គ្រូបង្រៀនមូលដ្ឋានគ្រឹះភាសាខ្មែរ និង អក្សរប្រែយ៏ សំរាប់ Discover Your Possibilities Organization

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : ផ្នែកណាក៏បាន
ពេលធ្វើការ :
ភេទ : ប្រុស, ស្រី
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 28​ ខែ​ កុម្ភៈ ឆ្នាំ2026
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

អង្គការ​ស្វែងយល់​លទ្ធភាព​អ្នក​ (ស.ល.អ) ) គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ បង្កើត​ឡើងក្នុ​ងឆ្នាំ​២០២១ និង​បាន​ចុះបញ្ជី​ និង​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ​ នៃ​ព្រះរាជាណាចក្រកម្ពុជា​ តាមរយៈ​ប្រកាស​លេខៈ១១៤ ប្រ​.ក. ចុះ​ថ្ងៃ​ទី​១៤ ខែ​មករា​ ឆ្នាំ​២០២១។ គោលបំណង​របស់​ ស.ល.អ. គឺ​ផ្តល់ការ​គាំទ្រ​ការអប់រំ​ និង​ឱកាស​ទទួល​ បានការ​បណ្តុះ​បណ្តាល​ជំនាញ​ និង​វិជ្ជាជីវៈ​សម្រាប់​កុមារ​ និង​មនុស្ស​ពេញវ័យ​ដែល​មាន​ពិការភាព​ភ្នែក​ និង​ខ្សោយ​ គំហើញ​សម្តៅ​លើក​កម្ពស់​ជីវភាពរស់នៅ​របស់​ពួកគេ​។

