មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍សហគមន៍​ចម្រុះ​ សំរាប់ Development and Partnership in Action

(ការទទួលពាក្យត្រូវបានបិទនៅ ថ្ងៃទី 03​ ខែ​ ធ្នូ ឆ្នាំ2025)
សំរាប់ : ជនជាតិខ្មែរ
ផ្នែក : កសិកម្ម, អភិវឌ្ឍសហគមន៏, ការងារសង្គម
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 03​ ខែ​ ធ្នូ ឆ្នាំ2025
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ :
ពិព៌ណនាអំពីការងារ

អង្គការ​អភិវឌ្ឍន៍​ និង​ភាពជា​ដៃគូ​ ក្នុង​សកម្មភាព​ (ឌីភី​អេ) ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ ដែល​មានកម្ម​ វិធី​ធំ​ៗចំនួន​ពីរ​គឺ​ ៖ កម្មវិធី​អភិវឌ្ឍន៍​សហគមន៍​ចម្រុះ​ និង​កម្មវិធី​ភាពជា​ដៃគូ​ និង​គាំពារ​មតិ​។ កម្មវិធី​អភិវឌ្ឍន៍​សហគមន៍​ចម្រុះ​អនុវត្ត​ដោយ​ផ្ទាល់​នៅ​ក្នុង​ខេត្ត​ គឺ​៦៖ ខេត្ត​រតនគិរី​ មណ្ឌលគិរី​ ស្ទឹង​ត្រែង​ ព្រះវិហារ​ កំពង់ធំ​ និង​សៀមរាប​ ។អង្គការ​ ឌីភី​អេ ត្រូវការ​ជ្រើសរើស​បេក្ខជន​ដែល​មាន​សមត្ថភាព​ជំនាញ​ ដើម្បី​បំពេញ​តួនាទី​ដូច​ខាងក្រោម​៖

តួនាទីនិងការទទួលខុសត្រូវ
  • សម្របសម្រួលសកម្មភាពអភិវឌ្ឍន៍សហគមន៍ក្នុងតំបន់គោលដៅ ក្នុងការរៀបចំការងារកសិកម្ម មុខរបរខ្នាតតូច ខ្សែច្រវ៉ាក់ផលិតកម្ម និងទីផ្សារសំរាប់មុខរបរខ្នាតតូច ការគ្រប់គ្រងធនធានធម្មជាតិ (សហគមន៍ព្រៃឈើ និងសហ គមន៍​​តំបន់ការពារធម្មជាតិ) អនាម័យទឹកស្អាត និង កាត់បន្ថយគ្រោះមហន្តរាយ ។
  • ផ្តល់ការគាំទ្រ និងសម្របសម្រួលសហគមន៍ក្នុងការរៀបចំផែនការអនុវត្ត និងត្រួតពិនិត្យផែនការសកម្មភាពគម្រោង ​(ធាតុចូល និងលទ្ធផល) ។
  • ធ្វើជាតំណាង អង្គការឌីភីអេ ដើម្បីចូលរួមក្នុងអង្គប្រជុំផ្សេងៗ ដែលរៀបចំដោយរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋា ភិបាលនៅកំរិតថ្នាក់ស្រុក និងខេត្ត ។
  • សម្របសម្រួល និង ផ្តល់ការក៏សាងសមត្ថភាពដល់កសិករ និងថ្នាក់ដឹកនាំសហគមន៍កសិកម្ម ។
  • សរសេររបាយការណ៍ប្រចាំខែ​និងប្រមូលទិន្នន័យអំពីគម្រោង សម្រាប់សរសេររបាយការណ៍ត្រីមាស ឆមាស និង ប្រចាំឆ្នាំ។
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​រប្រវត្តិ​រូប​ដោយមាន​ភ្ជាប់​នូវ​ឈ្មោះ​អ្នកដឹង​ឮយ៉ាងតិច​ ២នាក់​ ។ សូម​ផ្ញើ​រម​កលោកស្រី​ សុខ​ ស៊ីនួន​ តាម​អ៊ី​ម៉ែ​ល រឺ​តាម​អាស័យ​ដ្ឋាន​ដូចដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​ អ្នក​ដែល​ត្រូវ​ជ្រើសរើស​មក​សម្ភាស​ ទើប​ទទួល​ បាន​ព័ត៌មាន​ ដើម្បី​មក​សម្ភាស​។

សំគាល់​៖ ស្រ្តីត្រូវ​បាន​លើកទឹកចិត្ត​ក្នុង​ការ​ដាក់ពាក្យ​ ។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីអង្គការ (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះអង្គការ : Development and Partnership in Action
ឈ្មោះសំរាប់ទំនាក់ទំនង : Mrs. Sok Sinuon( DPA Procurement and Admin Officer)
អុីម៉េល : sok.sinuon@dpacam.org
អាស័យដ្ឋាន : #03, Street 323, Sangkat Boeng Kak Ti Pir, Khan Tuol Kouk, Phnom Penh, Cambodia
គេហទំព័រ : http://www.dpacam.org
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading