ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

មេធាវី សំរាប់ សមាគមអាដហុក

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : ច្បាប់
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ, អង់គ្លេស
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 31​ ខែ​ ធ្នូ ឆ្នាំ2024
ប្រាក់ខែ :
$850
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

សមាគម​ការពារ​សិទ្ធិមនុស្ស​ និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ (អា​ដហុក) គឺជា​អង្គការ​មិន​ មែន​រដ្ឋាភិបាល​ឯករាជ្យ​-អព្យាក្រឹត​ដែល​មិន​រក​ផល​ចំណេញ​ និង​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​នយោ​ បាយ​របស់​គណបក្ស​នយោបាយ​ណាមួយ​ ហើយ​ធ្វើការងារ​ដើម្បី​សង្គម​មួយ​ ដែល​គោរព​សិទ្ធិ​ មនុស្ស​ និង​ច្បាប់​តាមរយៈ​ការ​បង្កើន​ចំណេះ​ដឹង​ផ្នែក​សិទ្ធិមនុស្ស​ និង​ច្បាប់​ដល់​ប្រជាពលរដ្ឋ​ ធ្វើ​យ៉ាងណា​ឱ្យ​គាត់​យល់​អំពី​សិទ្ធិមនុស្ស​ និង​ចេះ​ការពារ​សិទ្ធិ​ដោយខ្លួនឯង​។ សមាគម​អា​ដហុក ត្រូវ​បាន​បង្កើត​ឡើង​នៅ​ចុង​ឆ្នាំ​ ១៩៩១ ដែល​មានការិយា​ល័យក​ណ្តាល​នៅ​ទីស្នាក់ការ​ភ្នំពេញ​ និង​ការិយាល័យ​ខេត្ត​-រាជធានី​ ចំនួន​២១ ទៀត​។

យោង​តាម​តម្រូវ​ការ​ជាចាំបាច់​របស់​ សមាគម​ នៅ​ក្នុង​ពេល​បច្ចុប្បន្ននេះ​ សមាគម​អា​ដហុក សូម​ជូនដំណឹង​ដល់​សាធារណៈ​ជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា​ សមាគម​ ត្រូវការ​ជ្រើសរើស​បុគ្គលិក​ចំនួន​១រូប​ ប្រចាំការិយា​ល័យក​ណ្តាល​នៅ​ភ្នំពេញ​ ដើម្បី​ទទួល​ភារកិច្ច​ និង​ការទទួលខុសត្រូវ​ដូច​ខាងក្រោម​៖

  • មេធាវី (ចំនួន១នាក់)
តួនាទីនិងការទទួលខុសត្រូវ
  • ការពារក្តីករណីរំលោភសិទ្ធិស្ត្រី និងកុមារ (ករណីរំលោភសេពសន្ថវៈ ហិង្សាក្នុងគ្រួសារ និងករណីជួញដូរមនុស្ស)។
  • ចូលរួមការការពារក្តីរបស់កម្មវិធីសិទ្ធិមនុស្ស ដីធ្លី ធនធានធម្មជាតិ និងករណីផ្សេងៗក្នុង ករណីចាំបាច់។
  • ធ្វើរបាយការណ៍លទ្ធផលមេធាវីសំរាប់ប្រចាំខែ ៦ខែ (ឆមាស) និង ប្រចាំឆ្នាំ។
  • តាមដានករណីដែលបានដាក់ពាក្យការពារក្តីនៅតុលាការ។
  • រៀបចំការគ្រប់គ្រង និងធ្វើផែនការករណីដែលត្រៀមការពារ និងបានដាក់ពាក្យការពារ។
  • ផ្តល់បទសម្ភាសន៍ទៅអ្នកសាព័ត៌មានក្នុងករណីចាំបាច់។
  • ចុះជួបកូនក្តីនៅមូលដ្ឋាន និងពន្ធនាគារ។
  • ផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ដល់បុគ្គលិកអាដហុក និងជនរងគ្រោះ (ករណីអ្នកអង្កេត ជាប់រវល់) ។
  • ចុះធ្វើការស៊ើបអង្កេត និងអន្តរាគមន៍តាមបណ្តាខេត្ត/ក្រុង (ក្នុងករណីចាំបាច់)។
  • ចូលជាវាគ្មិនក្នុងកម្មវិធីផ្សេងៗដូចជាៈ សិក្ខាសាលា វិទ្យុ ...។
  • ជួយរៀបចំ ឬកែសម្រួលឯកសារផ្សេងៗដូចជាៈ សេចក្តីថ្លែងការណ៍ លិខិតអន្តរាគមន៍ ឯកសារមេរៀន... ដែលទាក់ទងនិងវិស័យច្បាប់ ។
  • ចូលរួមស្រាវជ្រាវឯកសារច្បាប់ ដែលពាក់ព័ន្ធជាមួយការងារការពារក្តី និងការងារស៊ើប អង្កេត។
  • រៀបចំបំពេញតារាងបំពេញការងារ (Time-sheet) ប្រចាំខែ។
  • ចូលរួមប្រជុំនានា តាមការកំណត់របស់ផ្នែក។
  • ចុះទំនាក់ទំនងការងារផ្នែកច្បាប់ជាមួយស្ថាប័នដទៃ។
  • ធ្វើពាក្យបណ្តឹង ទទួលពាក្យបណ្តឹងរបស់អតិថិជន និងជូនអតិថិជនដាក់ពាក្យបណ្តឹង ទៅស្ថាប័នពាក់ព័ន្ធក្នុងករណីចាំបាច់។
  • បំពេញតួនាទី ភារកិច្ចបន្ថែមពីខាងលើ ប្រសិនបើមានករណីចាំបាច់ និងសំណើរពីប្រធាន ផ្នែកសិទ្ធិស្ត្រី និងកុមារ និងប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លី។
តំរូវការការងារ
  • អាយុចាប់ពី ២៥ឆ្នាំឡើង
  • ត្រូវមានអាជ្ញាប័ណ្ណមេធាវីដែលមានសុពលភាព
  • មានកម្រិតវប្បធម៌ថ្នាក់បរិញ្ញាបត្រច្បាប់
  • ធ្លាប់មានបទពិសោធន៍ធ្វើការងារជាមួយអង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ ២ឆ្នាំ ឡើងទៅ
  • មានចំណេះដឹងផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ មានសេចក្តីក្លាហាន និងមានឆន្ទ:​លះបង់​ខ្ពស់
  • មានបទពិសោធន៍ធ្វើការជាមួយតុលាការគ្រប់កម្រិតជាមួយអាជ្ញាធរថ្នាក់ជាតិ និងក្រោមជាតិ ទាក់ទងនឹងរឿងស្រ្តី កុមារ ដីធ្លី និងការគ្រប់គ្រងធនធានធម្មជាតិ
  • មានវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់
  • ស្ទាត់ជំនាញក្នុងការសរសេររបាយការណ៍
  • បេក្ខជន បេក្ខនារី ត្រូវចេះភាសារខ្មែរស្ទាត់ជំនាញ (ទាំងសរសេរ និងអាន) និងមានចំណេះ ដឹង​មូលដ្ឋានភាសាអង់គ្លេស
  • មានចំណេះដឹងកុំព្យូទ័រជាមូលដ្ឋាន (Microsoft Word, Excel, PowerPoint, Internet&E-mail)
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជន​/បេ​ក្ខនារី​ ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​ប្រវត្តិរូប​មក​ការិយាល័យ​រដ្ឋបាល​ តាម​អាសយដ្ឋាន​ ឬតាមរយៈ​ អ៊ី​ម៉ែ​ល ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​ ចាប់ពី​ថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ​ និង​ផុត​កំណត់​ទទួលពាក្យ​ត្រឹម​ វេលា​ម៉ោង​ ៥:00 ល្ងាច​នៃ​ថ្ងៃ​ផុត​កំណត់​ដូច​បាន​ផ្ដល់​ជូន​។

 

សមាគម​អា​ដហុក គឺ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​និយោជិត​ទាំងអស់​មានឱកាស​ស្មើគ្នា​។ ស្ត្រី​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ ជនជាតិភាគតិច​ និង​ជន​ពិការភាព​ ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ដាក់ពាក្យ​ស្នើសុំ​មុខតំណែង​នេះ​។


Attachment


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីអង្គការ (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះអង្គការ : សមាគមអាដហុក
អុីម៉េល : recruitment@adhoccambodia.org
លេខទូរស័ព្ទ : 023 218 653
086 407 666
អាស័យដ្ឋាន : # 3, Street 158, Sangkat Boeng Reang, Khan Doun Penh, Phnom Penh, Cambodia
គេហទំព័រ : https://www.adhoccambodia.org/

ដំណឹងជ្រើសរើសបុគ្គលិកផ្សេងៗពីក្រុមហ៊ុននេះ

១នាក់
$1,000
ថ្ងៃទី 31​ ខែ​ ធ្នូ ឆ្នាំ2024
ភ្នំពេញ
ព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ
ដើម្បីទទួលសារអំពីការងារថ្មីៗក្នុងអុីម៉េលរបស់អ្នក សូមចូលរួមកម្មវិធីទទួលព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ។
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

Loading