អ្នកបើកបរ សំរាប់ Exceed Worldwide
ជនជាតិខ្មែរ | |
បើកបរនិងដឹកជញ្ជូន | |
ពេញម៉ោង | |
ប្រុស, ស្រី | |
ខ្មែរ, អង់គ្លេស | |
ភ្នំពេញ |
1នាក់ | |
ថ្ងៃទី 27 ខែ ធ្នូ ឆ្នាំ2024 | |
$300
|
|
ត្រូវការ | |
បរិញ្ញាបត្រ |
អង្គការ អ៊ិកស៊ីដ វើលវ៉ាយដ៍ គឺជាអង្គការក្រៅរដ្ឋាភិបាល ដែលមានមូលដ្ឋាននៅ ព្រះរាជាណា ចក្រអង់គ្លេសដែលផ្តល់សេវាស្តារលិទ្ធភាពពលកម្មកាយសម្បទានិងសេវាគាំទ្រសហគមន៍ដល់ជនមានពិការភាព ត្រូវការជ្រើសរើសបុគ្គលិក អ្នកបើកបរ ចំនួន ១នាក់ ដើម្បីធ្វើការនៅមណ្ឌល ភ្នំពេញ។
- អ្នកបើកបរ (1 Position)
- ត្រូវបើកបរគោរពតាមច្បាប់ចរាចររបស់រាជរដ្ឋាភិបាល។ យកចិត្តទុកដាក់រាល់ការបើកបរយានយន្ត នៅក្នុងភារកិច្ចរបស់អង្គការ។
- ជាអ្នកផ្ញើសារ និងបញ្ជូនរាល់ឯកសារលិខិតរបស់អង្គការ អ៊ិកស៊ីដ វើលវ៉ាដ៍ អោយដល់គោលដៅ។
- ត្រូវយល់ និងដឹងថា តើគួរធ្វើអ្វីខ្លះ នៅពេលមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
- ត្រូវរក្សាយានយន្តអោយមានសុវត្ថិភាពនៅពេលចតទុកតាមទីសាធារណៈ។
- ធ្វើការថែមម៉ោងតាមការស្នើសុំរបស់ប្រធាន។
- ហាមឃាត់ចំពោះការបើកបរក្រោមឥទ្ធិពល នៃជាតិស្រវឹង ឬគ្រឿងញៀន និងការជក់បារីក្នុងយានយន្ត។
- ត្រូវជួយជនមានពិការភាព នៅពេលដែលពួកគេឡើងជិះយានយន្តអង្គការ អ៊ិកស៊ីដ វើលវ៉ាដ៍។
- ថែទាំពិនិត្យយានយន្តត្រូវប្រាកដថាយានយន្តទាំងអស់បានស្អាតនិងមានសុវត្តិភាពសម្រាប់ការបើកបរ។
- ធ្វើការកត់ត្រានូវចំងាយគោចររបស់រថយន្តនីមួយៗទៅតាមតម្រូវការផ្សេងៗដែលបានកំណត់។
- ធ្វើការផ្សងៗតាមការស្នើសុំរបស់ថ្នាក់ដឹកនាំ។
- ចាក់ប្រេងឥន្ធនៈបន្ថែមនៅពេលដែលមានការចាំបាច់, ត្រូវប្រាកដថាកំរិតនៃប្រេងឥន្ធនៈនៅក្នុងយានយន្តមិនអោយតិចជាង១/៤នៃកំរិតធុងស្តុកប្រេងឡើយ។ ត្រូវមានកង់បន្លាស់ល្អមួយជានិច្ចគ្រឿងឧបករណ៍ជំនួយផ្សេងៗនិងវត្ថុសម្រាប់ពន្លត់ភ្លើង។
- ជាជនជាតិខ្មែរ។
- មានសុខភាពល្អ, រាងកាយមាំមួនដែលតម្រូវការលើកដាក់ផ្សេងៗ។
- ត្រូវមានប័ណ្ណបើកបរដែលមានសុពលភាពយ៉ាងតិច២ឆ្នាំ។
- មានបទពិសោធន៍លើការបើកបរយានយន្ត។
- មានការយល់ដឹងនូវការប្រើប្រាស់ប្រភេទរថយន្ត 4WD។
- គោរពពេលវេលា និងអាចទុកចិត្តបាន។
- ស្មោះត្រង់ ហើយមានការទទួលខុសត្រូវអាចយកជាការបាន។
- អាចស្នាក់នៅពេលយប់ នៅកន្លែងឆ្ងាយពីកន្លែងមូលដ្ឋាន។
- ត្រូវប្រុងប្រយ័ត្នជាចាំបាច់និងគោរពចំពោះជនមានពិការភាព។
ពត៌មានលំអិតស្តីពីការពិពណ៌នាការងារ និងសំនួរផ្សេងៗសូមទាក់ទងតាមរយៈ email
បេក្ខជនដែលចាប់អារម្មណ៍សូមដាក់ភ្ជាប់ប្រវត្តិរូបមួយច្បាប់និងលិខិតអមទៅអង្គការ អ៊ិកស៊ីដ វើលវ៉ាដ៍នៅមណ្ឌលស្តារលទ្ធភាពពលកម្មភ្នំពេញ រឺអាចដាក់ពាក្យតាម E-mail ដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។ មានតែបេក្ខជនដែលជាប់ ការជ្រើសរើសតែប៉ុណ្ណោះទេដែលនឹងត្រូវបានទាក់ទងមកធ្វើការសម្ភាសន៍។
បេក្ខជនដែលទទួលបានជោគជ័យនឹងត្រូវតម្រូវអោយគោរពតាមគោលនយោបាយរបស់អង្គការ អ៊ិកស៊ីដ វើលវ៉ាយដ៍៖
- ច្បាប់ការពារកុមារ
- ទប់ស្កាត់ការកេងប្រវ័ញ្ច ការរំលោភបំពានផ្លូវភេទ និងការបៀតបៀនផ្លូវភេទ
- សមភាពយេនឌ័រ បរិយាបន្នសង្គម និងពិការភាព
- ច្បាប់ការពារការក្លែងបន្លំ និងអពើពុករលួយ
Attachment
ជួយគាំទ្រ ខ្មែរអនឡាញចប
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
Exceed Worldwide | |
admin@exceed-worldwide.org | |
011 523 009 | |
#20C, Group III, Sangkat Stueng Mean chey, Khan Mean Chey, Phnom Penh, Cambodia |