មន្ត្រីគម្រោង សំរាប់ Entrepreneurs Du Monde Pteah Baitong Co., Ltd.

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : កសិកម្ម, អភិវឌ្ឍសហគមន៏
ពេលធ្វើការ :
ភេទ : ប្រុស, ស្រី
តំបន់ : ភ្នំពេញ
ចំនួន : 1នាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 30​ ខែ​ មេសា ឆ្នាំ2026
ប្រាក់ខែ :
តាមការចរចារ
បទពិសោធន៍ : យ៉ាងហោចណាស់ 2​ឆ្នាំ
សញ្ញាបត្រ : បរិញ្ញាបត្រ
ពិព៌ណនាអំពីការងារ

បេសកកម្ម​របស់ក្រុមហ៊ុន​អង់​ទ្រើព្រើ​នើស៍ ឌុយ ម៉ុង​ ផ្ទះ​បៃតង​ ឯ.ក (ក្រុមហ៊ុន​ផ្ទះ​បៃតង​) គឺ​ ដើម្បី​ធ្វើ​ ការ​ផ្លាស់​ប្តូរកា​រធ្វើ​កសិកម្ម​នៅ​កម្ពុជា​ដោយធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លទ្ធភាព​ទទួល​បាន​ទឹក​ប្រើប្រាស់​របស់​ កសិករ​តាមរយៈ​ប្រព័ន្ធ​ស្រោចស្រព​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​និង​សេវាកម្ម​កសិកម្ម​ ផ្សេងទៀត​។

