អ្នកគ្រប់គ្រងផ្នែកប្រតិបត្តិការ - រោងចក្រផលិតថ្នាំបៀក សំរាប់ D.Q.D. Manufacturing Co., Ltd.
1នាក់ | |
ថ្ងៃទី 25 ខែ វិច្ឆិកា ឆ្នាំ2024 | |
តាមការចរចារ
|
|
ត្រូវការ | |
បរិញ្ញាបត្រ |
ក្រុមហ៊ុន ឌី.ឃ្យូ.ឌី មេនូហ្វេកឆឺរីង ឯ.ក គឺជាក្រុមហ៊ុនឈានមុខគេក្នុងការផលិតសម្ភារៈគ្រឿងសំណង់ ដែលមានគុណភាពខ្ពស់មានជំនាញឯកទេសលើការផលិតផលិតផលថ្នាំបៀក។ពួកយើងប្តេជ្ញាចិត្តក្នុងការបង្កើតការច្នៃប្រឌិត គុណភាព និងនិរន្តរភាពនៅក្នុងវិស័ឧស្សាហកម្មសំណង់។ ដើម្បីជាផ្នែកមួយនៃយុទ្ធសាស្ត្រកំណើនរបស់យើង យើងខ្ញុំកំពុងស្វែងរកសហការីផ្នែកទីផ្សារដែលអាចជួយជំរុញ និងមានភាពច្នៃប្រឌិត ដើម្បីដឹកនាំផ្នែកទីផ្សាររបស់យើង ដោយផ្តោតលើការបង្កើនការលក់ ពង្រីកវត្តមានលើប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់យើង និងគ្រប់គ្រងព្រឹត្តិការណ៍ផ្សេងៗដែលនឹងដាក់តាំងបង្ហាញពីផលិតផល និងម៉ាកយីហោរបស់យើង។
- អ្នកគ្រប់គ្រងផ្នែកប្រតិបត្តិការ - រោងចក្រផលិតថ្នាំបៀក
- ដឹកនាំ និងគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃរបស់រោងចក្រផលិតថ្នាំបៀក។
- ធានានូវដំណើរការផលិតកម្មប្រកបដោយប្រសិទ្ធភាព និងបង្កើនប្រសិទ្ធភាពដំណើរការរបស់រោងចក្រ ដើម្បីបំពេញតាមគោលដៅទិន្នផល និងគុណភាពរបស់ក្រុមហ៊ុន។
- បង្កើត និងអនុវត្តយុទ្ធសាស្រ្តដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងកាត់បន្ថយការចំណាយ។
- ត្រួតពិនិត្យការគ្រប់គ្រងសារពើភ័ណ្ឌ លទ្ធកម្ម និងដំណើរការចង្វាក់ផ្គត់ផ្គង់។
- ធានាការអនុលោមតាមបទប្បញ្ញត្តិសុខភាព សុវត្ថិភាព និងបរិស្ថាន។
- សហការជាមួយក្រុមការងារផ្នែកធានាគុណភាព ដើម្បីរក្សា និងលើកកម្ពស់ស្តង់ដារផលិតផល។
- គ្រប់គ្រង និងណែនាំបុគ្គលិករោងចក្រ ជំរុញបរិយាកាសការងារមានភាពរស់រវើក និងផលិតភាព។
- តាមដានសូចនាករការអនុវត្តសំខាន់ៗ (KPIs) និងរាយការណ៍អំពីដំណើរការរោងចក្រទៅកាន់ថ្នាក់គ្រប់គ្រងជាន់ខ្ពស់។
- រៀបចំ និងគ្រប់គ្រងថវិការបស់រោងចក្រ ដោយធានានូវការគ្រប់គ្រងការចំណាយ និងវិន័យហិរញ្ញវត្ថុ។
- សម្របសម្រួលជាមួយក្រុមការងារផ្នែកផ្សេងទៀត រួមទាំងផ្នែកលក់ ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ និងផ្នែកដឹកជញ្ជូន ដើម្បីឱ្យប្រតិបត្តិការស្របជាមួយនឹងគោលបំណងរបស់ក្រុមហ៊ុន។
- ត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជំនាញ វិស្វកម្ម ផលិតកម្ម គ្រប់គ្រងធុរកិច្ច រឺជំនាញផ្សេងៗដែលពាក់ព័ន្ធ (មានសញ្ញាបត្រថ្នាក់អនុបណ្ឌិតជាការល្អប្រសើរ)
- មានបទពិសោធន៍ច្បាស់លាស់ (3 ឆ្នាំឡើងទៅ) ក្នុងការគ្រប់គ្រងរោងចក្រ ជាពិសេសនៅក្នុងឧស្សាហកម្មសម្ភារៈសំណង់។
- មានភាពជាអ្នកដឹកនាំ និងជំនាញក្នុងការគ្រប់គ្រងក្រុម រួមជាមួយជំនាញក្នុងការលើកទឹកចិត្ត និងណែនាំក្រុមការងារធំ។
- មានចំណេះដឹងជ្រៅជ្រះអំពីដំណើរការផលិត ការធ្វើផែនការផលិតកម្ម និងការត្រួតពិនិត្យគុណភាព។
- មានជំនាញក្នុងការដោះស្រាយបញ្ហា និងសមត្ថភាពក្នុងការសម្រេចចិត្តបានល្អ
- ស្គាល់ពីបទប្បញ្ញត្តិសុខភាព និងសុវត្ថិភាពនៅក្នុងកន្លែងផលិតកម្ម។
- ស្ទាត់ជំនាញផ្នែកហិរញ្ញវត្ថុ រួមជាមួយនឹងបទពិសោធន៍គ្រប់គ្រងថវិការ និងការចំណាយសម្រាប់ប្រតិបត្តិការ
- ត្រូវមានជំនាញភាសាខ្មែរ។ បេក្ខជន/បេក្ខនារីជាជនជាតិបរទេសដែលមានជំនាញភាសាខ្មែរល្អក៏អាចធ្វើការការដាក់ពាក្យផងដែរ។
- ត្រូវមានជំនាញភាសាអង់គ្លេសសម្រាប់ការប្រាស្រ័យទាក់ទងជាមួយថ្នាក់ដឹកនាំជនជាតិបរទេស និងសម្រាប់ការរាយការណ៍។
បេក្ខជន/បេក្ខនារីដែលមានចំណាប់អារម្មណ៍អាចធ្វើការដាក់ ប្រវត្តិរូបសង្ខេប (Resume) និង លិខិតស្នើសុំការងារ (Cover Letter) ដោយបញ្ជាក់ពីបទពិសោធន៍ដែលពាក់ព័ន្ធ ទៅកាន់អុីមែល ដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
Attachment
ជួយគាំទ្រ ខ្មែរអនឡាញចប
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
D.Q.D. Manufacturing Co., Ltd. | |
ops@dqdmanufacturing.com | |
D.Q.D. Manufacturing Co., Ltd. |