត្រូវមានសញ្ញាប័ត្រគរុកោសល្យដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា។
  • ត្រូវមានអត្តចរិកល្អ និងស្មោះត្រង់ និងមានចិត្តជួយអ្នកដទៃ។
  • ត្រូវមានគំនិតច្នៃប្រឌិត និងមានភាពអំណត់អត់ធន់ខ្ពស់។
  • ប្តេជ្ញាចិត្តខ្ពស់ធ្វើការជាមួយកុមារដែលមានផ្ទុកមេរោគអេដស៍ និង​ទទួល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជំងឺអេដស៍។
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​បញ្ជូន​ពាក្យសុំ​បំរើការ​ងារ​ និង​ប្រវត្តិរូប​សង្ខេប​ CV មកកាន់​មជ្ឈមណ្ឌល​កុមារ​ម៉ា​ដុក​ជីវ័ន្ត ឬតាមរយៈ​ អ៊ី​ម៉ែ​លដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

 

 


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីអង្គការ (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះអង្គការ : Cambodian Health Committee
អុីម៉េល : admin@chc-ghc.org
អាស័យដ្ឋាន : មជ្ឈមណ្ឌលកុមារម៉ាដុកជីវ័ន្ត - ផ្ទះ​លេខ​ 429B ​ផ្លូវ​លេខ ​89BT, Sangkat Boeng Tumpun, Khan Mean Chey, Phnom Penh, Cambodia ការិយាល័យកណ្ដាលភ្នំពេញ - ផ្ទះ​លេខ​ 297 ​ផ្លូវ​លេខ​ 28 ​គ្រួសារ​ (72P), Roung Chakr, Sangkat Kouk Khleang, Khan Sen Sok, Phnom Penh, Cambodia
គេហទំព័រ : http://www.globalhealthcommittee.org
ព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ
ដើម្បីទទួលសារអំពីការងារថ្មីៗក្នុងអុីម៉េលរបស់អ្នក សូមចូលរួមកម្មវិធីទទួលព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ។
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

Loading