ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

អ្នកថែសួន សំរាប់ Canadian International School Operation Limited

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : អ្នកធ្វើការតាមផ្ទះនិងពលកម្ម
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 03​ ខែ​ កញ្ញា ឆ្នាំ2025
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : ត្រូវការ
ពិព៌ណនាអំពីការងារ

CIS seeks candidates for the position of Gardener.

  • អ្នកថែសួន
តួនាទីនិងការទទួលខុសត្រូវ
  • ភារកិច្ច​និង​ទំនួល​ខុសត្រូវ​៖
  • ទទួលខុសត្រូវ​លើការថែរក្សា​សួនច្បារ​ របស់​សាលា​
  • រៀបចំ​សួនច្បារ​និង​ថែទាំ​ឲ្យបាន​ស្អាត​ល្អ​
  • ទទួលខុសត្រូវ​លើការរៀបចំ​ ស្រោចទឹក​ និង​ ថែរក្សា​សួនច្បារ​
  • ចំណេះ​ដឹង​កាត់​ស្មៅ​បាន​ល្អ​ កាត់​មែកឈើ​ បោស​សម្អាត​រៀបចំ​អោយ​មាន​របៀប​បន្ទាប់ពី​កាត់​រួច​
  • កាត់​មែកឈើ​ដែល​ងាប់​ និង​លូត​វែង​ ការពារ​គ្រោះថ្នាក់​ដល់​សិស្សានុសិស្ស​
  • ដាក់​ជី​ ជ្រុមជើង​ផ្កា​ និង​ដើមឈើ​
  • សម្អាត​និង​កាត់​ឬស្សី​ឲ្យបាន​ស្រស់​ស្អាត​សម្រាប់​សាលា​
  • ប្រើប្រាស់​ម៉ាស៊ីន​កាត់​ស្មៅ​និង​មានការ​តំហែ​ទាំ​ថែរក្សា​បាន​ល្អ​
  • ចេះ​ពិនិត្យ​និង​មានការ​បំប៉ន​ ថែរក្សា​ ការពារ​ដើមឈើ​ ដើមផ្កា​ ស្មៅ​អោយ​មាន​សភាព​ស្រស់​ស្អាត​
  • ផ្សាំដើមឈើ​ ដើមផ្កា​ ឲ្យ​មាន​ភាព​ស្រស់​ស្អាត​
  • តាមដាន​ ដើរ​ពិនិត្យ​គ្រប់ពេលវេលា​ និង​យកចិត្តទុកដាក់​ទៅលើ​ទីតាំង​ បរិវេណ​សួន​របស់​សាលា​
តំរូវការការងារ
  • គុណសម្បត្តិ​៖
  • មាន​បទពិសោធន៍​ការងារ​ទាក់ទង​ការ​ថែ​សួន​ចាប់ពី​១ ឆ្នាំ​ឡើង​ទៅ​
  • មានចំណេះ​ដឹង​ភាសាខ្មែរ​ (អាច​អាន​ និង​សរសេរ​បាន​)
  • មានការ​ប្រាស្រ័យ​ទាក់ទងគ្នា​ល្អ​ រួច​រាយ​ រាក់ទាក់​ ស្លួតបូតរាបសារ​ ស្មោះត្រង់​ និង​គោរពវិន័យ​
  • មានការ​ទទួលខុសត្រូវ​ក្នុង​ការងារ​ និង​មានស្មារតី​ធ្វើការងារ​
  • គោរព​តាម​ការចាត់តាំង​របស់​ប្រធាន​ផ្នែក​គ្រប់គ្រង​សម្ភារៈ​បរិក្ខារ​និង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ និង​ការចាត់តាំង​ផ្សេង​ៗរបស់​ប្រធាន​ផ្នែក​
  • សាលា​អន្តរជាតិ​ CIS ប្តេជ្ញា​ការពារ​ និង​លើក​កម្ពស់​សុខុមាលភាព​របស់​សិស្សានុសិស្ស​ ដូច្នេះ​ បេក្ខជន​/បេ​ក្ខនារី​ដែល​ដាក់ពាក្យ​បម្រើ​ការងារ​ត្រូវ​៖
  • បំពេញ​តួនាទី​របស់​ខ្លួន​អោយ​បាន​ល្អ​ និង​ការពារ​សុខុមាលភាព​របស់​សិស្ស​ទាំងអស់​នៅ​ក្នុង​សាលា​
  • ចូលរួម​កម្មវិធី​គាំពារ​ និង​ការពារ​កុមារ​ក្នុង​ការ​អភិវឌ្ឍន៍​វិជ្ជាជីវៈ​ជា​ទៀងទាត់​ និង​ចុះហត្ថលេខា​លើក្រម​សីលធម៌​
  • រាយការណ៍​ទៅ​ប្រធាន​ផ្នែក​ដែល​ឬអនុប្រធាន​រាល់​កង្វល់​ដែល​មាន​ចំពោះ​សុខុមាលភាព​របស់​សិស្ស​
ព័ត៌មានសំរាប់ការដាក់ពាក្យ

សូម​ផ្ញើ​រប្រវត្តិ​រូប​សង្ខេប​ និង​ពត៌មាន​អ្នក​ធានា​ចំនួន​ពី​២នាក់​តាម​រយះ​អ៊ី​ម៉ែ​ល ឬដាក់​ CVដោយ​ផ្ទាល់​នៅ​សាលា​ខាង​សាខា​កោះ​ពេជ្រ​។ សាលា​អន្តរជាតិ​ CIS រក្សាសិទ្ធិ​បិទប្រកាស​រើស​បុគ្គលិក​មុន​កាល​កំណត់​ប្រសិនជា​ទទួល​បាន​បេក្ខភាព​មាន​សមត្ថភាព​។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះក្រុមហ៊ុន : Canadian International School Operation Limited
ឈ្មោះសំរាប់ទំនាក់ទំនង : HR Department
គេហទំព័រ : https://www.cisp.edu.kh/
ព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ
ដើម្បីទទួលសារអំពីការងារថ្មីៗក្នុងអុីម៉េលរបស់អ្នក សូមចូលរួមកម្មវិធីទទួលព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ។
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

Loading