គ្រូបង្រៀនកម្រិតបឋម សំរាប់ ChorogUsan for children

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : ការងារសង្គម
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
ភាសា : ខ្មែរ, អង់គ្លេស
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 26​ ខែ​ តុលា ឆ្នាំ2026
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : យ៉ាងហោចណាស់ 2​ឆ្នាំ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

អង្គការ​ ChorogUsan for children (ដែល​ពីមុន​មានឈ្មោះ​ថា​ ChildFund Korea) ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​ 1948 ហើយ​បាន​ធ្វើការ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ ដើម្បី​ការពារ​សិទ្ធិ​កុមារ​ និង​ជួយ​កុមារ​ដែល​រងទុក្ខ​ដោយ​ភាព​ក្រីក្រ​ និង​ជំងឺ​ ព្រមទាំង​បាន​ចាប់​ផ្តើ​មក​ម្មវិធី​សកល​ ដើម្បី​បង្កើត​ពិភពលោក​មួយ​ដែល​កុមារ​មាន​សុភមង្គល​តាំងពី​ឆ្នាំ​1997។

អង្គការ​ ChorogUsan for children នៃ​ការិយាល័យ​ប្រចាំ​ប្រទេសកម្ពុជា​ បច្ចុប្បន្ន​កំពុង​ដំណើរការ​មណ្ឌល​អភិវឌ្ឍន៍​កុមារ​បឹង​ត្របែក​ (BT CDP) នៅ​រាជធានី​ភ្នំពេញ​ ដោយមាន​គោលដៅ​បំបែក​វដ្តនៃ​ភាព​ក្រីក្រ​ដែល​កុមារ​ងាយ​រងគ្រោះ​ជួបប្រទះ​នៅ​ក្នុង​តំបន់​អនាធិបតេយ្យ​បឹង​ត្របែក​។ គម្រោង​នេះ​ប្រើប្រាស់​វិធី​សាស្រ្តពហុ​វិស័យ​ដែល​មាន​មូលដ្ឋាន​នៅ​សហគមន៍​ ដែល​រួមបញ្ចូល​សេវា​ថែទាំ​កុមារ​ដែល​មាន​មូលដ្ឋាន​នៅ​សហគមន៍​ និង​មជ្ឈមណ្ឌល​។ តាមរយៈ​នេះ​ គម្រោង​នេះ​មាន​គោលបំណង​កសាង​ប្រព័ន្ធ​គាំទ្រ​ប្រកបដោយ​ចីរភាព​ ដែល​រួមបញ្ចូល​ការអប់រំ​ សុខភាព​ អនាម័យ​ អាហារូបត្ថម្ភ​ និង​ការ​ការពារ​កុមារ​។

បច្ចុប្បន្ននេះ​ អង្គការ​ChorogUsan for children កំពុង​ស្វែង​ជ្រើសរើស​បេក្ខជន​ដែល​មាន​សមត្ថភាព​ និង​សក្តានុពល​ខ្ពស់​ ដើម្បី​មក​បំពេញ​តួនាទី​ជា​ គ្រូបង្រៀន​កម្រិត​ថ្នាក់​បឋម​ ដើម្បី​បំពេញ​ការងារ​។

ទីតាំង​បំពេញ​ការងារ​នេះ​ស្ថិតនៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។

តួនាទីនិងការទទួលខុសត្រូវ
  • ការរៀបចំ និងការបង្រៀន
  • រៀបចំកិច្ចតែងការបង្រៀនប្រចាំសប្តាហ៍ និងដឹកនាំការបង្រៀនឱ្យស្របតាមកម្រិតសមត្ថភាព និងការយល់ដឹងជាក់ស្តែងរបស់សិស្ស។
  • អនុវត្តវិធីសាស្ត្របង្រៀនតាមបែបសកម្ម និងចូលរួម ដោយបញ្ជ្រាបសកម្មភាព អាន គិត លេង និងសិល្បៈគំនូរ ឱ្យមានភាពទាក់ទាញ និងចូលចិត្តសិក្សា។
  • បង្កើត និងច្នៃប្រឌិតឧបករណ៍ជំនួយការសិក្សា (សម្ភារៈឧបទេស ល្បែងសិក្សា និងរូបភាពគំនូរ) ដើម្បីជំរុញឱ្យកុមារចូលរួមរៀនសូត្រយ៉ាងសកម្ម។
  • ផ្តល់ការគាំទ្រពិសេស ចំពោះកុមារដែលរៀនយឺត ឬកុមារដែលមានតម្រូវការពិសេស ដោយប្រើប្រាស់វិធីសាស្ត្របត់បែនស្របតាមកុមារម្នាក់ៗ។
  • ការគ្រប់គ្រងថ្នាក់រៀន និងសុខមាលភាពកុមារ
  • បង្កើតបរិយាកាសសិក្សាដែលមានសុវត្ថិភាព មេត្រីភាព បរិយាបន្ន និងសមស្របតាមដំណាក់កាលលូតលាស់របស់ កុមារ។
  • លើកកម្ពស់ការអនុវត្តវិន័យបែបវិជ្ជមាន ការគោរពគ្នាទៅវិញទៅមក និងការកសាងទម្លាប់ល្អៗនៅក្នុងថ្នាក់រៀនជាប្រចាំ។
  • ប្រកាន់ខ្ជាប់ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ការពារកុមារ និងក្រមសីលធម៌ការងារ។
  • ថែរក្សា និងគ្រប់គ្រងសម្ភារ បរិស្ថាន និងបរិយាកាសថ្នាក់រៀន ឱ្យមានអនាម័យ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជានិច្ច។
  • ការតាមដាន ការវាយតម្លៃ និងការរាយការណ៍
  • កត់ត្រាវត្តមានសិស្សជាប្រចាំ និងតាមដានអវត្តមាន ដើម្បីឆ្លើយតបបានទាន់ពេលវេលា។
  • វាយតម្លៃការរីកចម្រើនរបស់កុមារ ជាទៀងទាត់លើមុខវិជ្ជាភាសាខ្មែរ គណិតវិទ្យា និងសិល្បៈ តាមរយៈការធ្វើតេស្តល្បង និងការសង្កេតជាក់ស្តែង។
  • សហការជាមួយបុគ្គលិកគម្រោង ក្នុងការវាស់កម្ពស់ ថ្លឹងទម្ងន់ និងតាមដានស្ថានភាពសុខភាព/អាហារូបត្ថម្ភរបស់កុមារប្រចាំខែ។
  • កត់ត្រានិងរៀបចំរបាយការណ៍វឌ្ឍនភាពសិស្សឬបញ្ហាប្រឈមផ្សេងៗជូនប្រធានគ្រប់គ្រងគម្រោងតាមកាលកំណត់។
  • ទំនាក់ទំនង និងកិច្ចសហការ
  • បង្កើតទំនាក់ទំនងជិតស្និទ្ធ និងធ្វើការទំនាក់ទំនងជាទៀងទាត់ជាមួយមាតាបិតា/អាណាព្យាបាល ក្នុងករណីសិស្សអវត្តមាន មានបញ្ហាប្រឈម ឬដើម្បីចែករំលែកពីការរីកចម្រើនរបស់កុមារ។
  • ចូលរួមការប្រជុំបច្ចេកទេស និងវគ្គបណ្តុះបណ្តាលផ្សេងៗ ដែលរៀបចំដោយអង្គភាព/គម្រោង ដើម្បីអភិវឌ្ឍសមត្ថភាពបន្ថែម។
  • បំពេញភារកិច្ចផ្សេងៗទៀត ទៅតាមការចាត់តាំង ឬការស្នើសុំពីប្រធានគ្រប់គ្រងផ្ទាល់ តាមតម្រូវការជាក់ស្តែងរបស់អង្គភាព/គម្រោង។
តំរូវការការងារ
Languages:
  • Khmer - Fluent is required
  • English - Basic is preferred
Qualifications:
  • Bachelor's Degree in អប់រំ ចិត្តវិទ្យា ឬសង្គមវិទ្យា is required
Work History:
  • ការរៀបចំកិច្ចតែងការបង្រៀន និងការបង្រៀនជាក់ស្តែង in NGOs and Community Development for 2 years is required
Skills & Knowledge:General & Technical Skills
  • អាចបំពេញការងារបាន ៤ ម៉ោងក្នុងមួយថ្ងៃ។
  • មានបទពិសោធន៍យ៉ាងតិច ២ ឆ្នាំ ក្នុងការរៀបចំកិច្ចតែងការបង្រៀន និងការបង្រៀនជាក់ស្តែង។
  • មានភាពត្រឹមត្រូវ ស្មោះត្រង់ និងមានទំនាក់ទំនងល្អ/រួសរាយរាក់ទាក់។
  • ស្រឡាញ់ និងចូលចិត្តធ្វើការជាមួយកុមារអាយុពី ៥ ដល់ ១១ ឆ្នាំ។
  • ជាជនជាតិខ្មែរ។
  • ប្តេជ្ញាចិត្តចំពោះគោលការណ៍ការពារកុមារ ការការពារកុមារ និងការអនុវត្តរួម។
  • មានអាកប្បកិរិយាវិជ្ជមាន គោរពពេលវេលា។
Soft Skills
  • គ្រប់បេក្ខជនទាំងអស់ត្រូវមានការប្តេជ្ញាចិត្តក្នុងការការពារកុមារ និងអនុវត្តន៍បែបបរិយាបន្ថ
  • មានអាកប្បកិរិយាវិជ្ជមាន និងទំនួលខុសត្រូវខ្ពស់
  • មិនមានប្រវត្តិពាក់ព័ន្ធនឹងការបំពានកុមារផ្សេងៗ
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជន​ដែល​មានបំណង​ដាក់ពាក្យ​សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​របស់​ខ្លួន​ដោយ​ភ្ជាប់​លិខិត​ចំណាប់អារម្មណ៍​មកកាន់​អ៊ី​ម៉ែ​ល ឬដាក់ពាក្យ​ផ្ទាល់​មកកាន់​ការិយាល័យ​ ChorogUsan for children ដែល​មាននៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។

