អ្នកសម្របសម្រួលគម្រោង សំរាប់ Cambodian Women for Peace and Development
ជនជាតិខ្មែរ | |
សុខភាពនិងឱសថ | |
ពេញម៉ោង | |
ប្រុស, ស្រី | |
ខ្មែរ, អង់គ្លេស | |
ភ្នំពេញ |
1នាក់ | |
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ2024 | |
តាមការចរចារ
|
|
ត្រូវការ | |
បរិញ្ញាបត្រ |
សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ (CWPD) ជាអង្គការមិនមែនរដ្ឋាភិបាលកំពុងអនុវត្ត កម្មវិធីលើកកម្ពស់សុខភាព និងការអភិវឌ្ឍសហគមន៍ជាមួយនឹងបេសកកម្ម “លើកកម្ពស់ស្ថានភាពស្រ្តីនៅក្នុងប្រទេសកម្ពុជាដោយបង្កើនការជឿទុកចិត្តលើសមត្ថភាពខ្លួនឯង ដើម្បីក្លាយជាអ្នកដឹកនាំ ដែលមានភាពម្ចាស់ការ និងមានសិទ្ធិទទួលបានដោយសមធម៌នូវធនធាន និងផលប្រយោជន៍ពីគ្រប់ការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម វប្បធម៌ សេដ្ឋកិច្ច និងនយោបាយនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអន្តរជាតិ” ។
ក្រោមការឧបត្ថម្ភថវិកាពីមូលនិធិសកល តាមរយៈអង្គការ KHANA ក្នុងកម្មវិធី “ទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ជំងឺអេដស៍ក្នុងចំណោមស្ត្រីធ្វើការក្នុងសេវាកម្សាន្ត” សមាគមនារីត្រូវការជ្រើសរើសបុគ្គលិក ដែលនឹងកាន់ក្នុងមុខតំណែងដូចខាងក្រោម៖
- អ្នកសម្របសម្រួលគម្រោង (1 Position)
- រៀបចំផែនការសកម្មភាពនិងបែកចែកភារកិច្ចដល់បុគ្គលិកអភិបាល, អ្នកអប់រំផ្ទាល់
- ដឹកនាំនិងគ្រប់គ្រងគម្រោង HIV/AIDS, (HTC, HIV-ST, PrEP,)
- ផ្តល់បទពិសោធន៍ពីគំនិតផ្តួចផ្តើមដើម្បីអោយគម្រោងទទួលបានជោគជ័យ
- ទំនាក់ទំនងជាមួយគ្រឹះស្ថានកំសាន្ត អាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ មណ្ឌលសុខភាពគ្លីនិក អង្គការនានាដែលពាក់ព័ន្ធ។
- ដោះស្រាយបញ្ហាដែលពាក់ព័ន្ធនឹងគម្រោងក្នុងតំបន់គោលដៅ
- ត្រួតពិនិត្យការងាររបស់បុគ្គលិកអភិបាល និងអ្នកអប់រំផ្ទាល់ និងប្រមូលព័ត៌មាននានាដែល ពាក់ព័ន្ធនឹងគម្រោង
- រៀបចំកិច្ចប្រជុំនានាជាមួយក្រុមការងារនិងស្ថាប័នពាក់ព័ន្ធ
- វិភាគ ប្រើប្រាស់ទិន្នន័យ និងធ្វើបទបង្ហាញដល់អ្នកពាក់ព័ន្ធ
- ត្រួតពិនិត្យនិងចុះហត្ថលេខារាល់ការចំណាយថវិកានិងធ្វើ Spot Check
- បូកសរុបរបាយការណ៍សកម្មភាព ប្រចាំសប្តាហ៍ ខែ ត្រីមាស និងឆ្នាំ
- គោរពដាច់ខាតតាមគោលនយោបាយប្រឆាំងការបៀតបៀននិងការរំលោភ
- បេក្ខជនទាំង២ភេទ ត្រូវមានសញ្ជាតិខ្មែរ
- មានសញ្ញាប័ត្របរិញ្ញាប័ត្រផ្នែកគ្រងគ្រងឬសញ្ញាប័ត្រដែលមានតម្លៃស្មើ
- មានបទពិសោធន៍ការងារទាក់ទងនឹងអេដស៍/កាមរោគសុខភាពបន្តពូជចាប់ពី៣ឆ្នាំឡើង
- មានជំនាញទំនាក់ទំនងនិងសម្របសម្រួលធ្វើការងារជាក្រុម
- មានបទពិសោធន៍ទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធទិន្នន័យក្នុងកុំព្យូទ័រ
- ចេះវិភាគ និងប្រើប្រាស់ទិន្នន័យ
- ចេះកុំព្យូទ័រស្ទាត់ Word, Excel និង Power Point
- អាចនិយាយនិងសរសេរភាសាអង់គ្លេស
- អាចប្រើប្រាស់កម្មវិធីបណ្តាញសង្គម (Facebook, Telegram, Zoom…)
- មានការបញ្ជាក់ទទួលស្គាល់ថាពុំធ្លាប់មានបទល្មើសផ្សេងៗនិងរំលោភលើសិទ្ធិមនុស្ស
បេក្ខជន បេក្ខនារីដែលចាប់អារម្មណ៍និងមុខតំណែងខាងលើនេះ សូមលោក លោកស្រី ផ្ញើពាក្យសុំនិងប្រវត្តិរូបសង្ខេបមកកាន់ការិយាល័យរបស់ CWPD ឬតាមរយៈ Email ដែលមានអាស័យដ្ឋានដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
- អ្នកដែលត្រូវជាប់សម្ភាសន៍ CWPD នឹងជូនដំណឹងតាមទូរស័ព្ទ
- ចំពោះ CV ដែលបានដាក់មក CWPD មិនប្រគល់ជូនវិញទេ
- សមាគមនារីលើកទឹកចិត្តស្រ្តី និងអ្នករស់នៅជាមួយមេរោគអេដស៍ឱ្យដាក់ពាក្យ
ជួយគាំទ្រ ខ្មែរអនឡាញចប
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
Cambodian Women for Peace and Development | |
info@cwpd.net | |
010 710 222 | |
#128 D9-D10, St. Sothearos, Sangkat Tonle Basak, Khan Chamkar Mon, Phnom Penh, Cambodia |