តួនាទីនិងការទទួលខុសត្រូវ
  • សហការជាមួយសហគមន៍កសិករអ្នកប្រើប្រាស់ទឹក (FWUCs) ក្រុមកសិករអ្នកប្រើប្រាស់ទឹក (FWUGs) សហគមន៍កសិកម្មទំនើប (MACs) និងសហគមន៍កសិកម្ម (ACs) ដើម្បី៖
  • កសាងទំនាក់ទំនងល្អជាមួយក្រុម FWUCs, FWUGs, MACs, ACs និងកសិករ ដើម្បីធានាថា ពួកគេយល់ច្បាស់អំពីអាជីវកម្មនិងតំបន់ប្រតិបត្តិការរបស់ក្រុមហ៊ុនផ្ទះបៃតង។
  • ផ្សព្វផ្សាយពីប្រវត្តិនិងគំរូអាជីវកម្មរបស់ក្រុមហ៊ុនទៅដល់ក្រុម FWUCs, FWUGs, MACs, ACs និងកសិករ។
  • ធ្វើការជាមួយគណៈកម្មាធិការរបស់ក្រុម FWUCs, FWUGs, MACs និង ACs ដើម្បីរៀបចំផែន​ការប្រមូលថ្លៃប្រើប្រាស់ទឹក និងធ្វើការប្រមូលថ្លៃប្រើប្រាស់ទឹកពីកសិករ។
  • បំពាក់បំប៉នភាពជាម្ចាស់នៃសេវាផ្គត់ផ្គង់ទឹកកសិកម្មដើរដោយថាមពលពន្លឺព្រះអាទិត្យ(IaaS) ដល់គណៈកម្មាធិការ FWUCs, FWUGs, MACs និង ACs។
  • ធានាថាគណៈកម្មាធិការ FWUCs, FWUGs, MACs, និង ACs យល់ និងអនុវត្តឱ្យបានត្រឹមត្រូវ​ពីតួនាទី និងការទទួលខុសត្រូវរបស់ពួកគេ។
  • ផ្តល់ការកសាងសមត្ថភាពដល់គណៈកម្មាធិការ FWUCs, FWUGs, MACs និង ACs ស្តីពី​អភិបាលកិច្ចទឹក ការគ្រប់គ្រងធារាសាស្ត្រ និងការថែទាំបន្ទះសូឡា។
  • ផ្តល់ការគាំទ្រដល់ FWUCs, FWUGs, MACs និង ACs ក្នុងការអភិវឌ្ឍផែនការ ការងារ​ប្រតិបត្តិការ និងថែទាំ និងផែនការថវិកា។
  • ដឹកនាំការប្រជុំជាទៀងទាត់ជាមួយគណៈកម្មាធិការ FWUCs, FWUGs, MACs និង ACs ដើម្បីកំណត់បញ្ហាប្រឈម និងផ្តល់ដំណោះស្រាយ។
  • ធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ផ្សេងទៀត ក្រុមហ៊ុនឯកជនដើម្បីនាំយកចំណេះដឹង បច្ចេកទេស ឬការគាំទ្រជាសម្ភារៈកសិកម្មដល់កសិករ។
  • ការគ្រប់គ្រងគម្រោង៖ ទិន្ន័យ និងការធ្វើរបាយការណ៍
  • រៀបចំនិងអនុវត្តផែនការប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំឱ្យស្របតាមការងាររបស់ក្រុមហ៊ុន ផ្ទះបៃតង
  • រៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំ ដោយរួមបញ្ជូលករណីសិក្សា
  • ចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ផែនការគម្រោងនិងកិច្ចប្រជុំជាមួយក្រុមការងារក្រុមហ៊ុនផ្ទះបៃតងដើម្បីធ្វើបច្ចុប្បន្នភាព វឌ្ឍនភាព បញ្ហាប្រឈម និងផែនការកែលម្អការអភិវឌ្ឍន៍។
  • ចងក្រងករណីសិក្សាល្អៗ មេរៀនជោគជ័យសម្រាប់ការប្រើប្រាស់ខាងក្នុងនិងការចែករំលែក ទៅខាងក្រៅ។
  • កត់ត្រា និងគ្រប់គ្រងទិន្នន័យរបស់ក្រុម FWUCs, FWUGs, MACs, ACs អ្នកផលិត អ្នកបញ្ជារ ទិញ និងដៃគូអភិវឌ្ឍន៍។
  • ការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញកសិកម្ម៖
  • កំណត់និងផ្តល់ការគាំទ្របច្ចេកទេសលើផលិតកម្មស្រូវ ផលិតកម្មគ្រាប់ពូជស្រូវ ការចិញ្ចឹម​សត្វ(ជាពិសេសបសុបក្សី) និងសាកវប្បកម្មដល់កសិករដើម្បីធ្វើពិពិធកម្មប្រាក់ចំណូល។
  • ផ្សព្វផ្សាយនិងចែករំលែកចំណេះដឹងពីផលិតកម្មដំណាំស្រូវ ផលិតកម្មគ្រាប់ពូជស្រូវ ផលិត​កម្មសត្វ និងសាកវប្បកម្មដល់កសិករថ្មី។
  • សម្របសម្រួលបច្ចេកទសដើម្បីធានាថាកសិករទទួលបានជំនាញបច្ចេកទេសកសិកម្មដើម្បី បង្កើនផលិតកម្ម និងផលិតភាព។
  • ធ្វើការតាមដាន និងផ្តល់ដំណោះស្រាយបច្ចេកទេសសមស្របដល់កសិករ
  • រៀបចំឯកសារបណ្តុះបណ្តាលស្តីពីផលិតកម្មស្រូវ ផលិតកម្មគ្រាប់ពូជស្រូវ ការចិញ្ចឹមសត្វ និងកសិកម្មសាកវប្បកម្ម តាមតម្រូវការរបស់កសិករ។
  • ប្រជុំជាទៀងទាត់ជាមួយកសិករដើម្បីផ្តល់ជំនួយការបច្ចេកទេស និងការបង្វឹកក្នុងការកែលម្អ និងធ្វើពិពិធកម្មផលិតកម្មកសិកម្ម។
តំរូវការការងារ
Qualifications:
  • Undergraduate Degree
  • Bachelor's Degree in កសិកម្ម និងការអភិវឌ្ឍន៍សហគមន៍​ជនបទ ឬជំនាញពាក់ព័ន្ធផ្សេងទៀត។
Work History:
  • មានបទពិសោធន៍យ៉ាងតិច ធ្វើការជាមួយ FWUCs, FWUGs, MACs និង ACs សហគមន៍ជនបទក្នុងវិស័យកសិកម្ម ជាមួយវិស័យឯកជន គម្រោងកសិកម្មផ្សេងៗទៀត ឬដៃគូអភិវឌ្ឍន៍ for 1 to 2 years
Skills & Knowledge:General & Technical Skills
  • មានប័ណ្ណបើកបរ (បើមាន)។
Soft Skills
  • មានសមត្ថភាពធ្វើការដោយឯករាជ្យ និងជាក្រុម។
  • មានសមត្ថភាពក្នុងការកសាងទំនាក់ទំនង និង បង្កើនទំនុកចិត្តជាមួយ FWUCs, FWUGs, MACs និង ACs សហគមន៍ជនបទ។
  • មានសមត្ថភាពក្នុងការធ្វើការនិងទំនាក់ទំនងជាមួយគ្រប់កម្រិតជាមួយក្រុមFWUCs, FWUGs, MACs និង ACs ដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់គោលដៅ។
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​លើការងា​រដែ​លបានរៀបរា​ប់ដូច​ខាងលើ​ សូម​ផ្ញើ​រប្រវត្ត​រូប​ទៅកាន់​emailដេលបានផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះក្រុមហ៊ុន : Entrepreneurs Du Monde Pteah Baitong Co., Ltd.
ឈ្មោះសំរាប់ទំនាក់ទំនង : Entrepreneurs Du Monde Pteah Baitong Co.,Ltd.
អុីម៉េល : info@pteahbaitong.com
អាស័យដ្ឋាន : #97A, ST. 19BT, Sansam Kosal 4, Sangkat Boeng Tumpun 1, Khan Mean Chey, Phnom Penh, Cambodia
គេហទំព័រ : https://www.pteahbaitong.com
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading