មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍សហគមន៍ចម្រុះ សំរាប់ Development and Partnership in Action
សូមប្រញាប់រួសរាន់!!!
ការទទួលពាក្យនឹងត្រូវបិទនៅ ថ្ងៃទី 18 ខែ មិថុនា ឆ្នាំ2025។ ដាក់ពាក្យឥឡូវនេះសំរាប់ : | ជនជាតិខ្មែរ |
ផ្នែក : | កសិកម្ម, អភិវឌ្ឍសហគមន៏, ការងារសង្គម |
ពេលធ្វើការ : | ពេញម៉ោង |
ភេទ : | ប្រុស, ស្រី |
ភាសា : | ខ្មែរ, អង់គ្លេស |
តំបន់ : | ភ្នំពេញ |
ចំនួន : | 1នាក់ |
ឈប់ទទួលពាក្យ : | ថ្ងៃទី 18 ខែ មិថុនា ឆ្នាំ2025 |
ប្រាក់ខែ : |
តាមការចរចារ
|
បទពិសោធន៍ : | ត្រូវការ |
សញ្ញាបត្រ : | បរិញ្ញាបត្រ |
អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូ ក្នុងសកម្មភាព (ឌីភីអេ) ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលមានកម្ម វិធីធំៗចំនួនពីរគឺ ៖ កម្មវិធីអភិវឌ្ឍន៍សហគមន៍ចម្រុះ និងកម្មវិធីភាពជាដៃគូ និងគាំពារមតិ។ កម្មវិធីអភិវឌ្ឍន៍សហគមន៍ចម្រុះអនុវត្តដោយផ្ទាល់នៅក្នុងខេត្ត គឺ៦៖ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ និងសៀមរាប ។អង្គការ ឌីភីអេ ត្រូវការជ្រើសរើសបេក្ខជនដែលមានសមត្ថភាពជំនាញ ដើម្បីបំពេញតួនាទីជាមន្ត្រីសម្របសម្រួលអភិវឌ្ឍន៍សហគមន៍ចម្រុះ ចំនួន០១នាក់សម្រាប់គម្រោងកម្មវិធីអភិវឌ្ឍន៍សហគមន៍ចម្រុះរបស់ខេត្តសៀមរាប។
- មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍សហគមន៍ចម្រុះ (1 Position)
- សម្របសម្រួលសកម្មភាពអភិវឌ្ឍន៍សហគមន៍ក្នុងតំបន់គោលដៅ ក្នុងការរៀបចំការងារកសិកម្ម មុខរបរខ្នាតតូច ខ្សែច្រវ៉ាក់ផលិតកម្ម និងទីផ្សារសំរាប់មុខរបរខ្នាតតូច ការគ្រប់គ្រងធនធានធម្មជាតិ (សហគមន៍ព្រៃឈើ និងសហ គមន៍តំបន់ការពារធម្មជាតិ) អនាម័យទឹកស្អាត និង កាត់បន្ថយគ្រោះមហន្តរាយ ។
- ផ្តល់ការគាំទ្រ និងសម្របសម្រួលសហគមន៍ក្នុងការរៀបចំផែនការអនុវត្ត និងត្រួតពិនិត្យផែនការសកម្មភាពគម្រោង (ធាតុចូល និងលទ្ធផល) ។
- ធ្វើជាតំណាង អង្គការឌីភីអេ ដើម្បីចូលរួមក្នុងអង្គប្រជុំផ្សេងៗ ដែលរៀបចំដោយរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋា ភិបាលនៅកំរិតថ្នាក់ស្រុក និងខេត្ត ។
- សម្របសម្រួល និង ផ្តល់ការក៏សាងសមត្ថភាពដល់កសិករ និងថ្នាក់ដឹកនាំសហគមន៍កសិកម្ម ។
- សរសេររបាយការណ៍ប្រចាំខែនិងប្រមូលទិន្នន័យអំពីគម្រោង សម្រាប់សរសេររបាយការណ៍ត្រីមាស ឆមាស និង ប្រចាំឆ្នាំ។
- មានកំរិតយល់ដឹង និងបទពិសោធន៍ លើផ្នែកបច្ចេកទេសកសិកម្មបន្សាំទៅនឹងការបម្រែបម្រួលអាកាសធាតុ រឺ ការគ្រប់គ្រងធនធានធម្មជាតិ (សហគមន៍ព្រៃឈើ និង សហគមន៍តំបន់ការពារធម្មជាតិ) រឺ សេដ្ឋកិច្ច រឺ អនាម័យទឹកស្អាត ។
- មានចំណេះដឹង និង បទពិសោធន៍ធ្វើការជាមួយជនជាតិដើមភាគតិច និងសម្របសម្រួលការប្រជុំ វគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាមួយសហគមន៏ (បើមានលំនៅដ្ឋានក្នុងខេត្តខាងលើកាន់តែប្រសើរ)។
- មានបទពិសោធន៍រៀបចំ និង អនុវត្តផែនការប្រចាំខែ ដោយទាញចេញពីផែនការសកម្មភាពប្រចាំឆ្នាំ។
- មានចំណេះដឹង និងបទពិសោធន៍ ត្រួតពិនិត្យការរីកចម្រើនរបស់គម្រោង ប្រមូល កត់ត្រា និងវិភាគទិន្នន័យសម្រាប់ការសរសេររបាយការណ៍ ។
- មានចំណេះដឹងជាមូលដ្ឋានក្នុងការរៀបចំបង្កើតក្រុមកសិកម្ម សហគមន៍កសិកម្ម រឺ សហគមន៍ព្រៃឈើ រឺសហគមន៍តំបន់ការពារធម្មជាតិ កាន់តែប្រសើរ។
- មានជំនាញទំនាក់ទំនង និងការងារជាក្រុមល្អ។
- មានចំណេះដឹង ក្នុងការប្រើប្រាស់កុំព្យូទ័រ Ms Word, Excel។
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើរប្រវត្តិរូបដោយមានភ្ជាប់នូវឈ្មោះអ្នកដឹងឮយ៉ាងតិច ២នាក់ ។ សូមផ្ញើរមកលោកស្រី សុខ ស៊ីនួន តាមអ៊ីម៉ែល រឺតាមអាស័យដ្ឋាន ដូចដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។ អ្នកដែលត្រូវជ្រើសរើសមកសម្ភាស ទើបទទួល បានព័ត៌មាន ដើម្បីមកសម្ភាស។
សំគាល់៖ ស្រ្តីត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ ។
ជួយគាំទ្រ ខ្មែរអនឡាញចប
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
ឈ្មោះអង្គការ : | Development and Partnership in Action |
ឈ្មោះសំរាប់ទំនាក់ទំនង : | Mrs. Sok Sinuon( DPA Procurement and Admin Officer) |