បេ​ក្ខនារី​ដែល​មាន​សមត្ថភាព​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ដាក់ពាក្យ​។

មានតែ​បេក្ខជន​ដែល​ត្រូវ​បាន​ជ្រើសរើស​ប៉ុណ្ណោះ​នឹង​ត្រូវ​បាន​ជូនដំណឹង​។ ផុត​កំណត់​នៃ​ការ​ទទួលពាក្យ​ត្រឹម​ថ្ងៃ​ផុត​កំណត់​ ម៉ោង​៥ល្ងាច​។

អង្គការ​ ChorogUsan for children ប្ដេជ្ញាចិត្ត​ក្នុង​ការ​ការពារ​កុមារ​។ បេក្ខជន​ដែល​ត្រូវ​បាន​ជ្រើសរើស​ នឹង​ត្រូវ​ឆ្លងកាត់​ការ​ផ្ទៀងផ្ទាត់​ប្រវត្តិ​ការងារ​ និង​ការ​ផ្ទៀត​ផ្ទាត់​(ព្រឹត្តិបត្រ​ថ្កោលទោស​) ហើយនឹង​តម្រូវ​ឱ្យ​ចុះហត្ថលេខា​លើ​គោល​នយោបាយ​ការពារ​កុមារ​របស់​ CUFC និង​ក្រម​សីលធម៌​ ដែលជា​លក្ខខណ្ឌ​នៃ​ការ​បម្រើ​ការងារ​។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីអង្គការ (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះអង្គការ : ChorogUsan for children
អុីម៉េល : jobs.cufc@gmail.com
អាស័យដ្ឋាន : #176 Amas Central Tower, 7th floor, room number 701A and 702A, Street 63, Phum 6, Sangkat Boeng Keng Kang Ti Muoy, Khan Boeng Keng Kang, Phnom Penh, Cambodia
គេហទំព័រ : http://www.cfuc.org.kh
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading