អ្នកចៀរជ័រកៅស៊ូ សំរាប់ Dau Tu Saigon-Binh Phuoc co., Ltd
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | ផ្នែកណាក៏បាន |
| ពេលធ្វើការ : | |
| ភេទ : | ប្រុស, ស្រី |
| ភាសា : | ខ្មែរ |
| តំបន់ : | ភ្នំពេញ |
| ចំនួន : | 100នាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 30 ខែ កក្កដា ឆ្នាំ2026 |
| ប្រាក់ខែ : |
តាមការចរចារ
|
| បទពិសោធន៍ : | ត្រូវការ |
| សញ្ញាបត្រ : |
ក្រុមហ៊ុនដូវទឺសាយហ្គន -ប៊ិញហ្វឿក (អេស ប៊ី ខេ) គឺជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ដែលបានចុះបញ្ជីស្របច្បាប់នៅក្នុងប្រទេសកម្ពុជា ដោយមានការវិនិយោគទុនពីប្រទេសសិង្ហបិរី លើវិស័យ កសិ-ឧស្សាហកម្ម (ចម្ការកៅស៊ូ និងចម្ការស្វាយចន្ទី) នៅក្នុងខេត្តក្រចេះ។ បច្ចុប្បន្ននេះ យើងកំពុងស្វែងរកកម្មករចៀរជ័រដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីមកបំពេញការងារខាងក្រោម៖
- ធានាឱ្យបាននូវការចាប់ផ្តើមចៀរជ័រទាន់ពេលវេលា (តាមម៉ោងកំណត់របស់ក្រុមហ៊ុន)។
- ធានាឱ្យបាននូវអនាម័យ និងភាពគ្រប់គ្រាន់នៃការប្រើប្រាស់សម្ភារៈចៀរជ័រ ដូចជា៖ កាំបិតចៀរជ័រ, ចានត្រងទឹកជ័រ, និងធុងប្រមូលទឹកជ័រជាដើម។
- ត្រូវធានាថា គ្រប់ចានត្រងទឹកជ័រទាំងអស់មានភាពស្អាត និងត្រូវបានផ្កាប់ទុកមុនពេលចាប់ផ្តើមចៀរជ័រ។
- ធានាឱ្យបានថា រាល់ការចៀរជ័រនៅលើដើមកៅស៊ូទាំងអស់ គឺត្រូវធ្វើឡើងតាមបច្ចេកទេសត្រឹមត្រូវ និងមិនឱ្យមានដំបៅ (ខូចសាច់ឈើ) ឡើយ។
- បំពេញភារកិច្ចផ្សេងៗទៀត តាមការចាត់ចែងរបស់ប្រធានក្រុម ឬថ្នាក់ដឹកនាំ។
- Khmer - Basic
- គ្មាន ឬមានបទពិសោធន៍ក្នុងការចៀរជ័រកៅស៊ូ (ចេះប្រើកាំបិតចៀរជ័របានស្ទាត់ជំនាញ ចៀរបានលឿន និងមិនប៉ះពាល់ដល់សាច់ឈើ)។
- មិនមានកម្រិតវប្បធម៌ ឬកម្រិតវប្បធម៌ទាប (ចេះអាន និងសរសេរអក្សរខ្មែរបានខ្លះៗ កាន់តែប្រសើរ)។
- មានសុខភាពល្អមាំមួន មិនមានជំងឺប្រចាំកាយ។
- អាចក្រោកធ្វើការនៅពេលយប់ជ្រៅ ឬព្រលឹមស្រាងៗបាន និងអាចធន់នឹងអាកាសធាតុប្រែប្រួល។
- ឧស្សាហ៍ព្យាយាម ស្មោះត្រង់ និងមានទំនួលខុសត្រូវលើការងារ។
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមទាក់ទង ចុះឈ្មោះនៅការិយាល័យក្រុមហ៊ុនដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះក្រុមហ៊ុន : | Dau Tu Saigon-Binh Phuoc co., Ltd |
| ឈ្មោះសំរាប់ទំនាក់ទំនង : | Dau Tu Saigon-Binh Phuoc Co., Ltd |
| អុីម៉េល : | hr@dautusaigon-bp.com.kh thida@dautusaigon-bp.com.kh |
| អាស័យដ្ឋាន : | A Loch Village, Kantuot Commune, Chetr Borei District, Kratie Province, Cambodia |