តួនាទីនិងការទទួលខុសត្រូវ
  • ការវាយតម្លៃ និងតាមដានសិស្ស
  • ធ្វើការវាយតម្លៃសមត្ថភាពសិស្ស ដើម្បីវាស់វែងជំនាញ និងវឌ្ឍនភាពសិក្សាទូទៅ។
  • ធ្វើការវាយតម្លៃ និងកត់ត្រាការរីកចម្រើនរបស់សិស្ស ព្រមជាមួយផ្ដល់មតិកែលម្អដោយមានលក្ខណៈស្ថាបនា។
  • ការបង្រៀន និងរៀន
  • រៀបចំកិច្ចតែងការ មេរៀន និងបង្រៀនសិស្សស្របទៅតាមលក្ខណៈពិសេសរបស់សិស្សម្នាក់។
  • រៀបចំកិច្ចផ្ទះ លំហាត់នានា កែកិច្ចការផ្ទះ និងលំហាត់នានាឱ្យទៀងទាន់ និងប្រកបដោយប្រសិទ្ធភាព។
  • រៀបចំវិញ្ញាសាប្រឡង ធ្វើការប្រឡង កែវិញ្ញាប្រលង និងស្រង់ពិន្ទុដាក់ក្នុងបញ្ជីពិន្ទុប្រចាំខែ ឆមាស និងប្រចាំឆ្នាំ។
  • រាយការណ៍អំពីផែនការបង្រៀន លទ្ធផលតេស្ត និងបញ្ហាប្រឈមជូនគ្រូបង្គោល។
  • ត្រូវផ្ដល់ការណែនាំជាលក្ខណៈបុគ្គលទៅកាន់សិស្សគ្រប់គ្នាតាមតម្រូវការដែលពួកគេត្រូវការក្នុងអំឡុងពេលរៀន។
  • ការគ្រប់គ្រងថ្នាក់រៀន និងបរិយាកាសសិក្សា
  • ត្រូវប្រាកដថាថ្នាក់រៀនមានការរៀបចំ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។
  • លើកកម្ពស់ ពង្រឹងសីលធម៌ និងសុជីវធម៌ដល់សិស្សតាមភាពជាក់ស្តែង។
  • បង្កើតបរិយាកាសសិក្សាបែបវិជ្ជាមាន ដែលធ្វើឱ្យសិស្សទទួលបានការសិក្សារៀនសូត្រពិតប្រាកដ។
  • ការសហការ និងអនុវត្តវិជ្ជាជីវៈ
  • ចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើផែនការកំណត់មុខវិជ្ជាគោលដែលសិស្សជ្រើសរើសជាលក្ខណៈបុគ្គល(PCP) ដើម្បីកំណត់វឌ្ឍភាពសិក្សារបស់សិស្ស។
  • អនុវត្តការរៀន និងបង្រៀនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ​។
  • ចូលរួមសហការជាមួយក្រុមការងារគ្រប់ផ្នែកដែលពាក់ព័ន្ធដើម្បីធានាប្រសិទ្ធភាពការងារ។
  • ផែនការ និងការរាយការណ៍៖
  • គ្រូបង្រៀនមូលដ្ឋានគ្រឹះភាសាខ្មែរ និងអក្សរប្រែយ៏ ត្រូវចូលរួមរាយការណ៍រាល់បញ្ហានានាជាប្រចាំ(បើមាន) ទៅកាន់គ្រូបង្គោល ឬប្រធានកម្មវិធីអប់រំ។
  • គ្រូបង្រៀនមូលដ្ឋានគ្រឹះភាសាខ្មែរ និងអក្សរប្រែយ៏ ត្រូវរៀបចំផែនការថវិការសម្រាប់អនុវត្តសកម្មភាពសម្រាប់ខែនីមួយៗ និងធ្វើរបាយការណ៍ប្រចាំថ្នាក់របស់ខ្លួន ហើយផ្ញើរជូនគ្រូបង្គោលឱ្យបានមុនថ្ងៃដាច់ខែនីមួយៗ។
តំរូវការការងារ
Qualifications:
  • Bachelor's Degree in អប់រំ ឬទទួលបានការបណ្ដុះបណ្ដាលជាគ្រូបង្រៀន
Skills & Knowledge:General & Technical Skills
  • មានចំណេះដឹងក្នុងការប្រើប្រាស់អក្សរប្រែយ៏ ជាអាទិភាព
  • មានការប្តេជ្ញាចិត្ត ការយល់ចិត្ត និងការអត់ធ្មត់ ដើម្បីគាំទ្រការអភិវឌ្ឍន៍របស់អ្នកដែលមានពិការភាពភ្នែក និងខ្សោយគំហើញ
  • អាចប្រើប្រាស់ភាសាអង់គ្លេសបានសមល្មម (កាន់តែប្រសើរ)
  • មានជំនាញក្នុងការដោះស្រាយបញ្ហា វិភាគ និងផ្តោតលើគុណភាពនៃការងារ
  • មានឆន្ទៈក្នុងការចូលរួមវគ្គបណ្តុះបណ្តាលដើម្បីពង្រឹងសម្ថភាពបន្ថែម
  • មានបទពិសោធន៍ក្នុងការរៀបចំ និងគ្រប់គ្រងកិច្ចការ ឬវិញ្ញាផ្សេងៗសម្រាប់សិស្ស
  • មានបទពិសោធន៍ពាក់ព័ន្ធក្នុងការគ្រប់គ្រងថ្នាក់រៀន។
Soft Skills
  • មានជំនាញទំនាក់ទំនង រៀបចំ និងអន្តរបុគ្គលបានល្អ
  • មានសមត្ថភាពក្នុងការធ្វើការដោយឯករាជ្យ និងជាក្រុម
  • មានសុច្ចរិតភាព ភាពស្មោះត្រង់ និងមានទំនួលខុសត្រូវខ្ពស់ក្នុងការងារ
  • អាចសម្របខ្លួនទៅតាមកាលៈទេសៈជាក់ និងតម្រូវការជាក់ស្តែងរបស់អង្គភាព
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជន​ដែល​ចាប់អារម្មណ៍​ ផ្ញើ​ប្រវត្តិរូប​(CV) ជាមួយ​លិខិត​ណែនាំ​ខ្លួន​ និង​លិខិត​បញ្ជាក់​បទពិសោធន៍​ប័ណ្ណ​សម្គាល់​ និង​ភ្ជាប់​ជាមួយ​រូបថត​។ បេក្ខជន​ដែលជា​ប់ក្នុង​ការ​ជ្រើសរើស​នឹង​ទទួលការ​ទាក់ទង​សម្រាប់​សម្ភាសន៍​។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីអង្គការ (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះអង្គការ : Discover Your Possibilities Organization
ឈ្មោះសំរាប់ទំនាក់ទំនង : លោកស្រី សួន ព្រលឹងសិរីយ៍
អុីម៉េល : info@dypcambodia.org
អាស័យដ្ឋាន : Thlok Angdoung, Sla Kram Sangkat, Siem Reap Municipality, Siemreap Province, Cambodia
ដំណឹងជ្រើសរើសបុគ្គលិកផ្សេងៗពីក្រុមហ៊ុននេះ
១នាក់
តាមការចរចារ
ថ្ងៃទី 28​ ខែ​ កុម្ភៈ ឆ្នាំ2026
ភ្នំពេញ
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading